Home  »  Roofing  »   សុីកា   »   Sarnafil®(S 327L / G 410 L / G 410 Felt / G 476 S)

Sarnafil®(S 327L / G 410 L / G 410 Felt / G 476 S)

កូដផលិតផល : 4067080200101


Sarnafil®(S 327L / G 410 L / G 410 Felt / G 476 S)

ផលិតផលប្រភេទ Sarnafil® គឺជាប្រព័ន្ធការពារជម្រាបទឹកដ៏ល្អសម្រាប់ការពារការជ្រាបទឹកលើដំបូល។ Advantage: វាមានផ្ទុកនូវកំរាល PVC ក្នុងការការពារការជ្រាបទឹកលើដំបូល។ ប្រព័ន្ធការពារជម្រាបទឹករបស់ផលិតផលនេះមានលក្ខណៈធន់ខ្លាំងនឹងអាកាសធាតុនិងកាំរស្មី UV ។ វាផ្តល់បាននូវការផ្សាភ្ជាប់បានល្អនិងទម្រង់ស្ថិតស្ថេរស្របពេលផ្តល់នូវភាពជ្រាបសំណើមខ្ពស់។

ប្រព័ន្ធការពារជម្រាបទឹក Sarnafil® នេះមានអាយុកាលស្តុកទុកយូរប្រសិនបើមានការរក្សាទុកបានត្រឹមត្រូវ។ សូមធ្វើការរក្សាទុកផលិតផលនេះក្នុងទម្រង់ផ្ទេកលើក្តារ pallet ដោយមានការការពារពីពន្លឺព្រះអាទិត្យ ភ្លៀងនិងព្រិល។

Usage: មុនពេលធ្វើការអនុវត្ត សូមធានាថាផ្ទៃបេតុងមានលក្ខណៈរាបស្មើ រលោង និងគ្មានស្នាមមុតស្រួច។ ស្រទាប់ទ្រទ្រង់ត្រូវមានការស៊ីគ្នាជាមួយនឹងស្រទាប់ភ្នាសផ្ទៃ ហើយមានលក្ខណៈស្អាត ស្ងួតនិងគ្មានជាប់ខ្លាញ់ឬធូលី។

ការប្រើប្រាស់កំរាលការពារជម្រាបទឹក Sarnafil® នេះមានកម្រិតប្រើបានលើទីតាំងភូមិសាស្រ្តដែលមានសីតុណ្ហភាពជុំវិញនៅចន្លោះ +៣០ អង្សារសេនិង +៥០ អង្សារសេ។ ការងារតំឡើងអនុវត្តទៅបានដោយការណែនាំនិងយល់ព្រមដោយអ្នកម៉ៅការសាងសង់ដំបូលជំនាញផលិតផល Sika ។ វិធានការពិសេសអាចត្រូវបានអនុវត្តសម្រាប់ការតំឡើងពេលសីតុណ្ហភាពក្រោម +៥ អង្សាសេដោយសារតម្រូវការសុវត្ថិភាព។

ថ្នេរដែលមានលក្ខណៈជាន់លើគ្នាត្រូវមានការផ្សាភ្ជាប់ដោយឧបករណ៍ផ្លុំកម្តៅដោយដៃឬអូតូនិងឧបករណ៍អ៊ុតកម្តៅជាដើម។ មួយវិញទៀត ឧបករណ៍ណែនាំសម្រាប់ប្រើប្រាស់មានដូចជា  Leister Triac PID និង Sarnamatic 661plus ជាដើម។​ លើសពីនេះទៅទៀត ថ្នេរដែលបានភ្ជាប់រួចរាល់ត្រូវមានការតេស្តដោយប្រើប្រាស់នូវទូរណឺវីសដើម្បីធានាបាននូវភាពជាប់របស់ថ្នេរ។ ភាពមិនល្អឥតខ្ចោះណាមួយត្រូវតែត្រូវបានកែតម្រូវដោយការផ្សារខ្យល់ក្តៅ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។

ផលិតផលដែលអ្នកប្រហែលជាចូលចិត្ត