Home  »  សុីកា  »   ការពារជម្រាបទឹក   »   Sikadur® Combiflex® SG System

Sikadur® Combiflex® SG System

កូដផលិតផល : 4067060300401


Sikadur® Combiflex® SG System

Sikadur® Combiflex SG System គឺជាប្រព័ន្ធផ្សាភ្ជាប់តំណបេតុង
តំណពង្រីកនិងស្នាមប្រេះនៃសំណង់នានា។
វាអនុញ្ញាតឲ្យមានចលនាមិនទៀងទាត់និងខ្ពស់ក្នុងទិសដៅលើសពីមួយនៅពេលភ្ជាប់ទៅនឹងតំណស្របពេលដែលរក្សាគុ
ណភាពស្អិតភ្ជាប់ខ្ពស់លើតំណ។ Sikadur® Combiflex SG System ផ្ទុកនូវស្រទាប់ការពារជម្រាបទឹក
Polyolfin (FPO)
ដែលមានលក្ខណៈស្អិតជាប់ខ្លាំងនិងមានផ្ទុកនូវកាវបិទ Sikadur®​ ផ្សេងៗទៀតផងដែរ។
វាមានភាពងាយស្រួលក្នុងការប្រើនិងតំឡើងនិងមានភាពបត់បែនខ្ពស់
សមស្របសម្រាប់ការប្រើប្រាស់ទាំងលើផ្ទៃបេតុងស្ងួតនិងសើម។ វាមានភាពធន់នឹងអាកាសធាតុនិងសំណើមទឹក
និងធន់នឹងសារធាតុគីមីជាច្រើនប្រភេទផងដែរ។
Sikadur® Combiflex SG System មានផ្ទុកនូវផលិតផល Sikadur® 31 CF និង Sika®
Combiflex SG-20 P។ Sikadur® 31 CF មានអាយុកាលផ្ទុកក្នុងស្តុករហូតដល់ ២ ឆ្នាំ ហើយSika®
Combiflex SG-20 P​ មានអាយុកាល​ផ្ទុកក្នុងស្តុករយៈពេល ២ខែ
ប្រសិនបើផ្ទុកបានត្រឹមត្រូវក្នុងកញ្ចប់ដើមរបស់វា និងផ្ទុកក្នុងទីកន្លែងត្រជាក់ហើយស្ងួតចៀសឆ្ងាយពីពន្លឺព្រះអាទិត្យ។
Sikadur® Combiflex SG System ត្រូវបានរចនាឡើងពិសេសសម្រាប់ការប្រើប្រាស់លើតំណភ្ជាប់
តំណរីកនិងស្នាមប្រេះក្នុងសំណង់នានាដូចជា រូងក្រោមដី ស្ថានីយវារីអគ្គិសនី ស្ថានីយចម្រោះទឹកស្អាត អាងហែលទឹក
ស្រោបទុយោទឹកដែកឬស៊ីម៉ង់ត៍ជាដើម។ មួយវិញទៀត វាក៏ត្រូវបានប្រើលើតំណដែលទទួលរងចលនាខ្ពស់ផងដែរ។

 

 

​មុនពេលអនុវត្ត ផ្ទៃបាតដែលត្រូវអនុវត្តត្រូវមានភាពស្អាត មិនមានប្រេង ខា្លញ់ ច្រែះស៊ី រឺភាគល្អិតរលុងនោះទេ
ហើយអាយុកាលបេតុងត្រូវមានចន្លោះពី ៣ ទៅ ៦ សប្តាហ៍អាស្រ័យលើលក្ខខណ្ឌបរិស្ថាននៅការដ្ឋាន។
ផ្ទៃអនុវត្តតម្រូវវឲ្យមានការរៀបចំដោយមេកានិចដូចជាការបាញ់ដោយខ្យល់អមដោយការស្រូបយកធូលីចេញ។
លើសពីនេះទៀត សូមលាយផ្នែក A + B ជាមួយគ្នាយ៉ាងហោចណាស់ ៣
នាទីដោយប្រើស្លាបព្រាលាយភ្ជាប់នឹងម៉ូទ័រដែលមានល្បឿនយឺត (អតិបរិមា ៣០០ ជុំក្នុងមួយនាទី)
រហូតដល់សារធាតុល្បាយមានសភាពរលោងនិងមានពណ៌ប្រផេះ។
សូមជៀសវាងកុំឲ្យមានខ្យល់ក្នុងល្បាយក្នុងខណៈពេលដែលលាយនោះ។
បន្ទាប់មកចាក់ល្បាយទាំងមូលចូលក្នុងធុងស្អាតហើយកូរម្តងទៀតប្រហែល ១

