Home » Sika » Flooring & Containment Lining » Sikafloor® -ProSeal -22

Sikafloor® -ProSeal -22

កូដផលិតផល : 6740070102


Sikafloor® -ProSeal -22

Sikafloor® -ProSeal -22 គឺជាប្រភេទទឹកថ្នាំលាបថ្លាសម្រាប់ការថែរក្សាលើផ្ទៃបេតុងធ្វើជាកំរាល។ វាត្រូវបានប្រើប្រាស់ជំនួយក្នុងការថែរក្សាទឹកក្នុងបេតុង កាត់បន្ថយស្នាមប្រេះលើផ្ទៃបេតុងនិងសំណង់នានា។ Sikafloor® -ProSeal -22 ផ្តល់នូវការរក្សាសំណើមបានល្អប្រសើរលើផ្ទៃនិងជួយការពារធូលីហុយក្នុងពេលតែមួយផងដែរ។ វាមានប្រសិទ្ធភាពថែរក្សាផ្ទៃបេតុងនិងបង្ការស្នាមប្រេះដោយចំណាយតិចតួចបំផុត។ លើសពីនេះទៀតវាផ្តល់បាននូវភាពធន់នឹងសំណឹកល្អនិងភាពស្អិតជាប់ជាមួយបេតុងចាស់និងថ្មី។ វាផ្តល់បានការថែរក្សានិងការភ្ជាប់នៃផលិតផល Sikafloor® ម្សៅប្រឆាំងនឹងធូលីហុយនិងពង្រឹងភាពធន់នឹងការសឹករឹចរិលនៃផ្ទៃបេតុង។ លើសពីនេះទៀតវាសមស្របសម្រាប់ការអនុវត្តទាំងក្នុងនិងខាងក្រៅ។ Sikafloor® -ProSeal -22 ត្រូវបានវេចខ្ចប់ក្នុងធុងដែកចំណុះ ២០ លីត្រនិងចំណុះ ២០០ លីត្ររួមជាមួយអាយុកាលស្តុកដល់ទៅ ១២ ខែចាប់ពីកាលបរិច្ឆេទផលិត។ សូមរក្សាផលិតផលនេះក្នុងធុងដើមមានការបិទជិតត្រឹមត្រូវនិងគ្មានការប៉ះទង្គិចនិងក្នុងទីកន្លែងស្ងួតនៅសីតុណ្ហភាពចន្លោះ +៥ អង្សារសេទៅ +២៥ អង្សារសេ។Sikafloor® -ProSeal -22 គឺជាប្រភេទទឹកថ្នាំលាបថ្លាសម្រាប់ការថែរក្សាលើផ្ទៃបេតុងធ្វើជាកំរាល។ វាត្រូវបានប្រើប្រាស់ជំនួយក្នុងការថែរក្សាទឹកក្នុងបេតុង កាត់បន្ថយស្នាមប្រេះលើផ្ទៃបេតុងនិងសំណង់នានា។ Sikafloor® -ProSeal -22 ផ្តល់នូវការរក្សាសំណើមបានល្អប្រសើរលើផ្ទៃនិងជួយការពារធូលីហុយក្នុងពេលតែមួយផងដែរ។ វាមានប្រសិទ្ធភាពថែរក្សាផ្ទៃបេតុងនិងបង្ការស្នាមប្រេះដោយចំណាយតិចតួចបំផុត។ លើសពីនេះទៀតវាផ្តល់បាននូវភាពធន់នឹងសំណឹកល្អនិងភាពស្អិតជាប់ជាមួយបេតុងចាស់និងថ្មី។ វាផ្តល់បានការថែរក្សានិងការភ្ជាប់នៃផលិតផល Sikafloor® ម្សៅប្រឆាំងនឹងធូលីហុយនិងពង្រឹងភាពធន់នឹងការសឹករឹចរិលនៃផ្ទៃបេតុង។ លើសពីនេះទៀតវាសមស្របសម្រាប់ការអនុវត្តទាំងក្នុងនិងខាងក្រៅ។ Sikafloor® -ProSeal -22 ត្រូវបានវេចខ្ចប់ក្នុងធុងដែកចំណុះ ២០ លីត្រនិងចំណុះ ២០០ លីត្ររួមជាមួយអាយុកាលស្តុកដល់ទៅ ១២ ខែចាប់ពីកាលបរិច្ឆេទផលិត។ សូមរក្សាផលិតផលនេះក្នុងធុងដើមមានការបិទជិតត្រឹមត្រូវនិងគ្មានការប៉ះទង្គិចនិងក្នុងទីកន្លែងស្ងួតនៅសីតុណ្ហភាពចន្លោះ +៥ អង្សារសេទៅ +២៥ អង្សារសេ។

