ទំព័រដើមProductSikafloor® 81 EpoCem®

Sikafloor® 81 EpoCem®

កូដផលិតផល : No Barcode


Sikafloor® 81 EpoCem®

Sikafloor® 81 EpoCem® គឺជាប្រភេទម្សៅស៊ីម៉ង់ត៍អេប៉ុកស៊ីលាយចាក់សម្រាប់ការជួសជុលបេតុង និងការពារសំណើមដែលចាក់ក្នុងកម្រាស់ពី ១.៥ ទៅ ៣ មីលីម៉ែត្រ។ Advantage: វាផ្តល់បាននូវការសន្សំសំចៃខ្ពស់និងការប្រើប្រាស់បានលឿននិងងាយស្រួលដល់អ្នកប្រើប្រាស់។ វាមានលក្ខណៈរាបស្មើដោយខ្លួនឯងនិងធន់ទៅនឹងសារធាតុគីមីយ៉ាងល្អរួមជាមួយនឹងភាពស្អិតជាប់ទៅនឹងផ្ទៃបេតុងសើមនិងស្ងួត។ វាមិនងាយជ្រាបទឹកនិងសារធាតុរាវផ្សេងឡើយ ថែមទាំងផ្តល់បាននូវលក្ខណៈពង្រីកកម្តៅស្រដៀងទៅនឹងបេតុងទៀតផង។ លើសពីនេះទៅទៀត វាមានភាពធន់នឹងទឹកនិងប្រេងហើយល្អបំផុតសម្រាប់ការផ្តល់នូវផ្ទៃរលោងស្អាតពេលចប់។

Usage: Sikafloor® 81 EpoCem® ត្រូវបានបង្កើតឡើងជាពិសេស​សម្រាប់ការប្រើប្រាស់ជាអ្នកការពារសំណើម ជួសជុលផ្ទៃបេតុងឲ្យមានសភាពរាបស្មើ ឬជាបាយអរថែរក្សានិងជួសជុលផ្ទៃបេតុងផងដែរ។ ក្នុងលក្ខខណ្ឌជាអ្នកការពារសំណើម សូមធ្វើការលាបក្នុងកម្រាស់យ៉ាងតិច ២ មីលីម៉ែត្រ និងអនុញ្ញាតឲ្យផ្ទៃអេប៉ុកស៊ី ប៉ូលីយ៉ូរីតាននិង PMMA ស្ងួតក្នុងលក្ខខណ្ឌសំណើមខ្ពស់ ដើម្បីផ្តល់បាននូវភាពស្ថិតស្ថេរយូរ។ ក្នុងលក្ខខណ្ឌជាអ្នកជួសជុលផ្ទៃឲ្យរាបស្មើ Sikafloor® 81 EpoCem® អាចត្រូវបានប្រើប្រាស់សម្រាប់ការជួសជុលឬថែរក្សាផ្ទៃបេតុងបញ្ឈរ ក្នុងលក្ខខណ្ឌការងារថ្មីឬក្នុងទីកន្លែងដែលមានសារធាតុគីមីសកម្ម។Sikafloor® 81 EpoCem® គឺជាប្រភេទម្សៅស៊ីម៉ង់ត៍អេប៉ុកស៊ីលាយចាក់សម្រាប់ការជួសជុលបេតុង និងការពារសំណើមដែលចាក់ក្នុងកម្រាស់ពី ១.៥ ទៅ ៣ មីលីម៉ែត្រ។ Advantage: វាផ្តល់បាននូវការសន្សំសំចៃខ្ពស់និងការប្រើប្រាស់បានលឿននិងងាយស្រួលដល់អ្នកប្រើប្រាស់។ វាមានលក្ខណៈរាបស្មើដោយខ្លួនឯងនិងធន់ទៅនឹងសារធាតុគីមីយ៉ាងល្អរួមជាមួយនឹងភាពស្អិតជាប់ទៅនឹងផ្ទៃបេតុងសើមនិងស្ងួត។ វាមិនងាយជ្រាបទឹកនិងសារធាតុរាវផ្សេងឡើយ ថែមទាំងផ្តល់បាននូវលក្ខណៈពង្រីកកម្តៅស្រដៀងទៅនឹងបេតុងទៀតផង។ លើសពីនេះទៅទៀត វាមានភាពធន់នឹងទឹកនិងប្រេងហើយល្អបំផុតសម្រាប់ការផ្តល់នូវផ្ទៃរលោងស្អាតពេលចប់។

