Home  »  សុីកា  »   ការពារជម្រាបទឹក   »   SikaSwell® P

SikaSwell® P

កូដផលិតផល : 6740010902


SikaSwell® P

ផលិតផល SikaSwell® P គឺជាប្រភេទប្លាស្ទិក Polymer ងាយរីកមាឌអាចផ្លាស់ប្តូរទំហំបាន និងផ្ទុកនូវភាគល្អិត Superabsorbents តូចៗ។ Superabsorbents អាចរីកមាឌខ្លាំងនៅពេលប៉ះជាមួយទឹក។ ផលិតផលនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់និងអនុវត្តដែលមានសុវត្ថិភាពក្នុងកំឡុងពេលប្រតិ
បត្តិការ។ វាត្រូវបានវេចខ្ចប់ជាដុំរមូរប្រវែង ២០​ ម៉ែត្រនិងមានអាយុកាលផ្ទុកក្នុងស្តុករហូតដល់ ២​ ឆ្នាំពីកាលបរិច្ឆេទផលិត ក្នុងសំបកវេចខ្ចប់ដើមនិងគ្មានការប៉ះទង្គិចជាយថាហេតុ។ ម៉្យាងវិញទៀត សូមរក្សាទុក SikaSwell® P ក្នុងទីកន្លែងស្ងួតដែលមានសីតុណ្ហភាពចន្លោះពី +5°C និង +35°C និង​ឆ្ងាយពីពន្លឺព្រះអាទិត្យ។

SikaSwell® P ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់បិទជិតតំណសំណង់ទុយោទឹកក្នុងជញ្ជាំងនិងឥដ្ឋ និងសំណង់ផ្សេងៗទៀតដែលនៅក្នុងចន្លោះបេតុង។ មុននឹងការអនុវត្ត ស្រទាប់ផ្ទៃត្រូវមានសភាពស្អាត ស្ងួត និងគ្មានសារធាតុកខ្វក់ផ្សេងៗ។ ភាគល្អិតតូចៗឬកម្ទេចកម្ទីទ ភ្នាក់ងារបញ្ចេញ ថ្នាំលាប
ច្រែះនិងសារធាតុនានាត្រូវយកចេញដោយប្រើដៃឬឧបករណ៍ដែលសមស្រប។ ផ្ទៃដែលមានសភាពគ្រើមខ្លាំង អាចនឹងចេញលេចធ្លាយនិងជ្រាបទឹកនៅរយៈពេលក្រោយទៀត។ មួយវិញទៀត នៅទីកន្លែងដែលនឹងអនុវត្តផលិតផលនេះផ្ទៃបេតុងតម្រូវឲ្យមានភាពរលោងនិងគ្មានភាពគ្រើម។ ដំណើរការអនុវត្តរបស់ SikaSwell® P អាចមានបម្រែបម្រួលទៅតាមប្រភេទនៃផ្ទៃដែលវាត្រូវបានអនុវត្ត។ នៅលើផ្ទៃរលោងរាបស្មើនិងស្ងួតដូចជា PVC ដែកថែប បេតុង
precast SikaSwell® P អាចភ្ជាប់ជាមួយនឹង SikaSwell® S-2 អាស្រ័យទៅតាមប្រភេទនិងលក្ខខណ្ឌស្រទាប់ផ្ទៃដែលត្រូវអនុវត្ត។ លើសពីនេះទៀត
វាអាចបិទភ្ជាប់ស្អិតដូចកាវជាប់ជាមួយSikaSwell® S-2 ។ ការដំណើរការផលិតផលនេះត្រូវធ្វើឡើងក្នុងចន្លោះពេល ៣០ នាទីទៅលើកាវ SikaSwell® S-2
ថ្មីៗរហូតដល់ហៀរចេញកាវមកសងខាងស្រទាប់។ ផ្ទុយមកវិញ SikaSwell® P តម្រូវឲ្យស្អិតជាប់ជាមួយនឹង SikaSwell® S-2 ប្រសិនបើអនុវត្តលើស្រទាប់ផ្ទៃដែលគ្រើមនិងស្ងួតឬមានសំណើម។ ក្រោយមក SikaSwell® S-2 អាចប្រើប្រាស់ក្នុងបរិមាណសមស្របសម្រាប់ធ្វើឲ្យផ្ទៃមានភាពរាបស្មើបាន។ លើសពីនេះទៀត វាពិតជាសំខាន់ណាស់ដែលSikaSwell® P និងស្រទាប់ផ្ទៃទំនាក់ទំនងពេញលេញនិងជាប់ល្អ។ ក្នុងកំឡុងពេលដាក់បេតុងសូមធានាបានថាការចាក់បេតុងមានសភាពហាបើជុំវិញSikaSwell® P ដើម្បីផ្តល់នូវបេតុងហាប់គ្មានបន្សល់ចន្លោះប្រហោងអ្វីឡើយ។ដោយផ្អែកលើហេតុផលសុវត្ថិភាពក្នុងពេលអនុវត្តសូមប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិតផលនេះ។ នៅពេលមិនប្រើសូមរក្សាទុកផលិតផលក្នុងកញ្ចប់ដើមរបស់វាហើយបិទជិតដោយមានភាពប្រុងប្រយ័ត្ន។ ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរ
ទឹកឡើយ។