មុនពេលការអនុវត្តប្រើប្រាស់ សូមធ្វើការសម្អាតផ្ទៃចេញនូវកម្ទេចដីឬធូលីដោយប្រើអំបោសឬឧបករណ៍ផ្លុំ។ ផ្ទៃបេតុងទើបចាក់ថ្មីៗមិនត្រូវឲ្យមានទឹកដក់ឬហូរនិងមានកម្លាំងគ្រប់គ្រាន់សម្រាប់ការអនុវត្តលាបថ្នាំនេះ។ មួយទៀតនោះ ផ្ទៃបេតុងទើបចាក់ថ្មីៗត្រូវមានការរៀបចំដោយប្រើប្រាស់ឧបករណ៍និងទៅតាមបច្ចេកទេសសមស្រប។ ផ្ទៃបេតុងរឹងឬមានសភាពចាស់ត្រូវមានការខាត់ឲ្យរាបស្មើនិងបើកចំហ ស្អាត មិនជាប់នូវសារធាតុប្រេងឬខ្លាញ់ ទឹកដក់ឬកក និងសារធាតុគីមីជំនួយផ្សេងៗ។ មួយវិញទៀត សូមប្រើប្រាស់នូវឧបករណ៍បាញ់ផ្លុំឬទឹកក្នុងការសម្អាតផ្ទៃបេតុង។

សម្រាប់ការអនុវត្តលើផ្ទៃបេតុងទើបចាក់ថ្មីៗ សូមធ្វើការលាបភ្លាមៗលើផ្ទៃដែលបានបញ្ចប់រួចនោះ។ សូមធ្វើការលាបលើផ្ទៃជាលក្ខណៈបន្តបន្ដាក់គ្នាជាស្រទាប់ស្តើងៗដោយប្រើនូវឧបករណ៍បាញ់ក្នុងកម្រិតសម្ពាឌទាប។ ក្នុងការសំរេចបាននូវលក្ខណៈសោភ័ណភាពបានល្អបំផុត ​សូមអនុវត្តការលាបជាលើកទី ២។ មុនធ្វើការលាបជាលើកទី ២ សូមរងចាំឲ្យស្រទាប់ថ្នាំដំបូងកកស្ងួតជាមុនសិន។

