ទំព័រដើមProductSikagard®-75 EpoCem®

Sikagard®-75 EpoCem®

កូដផលិតផល : 6740070104


Sikagard®-75 EpoCem®

Sikagard®-75 EpoCem® គឺជាឈុតម្សៅស៊ីម៉ង់ត៍អេប៉ុកស៊ីលាយបីផ្នែកសម្រាប់ការជួសជុលបេតុងនិងការពារសំណើម។ Advantage: ផលិតផលនេះមានលក្ខណៈសន្សំសំចៃខ្ពស់ក្នុងការធ្វើការជួសជុលផ្ទៃបញ្ឈរនិងផ្ទៃដេករបស់បេតុង។ វាមិនចាំបាច់ឲ្យមានការវេចខ្ចប់លាយនៅនឹងការដ្ឋាន ឬនៅរោងចក្រឡើយ ដែលធានាបាននូវលក្ខណៈល្បាយស្ថិតស្ថេរគុណភាពខ្ពស់។ ២៤ ម៉ោងក្រោយមក ផ្ទៃដែលបានអនុវត្តផលិតផល Sikagard®-75 EpoCem® នោះ អាចលាបថ្នាំកូតប្រភេទប៉ូលីម៉ែពីលើបាន។ ផលិតផលនេះមានលក្ខណៈសមស្របជាមួយនឹងការរីកនៃកំដៅរបស់បេតុង។ មួយវិញទៀត វាមានភាពស្អិតល្អទៅនឹងផ្ទៃបេតុងសើមនិងធន់នឹងទឹកនិងប្រេងផងដែរ។

Sikagard®-75 EpoCem® ត្រូវបានវេចខ្ចប់ជាបីផ្នែកដែលមានទម្ងន់សរុប ២៣ គីឡូក្រាមក្នុងមួយឈុត ដែលមានអាយុកាលក្នុងស្តុកដល់ទៅ ១២ ខែចាប់ពីកាលបរិច្ឆេទផលិតនិងផ្ទុកក្នុងសំបកវេចខ្ចប់ដើមហើយមិនមានការប៉ះពាល់ពីមជ្ឈដ្ឋានខាងក្រៅ។ គេណែនាំបានឱ្យរក្សាទុកផលិតផល Sikagard®-75 EpoCem® នៅកន្លែងត្រជាក់និងស្ងួតល្អចន្លោះសីតុណ្ហភាព 4 អង្សាសេទៅ 35 អង្សាសេ។

Sikagard®-75 EpoCem® ត្រូវបានផលិតឡើងយ៉ាងពិសេសសម្រាប់ការប្រើប្រាស់លើបេតុងសើមដែលមានកម្រិតសំណើមជាអតិបរមា ១២ ភាគរយនៃទម្ងន់បេតុង។ ក្នុងលក្ខខណ្ឌជាអ្នកការពារសំណើមបណ្ណោះអាសន្នមុនពេលការលាបថ្នាំប្រភេទប៉ូលីម៉ែ។ ក្នុងលក្ខខណ្ឌជាអ្នកបិទជិតស្នាមនិងចន្លោះប្រហោងផ្ទៃរាបស្មើ។ វាសាកសមសម្រាប់ការជួសជុលផ្ទៃបឺតនិងផ្ទៃសើមដូចជា ស្ថានីយ៍ចម្រោះទឹកស្អាតនិងទឹកស្អុយ ធុងទឹក ប្រព័ន្ធបង្ហូរទឹក ស្ពាន។ល។

មុនពេលធ្វើការអនុវត្ត ផ្ទៃបេតុងត្រូវមានលក្ខណៈស្អាតនិងរាបស្មើ។ សូមធ្វើការសម្អាតចេញនូវ ធូលី កម្ទេចកម្ទីនានាពីផ្ទៃដែលនឹងអនុវត្តដោយប្រើប្រាស់នូវអំបោសឬម៉ាស៊ីនបូមធូលី។ សូមប្រើប្រាស់ឧបករណ៍សម្អាតសមស្របក្នុងពេលសម្អាតផ្ទៃដូចជា ឧបករណ៍បាញ់ខ្យល់និងខ្សាច់ ដើម្បីឲ្យផ្ទៃមានលក្ខណៈរាបស្មើនិងគ្មានប្រហោង។ លើសពីនេះទៀត ដើម្បីធានាបាននូវលទ្ធផលនៃការជួសជុលល្អបំផុត ប្រសិទ្ធភាពនៃការសម្អាតនិងការរៀបចំគួរតែត្រូវបានវាយតម្លៃដោយការធ្វើតេស្តទាញជាមុន។

ក្នុងពេលលាយបញ្ចូលគ្នា សូមក្រឡុកផ្នែក A និងផ្នែក B ឲ្យបានល្អនិងសព្វ។ បន្ទាប់មក ចាក់ទាំងពីរផ្នែកនោះចូលគ្នារួចក្រឡុកខ្លាំងៗយ៉ាងហោចណាស់ ៣០ វិនាទី។ បន្ទាប់មក ចាក់បញ្ចូលល្បាយនោះចូលក្នុងធុងចំណុះ ៣០ លីត្ររួចចាក់ផ្នែក C ចូលលាយជាមួយរយៈពេល ២ នាទីដោយប្រើប្រាស់ឧបករណ៍លាយសមស្រប។

សូមធ្វើការចាក់លាប Sikagard 75 Epocem® ដោយប្រើប្រាស់ ស្លាបព្រាស៊ីម៉ង់ត៍ឬមធ្យោបាយផ្សេងទៀតដែលសមរម្យ។ អេប៉ុងជ័រឬជក់សើមអាចប្រើបានទៅតាមតម្រូវការដើម្បីឲ្យសាយភាពលើផ្ទៃបានសព្វល្អ។ មួយវិញទៀត សូមការពារស្រទាប់ Sikagard 75 Epocem® ដែលបានលាបថ្មីៗពីទឹកភ្លៀងរយៈពេលយ៉ាងតិច ២៤ ម៉ោង។

ដូចទៅនឹងវត្ថុធាតុដើមដែលមានមូលដ្ឋានលើស៊ីម៉ងត៍ សូមចៀសវាងការប៉ះពាល់ជាមួយអាលុយមីញ៉ូមដើម្បីការពារប្រតិកម្មគីមីមិនល្អនិងការបរាជ័យនៃផលិតផលដែលអាចកើតមាន។ សូមធ្វើការលាបថ្នាំកូតលើវត្ថុអាលុយមីញ៉ូមនានាដូជាបង្កាន់ដៃ បង្គោលភ្លើង បង្គោលដែកជាមួយនឹងផលិតផលអេប៉ុកស៊ីដែលសមស្របដូចជា Sikadur® Hi-Mod ៣២។ សូមកុំប្រើលើផ្ទៃបង្ហាញសម្ពាធសន្ទនីយស្តាទិចឬប្រើលើសម្ពាធចំហាយវិជ្ជមាន។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។