ទំព័រដើមProductSikafloor® 263 SL HC

Sikafloor® 263 SL HC

កូដផលិតផល : 6740070601


Sikafloor® 263 SL HC

Sikafloor® 263 SL HC គឺជាទឹកថ្នាំទ្រនាប់អេប៉ុកស៊ីមួយប្រភេទ ដែលមានលក្ខណៈងាយស្រួលប្រើ មិនជ្រាបទឹកនិងផ្តល់បាននូវផ្ទៃរលោងភ្លឺ។ Advantage: ថ្នាំទ្រនាប់នេះធន់នឹងជាតិគីមីនិងធន់នឹងការប៉ះទង្គិច។ វាត្រូវបានប្រើប្រាស់សម្រាប់លាបលើផ្ទៃបេតុងឬបាយអលក្ខខណ្ឌចរាចរណ៍មធ្យម ដោយមានលំហូរដោយខ្លួនឯងនិងអាចបាចខ្សាច់បានដូចជា ឃ្លាំងផ្ទុកឥវ៉ាន់ រោងចក្រ សាលមហោស្រពជាដើម។ ម៉្យាងវិញទៀត វាត្រូវបានប្រើប្រាស់ជាចំបងក្នុងសំណង់អាគារខ្ពស់ៗ និងសំណង់ក្រោមដីដូចជាចំណតឡាន និងបន្ទប់សើមជាដើម។

Sikafloor® 263 SL HC ត្រូវបានវេចខ្ចប់ជាពីរផ្នែកដែលមានទម្ងន់ ១៥ និង ២០ គីឡូក្រាម និងមានអាយុកាលក្នុងស្តុករហូតដល់ ២៤ ខែគិតចាប់ពីកាលបរិច្ឆេទផលិត។ សូមរក្សាទុកផលិតផលនេះក្នុងទីកន្លែងត្រជាក់ហើយស្ងួតនិងនៅចន្លោះសីតុណ្ហភាព ១៨ ទៅ ៣០ អង្សាសេ។

មុននឹងអនុវត្តការលាប សូមធ្វើការសម្អាតផ្ទៃឲ្យបានស្អាត មានសភាពរាបស្មើនិងមានកម្លាំងសម្ពាឌគ្រប់គ្រាន់។ មួយវិញទៀត ផ្ទៃដែលត្រូវអនុវត្តមិនត្រូវឲ្យមាននូវកម្ទេចធូលី ខ្លាញ់ឬប្រេង សារធាតុគីមីនានា។ល។ ផ្ទៃបេតុងដែលមានសភាពខ្សោយត្រូវធ្វើការសម្អាតចេញនិងជួសជុល។ សម្រាប់ការជួសជុល សូមប្រើប្រាស់នូវផលិតផលសមស្របដូចជា Sikafloor® Sikadur® និង Sikagard®  ជាដើម។ ម៉្យាងវិញទៀត ផ្ទៃបេតុងនិងផ្ទៃនានាត្រូវលាបទឹកថ្នាំទ្រនាប់មុនអនុវត្តជាមុនសិន។

សូមធ្វើការលាយទឹកថ្នាំ Sikafloor® 263 SL HC ទាំងពីរផ្នែកចូលគ្នាឲ្យសព្វដោយប្រើប្រាស់ឧបករណ៍លាយឬឧបករណ៍សមស្របនានា។ បន្ទាប់មកធ្វើការចាក់ទៅលើផ្ទៃឲ្យបានសព្វ និងលាបដោយប្រើប្រាស់ជក់មូរឬឧបករណ៍ដែលសមស្របសម្រាប់ការអនុវត្តលាបនេះ។ ក្រោយពីចាក់លាបល្បាយថ្នាំរួចមក សូមលាបផ្ទៃឲ្យមានសភាពរាបស្មើលើផ្ទៃដើម្បីទទួលបាននូវលក្ខណៈរលោងគួរជាទីគាប់ចិត្ត។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។