Usage: Sikafloor® 81 EpoCem® ត្រូវបានបង្កើតឡើងជាពិសេស​សម្រាប់ការប្រើប្រាស់ជាអ្នកការពារសំណើម ជួសជុលផ្ទៃបេតុងឲ្យមានសភាពរាបស្មើ ឬជាបាយអរថែរក្សានិងជួសជុលផ្ទៃបេតុងផងដែរ។ ក្នុងលក្ខខណ្ឌជាអ្នកការពារសំណើម សូមធ្វើការលាបក្នុងកម្រាស់យ៉ាងតិច ២ មីលីម៉ែត្រ និងអនុញ្ញាតឲ្យផ្ទៃអេប៉ុកស៊ី ប៉ូលីយ៉ូរីតាននិង PMMA ស្ងួតក្នុងលក្ខខណ្ឌសំណើមខ្ពស់ ដើម្បីផ្តល់បាននូវភាពស្ថិតស្ថេរយូរ។ ក្នុងលក្ខខណ្ឌជាអ្នកជួសជុលផ្ទៃឲ្យរាបស្មើ Sikafloor® 81 EpoCem® អាចត្រូវបានប្រើប្រាស់សម្រាប់ការជួសជុលឬថែរក្សាផ្ទៃបេតុងបញ្ឈរ ក្នុងលក្ខខណ្ឌការងារថ្មីឬក្នុងទីកន្លែងដែលមានសារធាតុគីមីសកម្ម។

មុនពេលធ្វើការអនុវត្ត ផ្ទៃបេតុងត្រូវមានលក្ខណៈស្អាតនិងមានកម្លាំងបង្ហាប់គ្រប់គ្រាន់ ជាមួយនឹងកម្លាំងទាញអប្បបរមា ១.៥  N/mm2។ សូមធ្វើការសម្អាតចេញនូវ ធូលី កម្ទេចកម្ទីនានាពីផ្ទៃដែលនឹងអនុវត្តដោយប្រើប្រាស់នូវអំបោសឬម៉ាស៊ីនបូមធូលី។ ផ្ទៃបេតុងដែលមានលក្ខណៈខ្សោយឬមានការខូចខាតត្រូវមានការជួសជុលនិងយកចេញឲ្យបានត្រឹមត្រូវ។ មួយទៀត ការជួសជុលនៃផ្ទៃបេតុងនិងការបំពេញប្រហោងនានាលើផ្ទៃអាចអនុវត្តដោយប្រើនូវផលិតផលដែលសមស្របដូចជាប្រភេទ Sikafloor®, SikaDur® និង Sikagard® ជាដើម។

លើសពីនេះទៅទៀត Sikafloor® 81 EpoCem®  អាចអនុវត្តលើផ្ទៃបេតុងសើមបានផងដែរ ប៉ុន្តែមិនត្រូវមានទឹកដក់នៅលើផ្ទៃទេ។ ម៉្យាងទៀត សូមអនុញ្ញាតឱ្យទុករយៈពេលយ៉ាងហោចណាស់ 3 ថ្ងៃសម្រាប់ការរួញនៃបេតុងកើតឡើង ដើម្បីការពារមានស្នាមប្រេះលើផ្ទៃបេតុង។

មុនពេលធ្វើការលាយបញ្ចូលគ្នា សូមក្រឡុកផ្នែក A ឲ្យបានសព្វ រួចចាក់ចូលក្នុងធុងនៃផ្នែក B រួចធ្វើការក្រឡុកខ្លាំងៗម្តងទៀតយ៉ាងហោចណាស់ ៣០ វិនាទី។ បន្ទាប់មកចាក់បញ្ចូលល្បាយនៃផ្នែកទាំង ២ ចូលក្នុងធុងលាយមួយទៀត រួចចាក់ផ្នែក C ចូលលាយជាមួយដោយប្រើប្រាស់នូវម៉ូទ័រលាយឬឧបករណ៍ដែលសមស្រប។ ក្រោយមក សូមធ្វើការលាយចូលគ្នាប្រហែល ៣ នាទីរហូតដល់ល្បាយមានសភាពសព្វចូលគ្នានិងគ្មានលក្ខណៈដុំៗ។ សូមធ្វើការលាយទាំងបីផ្នែកឲ្យសព្វនិងមិនត្រូវចាក់បន្ថែមនូវទឹកចូលក្នុងពេលលាយឡើយ។