នាទីក្នុងល្បឿនទាបដើម្បីរក្សាកម្រិតខ្យល់ក្នុងល្បាយនៅអប្បបរមា។
សូមលាយតែបរិមាណដែលនឹងត្រូវបានប្រើនៅក្នុងពេលអនុវត្តលើផ្ទៃ។
នៅពេលអនុវត្ត វាស់និងជ្រើសរើសទំហំនៃក្រណាត់ឲ្យបានត្រឹមត្រូវនិងប្រើបរិមាណកាវបិទ Sikadur®​
សមស្រប ដោយលាយបញ្ចូលគ្នាទាំងសងខាងនៃតំណរឺស្នាមប្រេះទៅលើស្រទាប់បាតដែលបានរៀបចំរួច។
ប្រសិនបើស្រទាប់ស៊ីម៉ង់ត៍សើមនោះ សូមរុញជាប់ឱ្យបានល្អចូលក្នុងស្រទាប់បាតនៃផ្ទៃ។
កម្រាស់ស្រទាប់នៃកាវស្អិតគួរតែមានចន្លោះពី ១ ទៅ ២ មីលីម៉ែត្រនិងទទឹងនៅផ្នែកខាងយ៉ាងហោចណាស់ 40
មីលីម៉ែត្រ។
សម្រាប់ការដំឡើងនៅលើតំណរីកឬស្នាមប្រេះលើសពី ១ មីលីម៉ែត្រ
ចន្លោះកណ្តាលនៃក្រណាត់បិទមិនតម្រូវឲ្យមានការភ្ជាប់ទៅនឹងស្រទាប់ខាងក្រោមឡើយ។
ក្នុងស្ថានភាពនេះសូមយកស្កុតបិទលើផ្នែកខាងលើនៃតំណឬស្នាមប្រេះនិងនៅលើផ្នែកខាងក្រៅនៃតំណដែលបានរៀបចំ
មុនពេលអនុវត្តកាវ។ រួចហើយអនុវត្តល្បាយកាវបិទSikadur®
លើផ្នែកទាំងសងខាងនៃតំណឬស្នាមប្រេះលើស្រទាប់ខាងក្រោមដែលបានរៀបចំដោយប្រើជក់ឬស្លាបព្រាស៊ីម៉ង់ត៍។
ប្រសិនបើស្រទាប់ស៊ីម៉ង់ត៍សើមនោះ សូមរុញជាប់ឱ្យបានល្អចូលក្នុងស្រទាប់បាតនៃផ្ទៃ។ កម្រាស់ស្រទាប់នៃកាវចន្លោះពី
១ – ២ មីលីម៉ែត្រ និងទទឹងនៅសងខាងនៃតំណឬស្នាមប្រេះមានយ៉ាងហោចណាស់ ៥០
មីលីម៉ែត្រលើក្រណាត់ដែលមានទទឹង ២០ សង់ទីម៉ែត្រ និង៤០ មីលីម៉ែត្រលើក្រណាត់ដែលមានទទឹង ១០
សង់ទីម៉ែត្រ។
មុនពេលអនុវត្តក្រណាត់ Combiflex
សូមយកស្កុតបិទលើផ្នែកខាងលើនៃចន្លោះពង្រីកកណ្តាលឬស្នាមប្រេះ។ សូមអនុវត្តផលិតផល Sikadur®-
Combiflex® SG 20P ជាមួយនឹងស្កុតពណ៌ក្រហមក្នុងរយៈពេលបើកកាវបិទ។
សូមដាក់សម្ពាធលើក្រណាត់ដោយមិនឲ្យមានខ្យល់ចូលក្នុងកាវបិទដោយប្រើឧបករណ៍រំកិលណាសមរម្យ។
កាវបិទគួរតែត្រូវបានច្របាច់ចេញទាំងសងខាងនៃក្រណាត់ប្រហែល 5 មីលីម៉ែត្រ។ រួចអនុវត្តនូវបន្ទះ Sikadur®-
Combiflex® SG ជាមួយនឹងស្កុតកណ្តាលពណ៌ក្រហមដែលបែរមុខទៅខាងលើ។
ក្នុងស្ថានភាពដែលមានចលនាតំណខ្ពស់ សូមដាក់ក្រណាត់ទៅក្នុងតំណជារង្វិលជុំ។ អនុញ្ញាតឱ្យស្រទាប់មូលដ្ឋាននៃកាវ
Sikadur®-Combiflex® ចេញជាស្រទាប់ដំបូងជាមុនសិនមុនពេលដែលអនុវត្តស្រទាប់ខាងលើ។
អនុវត្តកាវបិទក្នុងកម្រាស់ប្រហែល ១ មីលីម៉ែត្រលើទំហំទទឹងពេញនៃក្រណាត់ Sikadur Combiflex SG
ហើយមានការពង្រីកអប្បបរមា ១០ មីល្លីម៉ែត្រលើសពីគែមនៃក្រណាត់ Sikadur Combiflex SG។ បន្ទាប់មកទៀត

