ទំព័រដើមProductSikafloor® -Curehard -24

Sikafloor® -Curehard -24

កូដផលិតផល : 6740070101


Sikafloor® -Curehard -24

Sikafloor® -Curehard -24 គឺជាទឹកថ្នាំថ្លាប្រភេទសូដ្យូមស៊ីលីកាតសម្រាប់លាបលើផ្ទៃបេតុងធ្វើឲ្យផ្ទៃរឹងមាំ។ វាប្រតិកម្មជាមួយនឹងសារធាតុកាល់ស្យូមអ៊ីដ្រុកស៊ីតមានក្នុងបេតុងដែលផ្តល់បាននូវភាពធន់និងការពារការហុយធូលីដល់ផ្ទៃបញ្ចប់។ Advantage: Sikafloor® -CureHard -24 អាចប្រើប្រាស់បានភ្លាមៗចេញពីធុងហើយផ្តល់នូវភាពងាយស្រួលក្នុងប្រើប្រាស់។ វាផ្តល់បាននូវភាពធន់នឹងសារធាតុគីមីនិងភាពសឹករិចរឹលនៃផ្ទៃធៀបទៅនឹងផ្ទៃបេតុងធម្មតា។ វាអាចកាត់បន្ថយធូលីហុយនៃផ្ទៃបេតុងនិងការបាត់បង់ជាតិទឹកលើផ្ទៃបេតុងទើបចាក់ថ្មី។ វាក៏ផ្តល់បាននូវការជ្រៀតចូលល្អទៅក្នុងផ្ទៃស្របពេលដែលមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថានផងដែរ។

Usage: សូមកុំប្រើ Sikafloor® -Curehard -24 ទៅលើតំបន់ដែលត្រូវបានលាបកាវបិទភ្ជាប់រួច លុះត្រាតែត្រូវបានយកចេញទាំងស្រុងជាមុនសិន។ មួយទៀត វាមិនធ្វើឲ្យប្រែប្រួលទម្រង់លក្ខណៈរបស់ផ្ទៃបេតុងទេ ដែលមិនអាចលាក់ស្នាមប្រឡាក់ឬស្នាមសឹករិចរិលនៃផ្ទៃឡើយ។ លើសពីនេះទៅទៀត ទឹកថ្នាំនេះមិនមានប្រសិទ្ធភាពខ្ពស់លើផ្ទៃបេតុងដែលមានទម្ងន់ស្រាល ឬមានភាពសឹករឹចរិលខ្លាំងឡើយ។

Sikafloor® -Curehard -24 ត្រូវបានវេចខ្ចប់ក្នុងធុងជ័រចំណុះ ២៥ លីត្រនិងធុងចំណុះ ២០០ លីត្ររួមជាមួយនឹងអាយុកាលស្តុកដល់ទៅ ២៤ ខែ។ សូមរក្សា Sikafloor® -Curehard -24 ក្នុងធុងដើមបិទជិត និងក្នុងទីកន្លែងស្ងួតគ្មានសំណើមនៅចន្លោះសីតុណ្ហភាព +៥ អង្សារសេ និង +៣២ អង្សារសេ។ ក្នុងករណីទឹកថ្នាំកក សូមធ្វើការបោះចោលផលិតផលនេះ។

Sikafloor® -Curehard -24 សមស្របសម្រាប់ការប្រើប្រាស់ទាំងក្នុងនិងក្រៅ និងអាចប្រើប្រាស់ជាពិសេសលើផ្ទៃបេតុងផ្តេកចាស់និងថ្មី ដែលផ្ទៃមានកម្រិតសឹករឹចរិលស្រាលទៅមធ្យមក្នុងទីកន្លែងដូចជា ឃ្លាំងដាក់ទំនិញ រោងចក្រឧស្សាហកម្ម ផ្សារទំនើបតូចធំ ចំណតយានយន្ត និងរោងដាក់យន្តហោះជាដើម។

មុនពេលអនុវត្តថ្នាំនេះ ផ្ទៃត្រូវមានលក្ខណៈស្ងួត រាបស្មើ គ្មានជាប់នូវសារធាតុខ្លាញ់ឬប្រេង ទឹកថ្មាំទ្រនាប់និងទឹកថ្នាំជំនួយផ្ទៃ និងកម្ទេចធូលីឡើយ។ ផ្ទៃបេតុងចាក់មិនលើសពី ៣ ថ្ងៃអាចបន្សល់នូវជាតិសំណើមដែលអាចរារាំងការជ្រៀតចូលនៃទឹកថ្នាំ Sikafloor® -Curehard -24 ទៅក្នុងបេតុង។

Sikafloor® -Curehard -24 អាចប្រើប្រាស់បានរួចចេញស្រេចចេញពីធុងរបស់វា។ ក្នុងការប្រើប្រាស់ជាថ្នាំប៉ូលាផ្ទៃ សូមអនុវត្ត Sikafloor® -Curehard -24 ទៅក្នុងដំណើរការកិនដើម្បីបាននូវលក្ខណៈក្រាស់និងភ្លឺរលោង។ ដើម្បីធានាបាននូវការជ្រៀតចូលអតិបរិមា សូមដុសខាត់សម្ភារៈទៅលើផ្ទៃដោយប្រើឧបករណ៍សមស្របឬម៉ាស៊ីនដុសខាត់យ៉ាងតិច ៣០ នាទីរហូតដល់វាចេញសភាពរអិល។ បន្សើមសម្ភារៈលើផ្ទៃរយៈពេល ១០ ទៅ ២០ នាទី។ បន្ទាប់ពីដំណើរការនេះសូមលាងជម្រះកំរាលឥដ្ឋចេញហើយយកសម្ភារៈដែលលើសចេញដោយប្រើឧបករណ៍សមស្រប។ សម្រាប់ផ្ទៃមួយចំនួន ការអនុវត្តជាលើកទីពីរអាចត្រូវបានអនុវត្ត។ ការអនុវត្តជាលើកទី ២ អាចអនុវត្តចន្លោះពី ២ ទៅ ៤ ម៉ោងបន្ទាប់ពីបញ្ចប់ការអនុវត្តលើកទី ១ ដើម្បីធានាបានដង់ស៊ីតេនិងការការពារជាអតិបរិមា។ ផ្ទៃបេតុងអាចដើរពីលើបានក្រោយពី ៤ ទៅ ៦ ម៉ោងក្រោយ។

ក្នុងនាមជាដង់ស៊ីតេនៅក្នុងប្រព័ន្ធកិនឬប៉ូលា សូមអនុវត្ត Sikafloor® -CureHard -24 ដោយបាញ់ថ្នាំឬរឡូទៅលើផ្ទៃរវាងដំណាក់កាលកិន។ លទ្ធផលល្អបំផុតត្រូវបានសម្រេចដោយការអនុវត្តពីរតង់គឺមួយដំណាក់កាលដំបូងនិងមួយទៀតនៅដំណាក់កាលក្រោយនៃដំណើរការកិន។ លើសពីនេះទៀតបាញ់ឱ្យស្មើគ្នាតាមអត្រាដែលបានកំណត់ទៅលើផ្ទៃបេតុងសម្រាប់ការបិទភ្ជាប់។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។