Home » Sika » Waterproofing » SikaSwell® S-2

SikaSwell® S-2

កូដផលិតផល : 6740011001


SikaSwell® S-2

SikaSwell® S-2 គឺជាប្រភេទកាវជ័រ Polyurethane ការពារជម្រាបទឹកដែលមានលក្ខណៈរីកខ្លាំងក្រោយពេលអនុវត្តរួចនិងដំណើរការខ្ពស់សម្រាប់ការប្រើប្រាស់ក្នុងគ្រប់តំណសំណង់គ្រប់ប្រភេទ។ ការរីកមាឌនៃជ័របង្កើតសម្ពាធលើតំណធ្វើឲ្យមានភាពបិទជិតក្នុងតំណបានយ៉ាងល្អការពារការជ្រាបចូលនៃទឹកទៅក្នុងតំណសំណង់។​ វាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការប្រើប្រាស់លើតំណសំណង់នានាដូចជានៅក្នុងសំណង់បេតុងទប់ទឹក បំពង់ទុយោក្នុងជញ្ជាំង ឥដ្ឋបន្ទះ និងសំណង់ប្រភេទ Precast។ មួយវិញទៀតផលិតផលនេះអាចប្រើប្រាស់បានទាំងលើផ្ទៃបញ្ឈរនិងផ្ទៃដេករាបស្មើបានយ៉ាងងាយស្រួលនិងគ្មានបញ្ហា។ SikaSwell® S-2 ត្រូវបានវេចខ្ចប់ជាបំពង់តូចចំណុះ ៦០០មីលីលីត្រជាមួយនឹងអាយុកាលផ្ទុកក្នុងស្ទុករហូតដល់ ១២ខែគិតចាប់ពីថ្ងៃផលិតក្នុងសំបកវេចខ្ចប់ដើមនិងមិនបានប៉ះទង្គិចខ្លាំង។ សូមរក្សាទុកផលិតផលក្នុងកន្លែងត្រជាក់និងស្ងួតហើយការពារពីពន្លឺព្រះអាទិត្យនិងសំណើមនានា។

មុនពេលអនុវត្ត ផ្ទៃទាំងអស់ត្រូវមានការសម្អាតជាមុនសិនដោយមិនត្រូវមានជាប់នូវខ្លាញ់ សារធាតុកម្ទិចកម្ទីនិងសារធាតុកខ្វក់នានា។ ម៉្យាងវិញទៀត
ផ្ទៃដែលបានរៀបចំត្រូវមានសំណើមឬស្ងួត ដោយមិនត្រូវមានទឹកដក់ជាប់ឡើយ។ សម្រាប់ការអនុវត្តល្អបំផុត សូមរក្សាទុកផលិតផលនៅសីតុណ្ហភាព ២០ អង្សារសេរយៈពេលយ៉ាងតិច៨ ម៉ោងមុនពេលបើកប្រើ។ ប្រសិនបើសំភារៈឡើងរឹងចូរច្របាច់កញ្ចប់របស់វាក្នុងរយៈពលខ្លីមុននឹងដាក់ក្នុងកាំភ្លើងបាញ់កាវ។
SikaSwell® S-2 អាចអនុវត្តបានតាមរយៈការប្រើប្រាស់កាំភ្លើងបាញ់កាវ។ សូមកាត់ក្បាលកញ្ចប់ផលិតផលចេញជារាងត្រីកោណជាមួយនឹងទំហំដែលបំពេញនូវតម្រូវការពេលអនុវត្ត។ សូមបាញ់ជាលក្ខណៈត្រង់ស្មើនិងមានឯកសណ្ឋានទៅលើផ្ទៃបេតុងរឹង។ បន្ទាប់មកសូមរង់ចាំរយៈពេលប្រមាណ ២ ម៉ោងបន្ទាប់ពីបាញ់SikaSwell® S-2។ កំរាស់អប្បបរមានៃបេតុងនៅជុំវិញ SikaSwell S-2 ត្រូវមានទំហំយ៉ាងហោចណាស់ ៤ អ៊ីញនៅសងខាងសម្រាប់បេតុងដែលបានពង្រឹង ឬ ៦ អ៊ីញនៅសងខាងសម្រាប់បេតុងមិនបានពង្រឹងនិង ៤ អ៊ីញនៅពីខាងលើ។ ដោយផ្អែកលើហេតុផលសុវត្ថិភាពក្នុងពេលអនុវត្តសូមប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិតផលនេះ។ នៅពេលមិនប្រើសូមរក្សាទុកផលិតផលក្នុងកញ្ចប់ដើមរបស់វាហើយបិទជិតដោយមានភាពប្រុងប្រយ័ត្ន។
ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរទឹកឡើយ។