ទំព័រដើមProductSikafloor®-21 PurCem® LP

Sikafloor®-21 PurCem® LP

កូដផលិតផល : 4067070300104


Sikafloor®-21 PurCem®

Sikafloor®-21 PurCem® LP គឺជាស៊ីម៉ង់ត៍ប៉ូលីយ៉ូរីតានលាយបីផ្នែក សម្រាប់ធ្វើកម្រាលលើផ្ទៃបេតុង។ Advantage: វាផ្តល់បាននូវផ្ទៃរលោងហើយស្អាតរួមជាមួយការការពារការរអិលលើផ្ទៃ និងជាទូទៅត្រូវបានគេអនុវត្តជាស្រទាប់កម្រាស់ចាប់ពី ៣ ទៅ ៦ មីលីម៉ែត្រ។ វាមាន coefficient នៃការរីកដោយកម្តៅប្រហាក់ប្រហែលទៅនឹងបេតុងដែរ និងអនុញ្ញាតនូវចលនានៃផ្ទៃបឺតតាមរយៈវដ្តកម្តៅធម្មតា។ ផលិតផលនេះអាចប្រើប្រាស់បានយ៉ាងល្អនៅចន្លោះសីតុណ្ហភាព -៥ អង្សារសេទៅ ៦៥ អង្សាសេ។ វាមានលក្ខណៈធន់នឹងកម្លាំងកកិតខ្ពស់ហើយនឹងប្តូរទៅជាលក្ខណៈទន់ប្រសិនបើមានការប៉ះទង្គិច ប៉ុន្តែមិនបង្កឲ្យមានស្នាមប្រេះនោះឡើយ។ លើសពីនេះទៅទៀត ផលិតផលនេះក៏ធន់ទៅនឹងសារធាតុគីមីនានាផងដែរដូចជា គីមីសរីរាង្គ អាស៊ីត អាល់កាលី អំបិលនិងសារធាតុរំលាយផ្សេងៗ។

ឈុត Sikafloor®-21 PurCem® LP មានរយៈពេលទុកក្នុងស្តុកចន្លោះពី ៦ ទៅ ១២ ខែចាប់ពីកាលបរិច្ឆេទផលិត។ ផលិតផលនេះត្រូវបានណែនាំឲ្យរក្សាទុកក្នុងទីកន្លែងត្រជាក់ហើយស្ងួតនិងឆ្ងាយពីពន្លឺព្រះអាទិត្យ។

មុនពេលធ្វើការអនុវត្ត សូមធានាថាផ្ទៃដែលនឹងអនុវត្តមានសភាពស្អាតនិងរាបស្មើ ហើយមានកម្លាំងបង្ហាប់គ្រប់គ្រាន់ (អប្បបរមា ២៥ N/mm²) ជាមួយនឹងកម្លាំងទាញអប្បបរមា ១.៥ N/mm²។ មួយទៀត សូមធានាបានថាផ្ទៃដែលនឹងអនុវត្តមិនមាននូវសារធាតុខ្លាញ់ឬប្រេង ថ្នាំកូតនិងថ្នាំលាបនានា។ Sikafloor®-21 PurCem® LP អាចប្រើប្រាស់ពីលើបេតុងទើបចាក់ហើយដែលមានអាយុចន្លោះពី ៧ ទៅ ១០ ថ្ងៃឬបេតុងចាស់ហើយសើម (SSD) ដោយមិនចាំបាច់ធ្វើការ priming មុនដរាបណាផ្ទៃបេតុងបានបំពេញនូវតម្រូវការខាងលើរួច។ លើសពីនេះទៀតផ្ទៃបេតុងត្រូវមានការរៀបចំដោយលក្ខណៈមេកានិចដោយប្រើនូវឧបករណ៍សំអាតផ្លុំឬឧបករណ៍ផ្សេងទៀតដែលសាកសម ដើម្បីឲ្យផ្ទៃមានលក្ខណៈរាបស្មើ។ បេតុងដែលមានសភាពខ្សោយត្រូវធ្វើការសម្អាតយកចេញហើយរន្ធប្រហោងនានាត្រូវមានការបើកចំហឲ្យជួសជុលបាន។

ក្នុងការលាយផលិតផលនេះ សូមលាយបញ្ចូលគ្នានូវផ្នែក A និងផ្នែក B ដោយឡែកពីគ្នា ដោយធានាបានថាពណ៌នៃល្បាយមានលក្ខណៈសាយភាយបានសព្វដោយប្រើនូវឧបករណ៍លាយដែលសមស្របសម្រាប់ដំណើរការនេះ។ បន្ទាប់មក​ សូមធ្វើការលាយទាំងផ្នែក A និង B ចូលគ្នាដោយប្រើនូវឧបករណ៍លាយក្នុងរយៈពេល ៣០ វិនាទី។ បន្ទាប់ពីលាយរួច សូមចាក់បញ្ចូលផ្នែក C ចូលក្នុងល្បាយរួចលាយរយៈពេល ១៥ វិនាទី។ ​សូមអនុញ្ញាតឱ្យផ្នែក C លាយបញ្ចូលជាមួយល្បាយឱ្យបានតិចបំផុត ២ នាទីបន្ថែមទៀតដើម្បីធានាបាននូវការលាយបញ្ចូលគ្នាបានសព្វ។

សូមបន្តការដាក់សម្ភារៈដើម្បីជួយសម្រួលដល់ការបញ្ចេញខ្យល់ដែលបានច្របាច់ចេញពីល្បាយនិង CO2 ពីប្រតិកម្ម។ សូមធ្វើដូច្នេះនៅគ្រប់បាច់ទាំងអស់ដែលបានលាយបញ្ចូលគ្នាក្នុងលក្ខណៈស្របដើម្បីជៀសវាងភាពខុសគ្នានៃពណ៌ដោយសារការកើនឡើងនៃសីតុណ្ហភាពក្នុងពេលប្រតិកម្ម។ ក្រោយមក ចាក់Sikafloor®-21 PurCem® LP ដែលលាយបញ្ចូលគ្នាទៅលើផ្ទៃបេតុងដោយប្រើប្រាស់នូវស្លាបព្រាស៊ីម៉ង់ត៍សំប៉ែតរាបស្មើនិងចាក់ទៅតាមកម្រាស់ដែលអ្នកចង់បាននិងបញ្ចប់ដោយបាននូវផ្ទៃរាបស្មើ។ សូមធ្វើការយកចិត្តទុកដាក់ក្នុងពេលចាក់ល្បាយថ្មីលើផ្ទៃបេតុង ដោយធ្វើឲ្យល្បាយនោះហូរសព្វលើផ្ទៃដែលមានល្បាយចាស់ទើបនឹងចាក់នោះមុននឹងផ្ទៃចាប់ផ្តើមកកស្ងួត។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។