ក្នុងអាកាសធាតុក្តៅដែលមានសីតុណ្ហភាពលើសពី +២៥ អង្សារសេនោះ សូមរក្សាទុក Sikafloor® -ProSeal -22 ក្នុងទីកន្លែងត្រជាក់មុននឹងយកទៅប្រើប្រាស់។ ផ្ទុយមកវិញ ក្នុងអាកាសធាតុត្រជាក់ដែលមានសីតុណ្ហភាពទាបជាង +១០​ អង្សារសេនោះ ទឹកថ្នាំរបស់វាអាចកករឹងនិងមិនអាចយកទៅបាញ់បាន។ កុំប្រើឧបករណ៍បាញ់ថ្នាំដែលត្រូវបានគេប្រើដើម្បីបាញ់ស៊ីលីកុនឬសារធាតុគីមីជំនួយផ្សេងៗ។ សូមកុំចាក់លាយសារធាតុគីមីរបស់ផលិតផល Sika® ផ្សេងទៀតចូលជាមួយទឹកថ្នាំនេះ។ សូមធានាថាឧបករណ៍បាញ់ត្រូវបានសម្អាតយ៉ាងហ្មត់ចត់មុនពេលប្រើ។ Sikafloor® -ProSeal-22 ត្រូវសម្អាតចេញដោយប្រើប្រាស់ឧបករណ៍មេកានិចមុនពេលអនុវត្តប្រព័ន្ធថ្នាំកូត។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។មុនពេលការអនុវត្តប្រើប្រាស់ សូមធ្វើការសម្អាតផ្ទៃចេញនូវកម្ទេចដីឬធូលីដោយប្រើអំបោសឬឧបករណ៍ផ្លុំ។ ផ្ទៃបេតុងទើបចាក់ថ្មីៗមិនត្រូវឲ្យមានទឹកដក់ឬហូរនិងមានកម្លាំងគ្រប់គ្រាន់សម្រាប់ការអនុវត្តលាបថ្នាំនេះ។ មួយទៀតនោះ ផ្ទៃបេតុងទើបចាក់ថ្មីៗត្រូវមានការរៀបចំដោយប្រើប្រាស់ឧបករណ៍និងទៅតាមបច្ចេកទេសសមស្រប។ ផ្ទៃបេតុងរឹងឬមានសភាពចាស់ត្រូវមានការខាត់ឲ្យរាបស្មើនិងបើកចំហ ស្អាត មិនជាប់នូវសារធាតុប្រេងឬខ្លាញ់ ទឹកដក់ឬកក និងសារធាតុគីមីជំនួយផ្សេងៗ។ មួយវិញទៀត សូមប្រើប្រាស់នូវឧបករណ៍បាញ់ផ្លុំឬទឹកក្នុងការសម្អាតផ្ទៃបេតុង។

សម្រាប់ការអនុវត្តលើផ្ទៃបេតុងទើបចាក់ថ្មីៗ សូមធ្វើការលាបភ្លាមៗលើផ្ទៃដែលបានបញ្ចប់រួចនោះ។ សូមធ្វើការលាបលើផ្ទៃជាលក្ខណៈបន្តបន្ដាក់គ្នាជាស្រទាប់ស្តើងៗដោយប្រើនូវឧបករណ៍បាញ់ក្នុងកម្រិតសម្ពាឌទាប។ ក្នុងការសំរេចបាននូវលក្ខណៈសោភ័ណភាពបានល្អបំផុត ​សូមអនុវត្តការលាបជាលើកទី ២។ មុនធ្វើការលាបជាលើកទី ២ សូមរងចាំឲ្យស្រទាប់ថ្នាំដំបូងកកស្ងួតជាមុនសិន។

ក្នុងអាកាសធាតុក្តៅដែលមានសីតុណ្ហភាពលើសពី +២៥ អង្សារសេនោះ សូមរក្សាទុក Sikafloor® -ProSeal -22 ក្នុងទីកន្លែងត្រជាក់មុននឹងយកទៅប្រើប្រាស់។ ផ្ទុយមកវិញ ក្នុងអាកាសធាតុត្រជាក់ដែលមានសីតុណ្ហភាពទាបជាង +១០​ អង្សារសេនោះ ទឹកថ្នាំរបស់វាអាចកករឹងនិងមិនអាចយកទៅបាញ់បាន។ កុំប្រើឧបករណ៍បាញ់ថ្នាំដែលត្រូវបានគេប្រើដើម្បីបាញ់ស៊ីលីកុនឬសារធាតុគីមីជំនួយផ្សេងៗ។ សូមកុំចាក់លាយសារធាតុគីមីរបស់ផលិតផល Sika® ផ្សេងទៀតចូលជាមួយទឹកថ្នាំនេះ។ សូមធានាថាឧបករណ៍បាញ់ត្រូវបានសម្អាតយ៉ាងហ្មត់ចត់មុនពេលប្រើ។ Sikafloor® -ProSeal-22 ត្រូវសម្អាតចេញដោយប្រើប្រាស់ឧបករណ៍មេកានិចមុនពេលអនុវត្តប្រព័ន្ធថ្នាំកូត។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។