ការអនុវត្តត្រូវបានអមដោយការដកស្កុតក្រហមចេញជាបន្ទាន់និងស្កុតបិទលើទាំងសងខាងដើម្បីធានាបាននូវភាពលម្អិត
និងត្រឹមត្រូវនៃផ្ទៃ។ ស្រទាប់ខាងលើបំផុត អាចធ្វើឲ្យរលោងបានដោយប្រើជក់ឬប្រើសាប៊ូដុសខាត់។ មួយវិញទៀត
សូមអនុញ្ញាតឱ្យកាវចាប់ផ្តើមចេញលក្ខណៈព្យាបាលជាមុនសិន។
សម្រាប់ការភ្ជាប់ក្រណាត់ ២ ជាមួយគ្នានោះ
ចុងក្រណាត់ទាំងពីរត្រូវតែភ្ជាប់ដោយប្រើវិធីសាស្ត្រផ្សាដោយប្រើខ្យល់ក្តៅ។
កន្លែងផ្សាត្រូវរៀបចំដោយការឈូសផ្ទៃក្រណាត់ដោយក្រដាសកោសឬក្រដាសខ្សាច់។
ការឈូសតម្រូវឲ្យអនុវត្តលើតែតំបន់ផ្សាទេ
ប្រសិនបើមិនដូច្នោះទេនោះសភាពនៃការភ្ជាប់អាចត្រូវបានប៉ះពាល់យ៉ាងខ្លាំង។ មួយវិញទៀត
ការត្រួតស៊ីគ្នានោះត្រូវមានទំហំចន្លោះពី ៤០​ ទៅ ៥០ មីលីម៉ែត្រ។
ដោយផ្អែកលើហេតុផលការពារសុវត្ថិភាពការងារ
ត្រូវចាំបាច់ប្រើឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិផលនេះ។
នៅពេលមិនប្រើសូមរក្សាទុកផលិតផលក្នុងកញ្ចប់ដើមរបស់វាហើយបិទជិតដោយមានភាពប្រុងប្រយ័ត្ន។
ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរ
ទឹកឡើយ។