Home  »  Flooring & Containment Lining  »   សុីកា   »   Sikafloor® 264 HC

Sikafloor® 264 HC

កូដផលិតផល : 6740070501


Sikafloor® 264 HC

Sikafloor® 264 HC គឺជាថ្នាំទ្រនាប់មួយប្រភេទដែលមានផ្ទុកនូវសារធាតុអេប៉ុកស៊ី និងអាចប្រើប្រាស់បានដោយអ្នកជំនាញតែប៉ុណ្ណោះ។ Advantage: វាមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់និងផ្តល់បាននូវសភាពផ្ទៃរលោង។ មួយវិញទៀត ថ្នាំទ្រនាប់នេះមានលក្ខណៈធន់នឹងការប៉ះទង្គិច និងធ្វើឲ្យផ្ទៃមានភាពធន់ទៅនឹងភាពរអិលផងដែរ។

Sikafloor® 264 HC ត្រូវបានប្រើប្រាស់ជាថ្នាំលាបរំអិលលើផ្ទៃបេតុង និងបាយអរបូកដែលទទួលរងទម្ងន់ពីធម្មតាទៅមធ្យមដូចជា ឃ្លាំងស្តុកទំនិញ សាលប្រជុំ រោងជាង ការ៉ាសឡាន ចំណតឡាន។ល។ មួយវិញទៀត វាអាចប្រើប្រាស់សម្រាប់ការលាបទៅស៊ិសស្តែមបាចខ្សាច់ការពាររអិលផងដែរ។

Sikafloor® 264 HC ត្រូវបានវេចខ្ចប់ជាពីរឈុតគឺ ឈុត ១៥ គីឡូក្រាមនិង 20 គីឡូក្រាមជាមួយនឹងអាយុកាលក្នុងស្តុករហូតដល់ ២ ឆ្នាំគិតចាប់ពីកាលបរិច្ឆេទផលិតមក។ ផលិតផលនេះត្រូវបានណែនាំឲ្យរក្សាទុកក្នុងសំបកវេចខ្ចប់ដើមគ្មានការប៉ះពាល់ពីមជ្ឈដ្ឋានខាងក្រៅ និងក្នុងទីកន្លែងត្រជាក់ហើយស្ងួតនៅចន្លោះសីតុណ្ហភាព ១៨ អង្សាសេ និង ៣០ អង្សាសេ។

មុនពេលអនុវត្តការលាបផ្ទៃ សូមធានាថាផ្ទៃមានសភាពរាបស្មើនិងមាននូវកម្លាំងបង្ហាប់គ្រប់គ្រាន់ជាមួយនឹងកម្លាំងទាញអប្បបរមា ១.៥ N/mm2។ ផ្ទៃដែលនឹងត្រូវលាបនោះត្រូវមានសភាពស្អាត គ្មានជាតិប្រេងឬខ្លាញ់ កម្ទចធូលី និងសារធាតុគីមីនានាឡើយ។ រាល់បេតុងដែលមានសភាពខ្សោយត្រូវមានការយកចេញនិងជួសជុលឲ្យបានត្រឹមត្រូវ។ ការជួសជុលទៅបានដោយប្រើប្រាស់ផលិតផលដែលសមស្របដូចជាប្រភេទផលិតផល Sikafloor® Sikadur® និង Sikagard®។ សូមសម្អាតផ្ទៃបេតុងឬផ្ទៃស៊ីម៉ង់ត៍ដោយប្រើប្រាស់ជក់ ឧបករណ៍បូមធូលីឬឧបករណ៍សមស្របសម្រាប់ដំណើរការសម្អាតផ្ទៃ។

មុនពេលការលាយថ្នាំ សូមកូរផ្នែក A ឲ្យសព្វមុនចាក់បញ្ចូផ្នែក B។ នៅពេលដែលផ្នែក B ទាំងអស់ត្រូវបានបន្ថែមទៅផ្នែក A បន្តលាយគ្នារយៈពេល ៣ នាទីរហូតដល់សព្វ។ ដើម្បីធានាបាននូវការលាយបញ្ចូលគ្នាបានសព្វ សូមចាក់ចូលទៅក្នុងធុងមួយផ្សេងទៀតនិងលាយម្តងទៀតដើម្បីទទួលបាននូវល្បាយដែលស៊ីគ្នា។ សូមជៀសវាងការលាយហួសកម្រិតដើម្បីកាត់បន្ថយការចូលខ្យល់ក្នុងល្បាយ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។