ទំព័រដើមProductSikafloor® 161 HC

Sikafloor® 161 HC

កូដផលិតផល : 6740070101


Sikafloor® 161 HC

​Sikafloor® 161 HC គឺជាប្រភេទទឹកថ្នាំទ្រនាប់អេប៉ុកស៊ីដែលមានលក្ខណៈខាប់។ Advantage: វាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងស្អិតជាប់ល្អទៅនឹងផ្ទៃជាច្រើន។ វាមានមុខងារប្រើប្រាស់ច្រើនយ៉ាង និងអាចជ្រាបចូលផ្ទៃបានល្អដែលផ្តល់បាននូវភាពបត់បែនខ្ពស់និងធានាបាននូវលក្ខណៈរាបស្មើដ៏ល្អដល់ផ្ទៃ។

Sikafloor® 161 HC មានពីរផ្នែកដែលត្រូវបានវេចខ្ចប់ដាក់ក្នុងធុងអាលុយមីញ៉ូមចំណុះ ១៥ គីឡូក្រាម​ និងមានអាយុកាលក្នុងស្តុករយៈពេល ២ ឆ្នាំចាប់ពីកាលបរិច្ឆេទផលិត។ ផលិតផលនេះត្រូវបានណែនាំឲ្យរក្សាទុកក្នុងទីកន្លែងត្រជាក់ហើយស្ងួតនិងនៅចន្លោះសីតុណ្ហភាពចន្លោះ ១៨ អង្សាសេនិង ៣០ អង្សាសេ។

មុនពេលអនុវត្តថ្នាំ សូមធានាថាផ្ទៃបេតុងត្រូវបានរៀបចំបានត្រឹមត្រូវដោយប្រើប្រាស់ឧបករណ៍ខាត់ផ្ទៃឲ្យរាបស្មើ។ សូមធ្វើការជួសជុលផ្ទៃ ប្រសិនបើផ្ទៃមានសភាពខ្សោយនិងមានចន្លោះប្រហោង។ ការជួសជុលអាចធ្វើទៅបានដោយប្រើប្រាស់នូវផលិតផលត្រឹមត្រូវដូចជា Sikafloor® SikaDur® និង SikaGard® ជាដើម។ ផ្ទៃបេតុងត្រូវមានការលាបថ្នាំទ្រនាប់ជាមុន មុនពេលអនុវត្ត។ មួយវិញទៀត សូមធ្វើការសម្អាតកម្ទេចធូលីចេញពីលើផ្ទៃដោយប្រើប្រាស់ឧបករណ៍ផ្លុំឬអំបោសជាដើម។

មុនពេលធ្វើការលាយ សូមកូរបញ្ចូលផ្នែក A ឲ្យសព្វ។ ក្រោយមក ចាក់បញ្ចូលផ្នែក B ចូលជាមួយផ្នែក A រួចធ្វើការកូរឲ្យសព្វយ៉ាងហោចណាស់ ៣ នាទី។ នៅពេលដែលផ្នែក A និង B លាយបញ្ចូលគ្នាសព្វ សូមបន្ថែមខ្សាច់រ៉ែហើយលាយបញ្ចូលនូវ Extender T រយៈពេល ២ នាទី។ ដើម្បីធានាបាននូវការលាយបញ្ចូលគ្នាយ៉ាងហ្មត់ចត់នូវវត្ថុធាតុដើមចាក់ចូលទៅក្នុងធុងមួយផ្សេងទៀតនិងលាយម្តងទៀតដើម្បីទទួលបាននូវល្បាយដែលស៊ីគ្នា។ លើសពីការលាយត្រូវតែជៀសវាងដើម្បីកាត់បន្ថយការចូលខ្យល់។

មុនពេលអនុវត្ត សូមធ្វើការបញ្ជាក់មាតិកាសំណើមផ្ទៃ r.h និងកម្រិតជាតិសំណើម។ ប្រសិនបើបរិមាណជាតិសំណើមធំជាង ៤% pbw, Sikafloor® EpoCem® អាចអនុញ្ញាតឲ្យប្រើជា T.M.B. (របាំងការពារសំណើមបណ្តោះអាសន្ន) ។ សូមធ្វើការលាបថ្នាំ Sikafloor®-161 HC ដោយប្រើប្រាស់ជក់ឬឧបករណ៍លាបនានា។ សម្រាប់ប្រើប្រាស់ជាទឹកថ្នាំទ្រនាប់ សូមធ្វើការលាបផ្ទៃឲ្យបានគ្រប់ជ្រុងជ្រោយ ហើយអាចលាបជាពីរស្រទាប់ប្រសិនបើចាំបាច់។ សម្រាប់ស្រទាប់កម្រិតមធ្យម Sikafloor®-161 HC ត្រូវចាក់បំពេញឲ្យបានគ្រប់ជ្រុងជ្រោយដោយប្រើប្រាស់នូវស្លាបព្រាស៊ីម៉ង់ត៍ឬឧបករណ៍សមស្របនានា។ សម្រាប់ជាថ្នាំជំនួយការភ្ជាប់តំណ អនុវត្ត Sikafloor®-161 HC ដោយប្រើប្រាស់នូវជក់រំកិលឬឧបករណ៍សមស្របនានា។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។