កូដផលិតផល : 6740070103
Sikagard®-62 គឺជាថ្នាំលាបការពារជម្រាបទឹកផ្សំឡើងពីសារធាតុអេប៉ុកស៊ី មានលក្ខណៈជាពីរផ្នែកសម្រាប់លាយចូលគ្នា។ Advantage: វាមានលក្ខណៈងាយស្រួលលាយ មានភាពស្អិតជាប់ល្អជាមួយផ្ទៃ ផ្តល់នូវកម្លាំងទាញខ្ពស់ ហើយធន់នឹងសារធាតុគីមី។ Sikagard®-62 ត្រូវបានប្រើប្រាស់ជាចំបងជាថ្នាំសម្រាប់ការការពារច្រេះលើរចនាសម្ព័ន្ធបន្ទាប់បន្សំផងដែរ។
វាត្រូវបានវេចខ្ចប់ដាក់ក្នុងធុងអាលុយមីញ៉ូមពីរផ្នែកដោយឡែកពីគ្នា ហើយមានរយៈកាលក្នុងស្តុករហូតដល់ ១២ ឆ្នាំចាប់ពីកាលបរិច្ឆេទផលិត។ គេបានណែនាំឲ្យទុក Sikagard®-62 នៅចន្លោះសីតុណ្ហភាព ៤ អង្សាសេ និង ៣៥ អង្សាសេ។ មួយវិញទៀត សូមធ្វើការរងចាំឲ្យសីតុណ្ហភាពថ្នាំដល់ចន្លោះ ១៨ អង្សាសេនិង ២៤ អង្សាសេមុននឹងយកមកប្រើប្រាស់។
មុនឈានដល់ការអនុវត្ត ផ្ទៃទាំងអស់ត្រូវមានសភាពស្អាតនិងរាបស្មើ។ ផ្ទៃដែលនឹងត្រូវអនុវត្តអាចមានសភាពសើមក៏បាន ប៉ុន្តែមិនត្រូវមានទឹកដក់ជាប់ឡើយ។ សូមធ្វើការសម្អាតចេញនូវរាល់កម្ទេចធូលី ប្រេងឬខ្លាញ់ និងសារធាតុគីមីនានាពីលើផ្ទៃដែលត្រូវអនុវត្ត។ ចំណែកឯផ្ទៃបេតុងវិញគួរមានការសម្អាតដោយប្រើប្រាស់នូវម៉ាស៊ីនឬឧបករណ៍សម្អាតនានា។ ដើម្បីលាយល្បាយបានត្រឹមត្រូវ សូមធ្វើការវាស់តាមបែបសមាមាត្រនៃសមាសធាតុ A និង B ចូលទៅក្នុងធុងស្អាត។ ក្រោយមក សូមធ្វើការលាយដោយប្រើប្រាស់នូវម៉ូទ័រភ្ជាប់នឹងស្លាបព្រាលាយ ក្នុងល្បឿនយឺតចន្លោះពី ៤០០ ទៅ ៦០០ ជុំក្នុងមួយនាទី ឬប្រើនូវដងក្តារកូរលាយឲ្យសព្វយ៉ាងតិច ៣ នាទី។
បន្ទាប់ពីលាយរួច សូមធ្វើការលាប Sikagard® 62 ដោយប្រើច្រាសឬការបាញ់ពីលើ។ មួយវិញទៀត សូមលាបលើផ្ទៃឲ្យបានយ៉ាងតិច ២ ជាន់។ សូមធ្វើការលាបថ្នាំជាលើកទី ២ បន្ទាប់ពីការលាបដំបូង ក្នុងចន្លោះពេល ៤៨ ម៉ោង ដោយមិនត្រូវលើសពីនេះ។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។