ល្បាយ Sikafloor® 81 EpoCem® ត្រូវមានការការពារពីសំណើម និងទឹករយៈពេលយ៉ាងតិច ២៤ ម៉ោងបន្ទាប់ពីចាក់លើផ្ទៃបេតុងរួច។ ការអនុវត្តក្រោមលក្ខខណ្ឌធ្ងន់ធ្ងរ (សីតុណ្ហហភាពខ្ពស់និងសំណើមទាប) ដែលអាចបណ្តាលឱ្យវាឆាប់ស្ងួតនោះត្រូវមានការជៀសវាងដាច់ខាត។ ប្រសិនបើSikafloor®-81 EpoCem® New HC ត្រូវបានប្រើជា TMB (របាំងការពារសំណើមបណ្តោះអាសន្ន) សូមធ្វើការលាបជាស្រទាប់ដែលមានកម្រាស់អប្បបរមា 2 មីលីម៉ែត្រ។ សូមការពារកុំឲ្យមានការស្ងួតមុនពេលកំណត់ដោយការពារវាពីខ្យល់បក់ខ្លាំងនិងមិនត្រូវឲ្យមានការប៉ះពាល់ផ្ទាល់ជាមួយពន្លឺព្រះអាទិត្យឡើយ។ លើសពីនេះទៀតការវាយតម្លៃនិងការព្យាបាលស្នាមប្រេះមិនត្រឹមត្រូវអាចនាំឱ្យអាយុវាថយចុះនិងអាចបង្កឲ្យមានស្នាមប្រេះផងដែរ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។មុនពេលធ្វើការអនុវត្ត ផ្ទៃបេតុងត្រូវមានលក្ខណៈស្អាតនិងមានកម្លាំងបង្ហាប់គ្រប់គ្រាន់ ជាមួយនឹងកម្លាំងទាញអប្បបរមា ១.៥  N/mm2។ សូមធ្វើការសម្អាតចេញនូវ ធូលី កម្ទេចកម្ទីនានាពីផ្ទៃដែលនឹងអនុវត្តដោយប្រើប្រាស់នូវអំបោសឬម៉ាស៊ីនបូមធូលី។ ផ្ទៃបេតុងដែលមានលក្ខណៈខ្សោយឬមានការខូចខាតត្រូវមានការជួសជុលនិងយកចេញឲ្យបានត្រឹមត្រូវ។ មួយទៀត ការជួសជុលនៃផ្ទៃបេតុងនិងការបំពេញប្រហោងនានាលើផ្ទៃអាចអនុវត្តដោយប្រើនូវផលិតផលដែលសមស្របដូចជាប្រភេទ Sikafloor®, SikaDur® និង Sikagard® ជាដើម។

លើសពីនេះទៅទៀត Sikafloor® 81 EpoCem®  អាចអនុវត្តលើផ្ទៃបេតុងសើមបានផងដែរ ប៉ុន្តែមិនត្រូវមានទឹកដក់នៅលើផ្ទៃទេ។ ម៉្យាងទៀត សូមអនុញ្ញាតឱ្យទុករយៈពេលយ៉ាងហោចណាស់ 3 ថ្ងៃសម្រាប់ការរួញនៃបេតុងកើតឡើង ដើម្បីការពារមានស្នាមប្រេះលើផ្ទៃបេតុង។

មុនពេលធ្វើការលាយបញ្ចូលគ្នា សូមក្រឡុកផ្នែក A ឲ្យបានសព្វ រួចចាក់ចូលក្នុងធុងនៃផ្នែក B រួចធ្វើការក្រឡុកខ្លាំងៗម្តងទៀតយ៉ាងហោចណាស់ ៣០ វិនាទី។ បន្ទាប់មកចាក់បញ្ចូលល្បាយនៃផ្នែកទាំង ២ ចូលក្នុងធុងលាយមួយទៀត រួចចាក់ផ្នែក C ចូលលាយជាមួយដោយប្រើប្រាស់នូវម៉ូទ័រលាយឬឧបករណ៍ដែលសមស្រប។ ក្រោយមក សូមធ្វើការលាយចូលគ្នាប្រហែល ៣ នាទីរហូតដល់ល្បាយមានសភាពសព្វចូលគ្នានិងគ្មានលក្ខណៈដុំៗ។ សូមធ្វើការលាយទាំងបីផ្នែកឲ្យសព្វនិងមិនត្រូវចាក់បន្ថែមនូវទឹកចូលក្នុងពេលលាយឡើយ។

ល្បាយ Sikafloor® 81 EpoCem® ត្រូវមានការការពារពីសំណើម និងទឹករយៈពេលយ៉ាងតិច ២៤ ម៉ោងបន្ទាប់ពីចាក់លើផ្ទៃបេតុងរួច។ ការអនុវត្តក្រោមលក្ខខណ្ឌធ្ងន់ធ្ងរ (សីតុណ្ហហភាពខ្ពស់និងសំណើមទាប) ដែលអាចបណ្តាលឱ្យវាឆាប់ស្ងួតនោះត្រូវមានការជៀសវាងដាច់ខាត។ ប្រសិនបើSikafloor®-81 EpoCem® New HC ត្រូវបានប្រើជា TMB (របាំងការពារសំណើមបណ្តោះអាសន្ន) សូមធ្វើការលាបជាស្រទាប់ដែលមានកម្រាស់អប្បបរមា 2 មីលីម៉ែត្រ។ សូមការពារកុំឲ្យមានការស្ងួតមុនពេលកំណត់ដោយការពារវាពីខ្យល់បក់ខ្លាំងនិងមិនត្រូវឲ្យមានការប៉ះពាល់ផ្ទាល់ជាមួយពន្លឺព្រះអាទិត្យឡើយ។ លើសពីនេះទៀតការវាយតម្លៃនិងការព្យាបាលស្នាមប្រេះមិនត្រឹមត្រូវអាចនាំឱ្យអាយុវាថយចុះនិងអាចបង្កឲ្យមានស្នាមប្រេះផងដែរ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។