Home  »  សុីកា  »   ការពារជម្រាបទឹក   »   SikaTop® Seal -107

SikaTop® Seal -107

កូដផលិតផល : 6740010701


SikaTop® Seal -107

SikaTop® Seal 107 គឺជាប្រភេទស៊ីម៉ង់ត៍សម្រាប់ការពារជម្រាបទឹកប្រភេទ polymerដែលផ្សំឡើងពីសមាសធាតុពីរ។ ផលិតផលនេះភ្ជាប់មកជាមួយនូវសមាសធាតុអាចប្រើបានរួចជាស្រេចចេញពីសំបកវេចខ្ចប់របស់វា។ វាផ្តល់នូវការការពារប្រឆាំងនឹងការកកើតនៃកាបូននិងការជ្រាបចូលទឹកទៅក្នុងបេតុងរចនាសម្ព័ន្ធ។ លើសពីនេះទៅទៀត SikaTop® Seal 107 មិនផ្ទុកនូវជាតិពុលនិងមិនងាយបង្កច្រេះលើដែកក្នុងបេតុងឡើយដែលជាហេតុនាំឲ្យវាល្អសម្រាប់ការប្រើប្រាស់ស្ទើរតែគ្រប់ស្ថានភាព។ វាត្រូវបានវេចខ្ចប់ជាពីរផ្នែក ដែលផ្នែក A ផ្ទុកនូវសារធាតុ polymer រាវហើយផ្នែក B ជាប្រភេទម្សៅស៊ីម៉ង់ត៍លាយ និងមានអាយុកាលផ្ទុកក្នុងស្តុករហូតដល់ ១២ខែពីកាលបរិច្ឆេទផលិតក្នុងសំបកវេចខ្ចប់ដើម​ និងគ្មានការប៉ះទង្គិចពីក្រៅ។ មួយវិញទៀត សូមទុក SikaTop® Seal
107 ក្នុងកន្លែងត្រជាក់ហើយស្ងួតនិងឆ្ងាយពីពន្លឺព្រះអាទិត្យនិងទឹកកក។

SikaTop® Seal 107 ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ការពារជម្រាបទឹកទាំងក្នុងនិងក្រៅអាគារឬផ្ទះ បិទជិតនូវស្នាមប្រេះនិងការពារពីកំណកទឹកក្នុងសំណង់មួយចំនួនដូចជា ប្រព័ន្ធលូបង្ហូរ ស្ថានីយចម្រោះទឹកស្អាត បន្ទប់ក្រោមដី រានហាលជញ្ជាំងទប់ដី ស្ពាននិងជញ្ជាំងទប់ទឹកសមុទ្រ។ មុននឹងចាប់ផ្តើមអនុវត្តនូវផលិផល SikaTop® Seal 107 សូមធ្វើការរៀបចំស្រទាប់ដែលត្រូវអនុវត្តឲ្យបានស្អាតនិងត្រឹមត្រូវដោយប្រើប្រាស់នូវឧបករណ៍សម្អាតនានា
ហើយស្រទាប់ផ្ធៃត្រូវមានភាពស្ងួតផងដែរ។ ក្រោយមក លាយនូវសមាសធាតុទាំងពីរផ្នែករបស់ SikaTop® Seal 107 ក្នុងធុងស្អាតដោយប្រើនូវម៉ាស៊ីនលាយ រឺម៉ូទ័រភា្ជប់នូវស្លាបព្រាលាយ។ បន្ទាប់ពីបានលាយ សូមក្រឡុកផ្នែក A ជាមុនសិន។ សូមចាក់លាយផ្នែក A ប្រហែលពាក់កណ្តាលបរិមាណដើមវាចូលទៅក្នុងធុងលាយ រួចហើយបន្ថែមផ្នែក B ចូលយឺតៗស្របជាមួយពេលលាយ។ បន្ទាប់មកចាក់បន្ថែមផ្នែកដែលនៅសល់ចូលហើយបន្តកូរលាយវារហូតចេញលក្ខណៈឯកសណ្ឋាននិងមិនចេញជាដុំកក។ គេបានណែនាំឲ្យបន្សើមផ្ទៃដែលអនុវត្តនោះមុននឹងការអនុវត្តផលិផលនេះ។ ក្រោយពីលាយរួចលាបល្បាយដោយម៉ាស៊ីនបាញ់ថ្នាំដោយដៃ ឬដោយប្រើជក់រឹង។ ក្រោយមក អនុវត្តនូវថ្នាំកូតជាលើកទី ២ ដោយប្រើប្រាស់នូវច្រាសក្នុងទិសដៅស្របទៅនឹងថ្នាំកូតដំបូង។ សម្រាប់អនុវត្តជាបាយអ SikaTop® Seal 107 ត្រូវអនុវត្តដោយប្រើនូវស្លាបព្រាស៊ីម៉ង់ត៍ និងមានការលាយនៃផ្នែក A ថយចុះ ១០% (~ 1 part A:4.5 part B)។ ក្រោយមក អនុវត្តផ្នែក B ភ្លាមក្រោយពេលលាបថ្នាំកូតដំបូង។ ដោយផ្អែកលើហេតុផលការពារសុវត្ថិភាពការងារត្រូវចាំបាច់ប្រើឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិផលនេះ។ នៅពេលមិនប្រើសូមរក្សាទុកផលិតផលក្នុងកញ្ចប់ដើមរបស់វាហើយបិទជិតដោយមានភាពប្រុងប្រយ័ត្ន។ ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរទឹកឡើយ។