ទំព័រដើមProductSikadur® -32TH

Sikadur® -32TH

កូដផលិតផល : 6740030201


Sikadur® -32TH

Sikadur® 32TH​ គឺជាថ្នាំដែលមានមុខងារជាភ្នាក់ងារភ្ជាប់បន្សំសមាសធាតុ​ពីរ។វាត្រូវបានប្រើជាចំបងសម្រាប់ការតភ្ជាប់ផ្ទៃបេតុងចាស់នឹងផ្ទៃបេតុងថ្មី។ វាមានលក្ខណៈងាយស្រួលប្រើនិងអនុវត្តនិងផ្តល់នូវការអនុវត្តដ៏ល្អទោះបីនៅសីតុណ្ហភាពទាបក៏ដោយ។ លើសពីនេះទៀតSikadur® 32THមិនរងផលប៉ះពាល់ដោយសារសំណើមនិងទីកន្លែងសើមនោះទេធ្វើឱ្យវាមានសមត្ថភាពខ្ពស់ក្នុងការអនុវត្តក្នុងទីកន្លែងសើមដោយមិនមានការកាត់បន្ថយប្រសិទ្ធភាពរបស់វានោះឡើយ។
Sikadur® 32TH ​ មានអាយុកាលផ្ទុកក្នុងស្តុករហូតដល់ ២ឆ្នាំពីកាលបរិច្ឆេទផលិត​ដោយផ្ទុកក្នុងសំបកដើមគ្មានការបើនិងបិទជិតល្អហើយផ្ទុកក្នុងទីកន្លែងដែលស្ងួតនិងត្រជាក់នៅចន្លោះសីតុណ្ហភាព០°C និង +៣០°C ។លក្ខណៈផ្សារភ្ជាប់របស់ផលិតផលនេះផ្តល់បាននូវកម្លាំងខ្ពស់ជាងកម្លាំងបន្ទាញរបស់បេតុងសមស្របសម្រាប់ការប្រើប្រាស់គ្រប់ទីកន្លែងដែលមានតម្រូវការតភ្ជាប់បេតុងថ្មីទៅនឹងបេតុងចាស់។ម៉្យាងទៀតគេក៏អាចប្រើប្រាស់ផលិតផលនេះទៅលើបេតុងលាយសរសៃដែកបានផងដែរ។

ក្នុងការរៀបចំដើម្បីអនុវត្តផលិតផល Sikadur® 32TH សូមត្រួតពិនិត្យមើលស្រទាប់ផ្ទៃថាមានសភាពស្អាតគ្មានទឹកដក់ គ្មានលំអងធូលីនិងសារធាតុផ្សេងៗនិងមានការរៀបចំរៀបរយដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៃភាពបន្ស៊ីរបស់បេតុង។ ក្នុងកំឡុងពេលលាយបញ្ចូលគ្នាសូមលាយសមាសធាតុទាំងពីរដែលបានផ្តល់ឲ្យជាមួយផលិតផលដោយម៉ូទ័រស្វានមានល្បឿនយឺតជាប់រហូតទាល់តែបាយអរមានលក្ខណៈរាវខាប់ល្អ។ ក្រោយមកអនុវត្តល្បាយទៅលើផ្ទៃដែលបានរៀបចំរួចដោយប្រើប្រាស់ឧបករណ៍ដៃដូចជាជក់ក្រាស់ ជក់រុញឬម៉ាស៊ីនបាញ់ថ្នាំ។គេបានណែនាំឲ្យចាក់ល្បាយបេតុងក្នុងរយៈពេលសមស្របដើម្បីឲ្យសភាពលក្ខណៈវាអាចផ្តល់នូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តល្បាយផលិតផល។ លើសពីនេះទៅទៀត សូមធានាថា Sikadur® 32TH ត្រូវបានលាបជាប់ទៅនឹងផ្ទៃសើម។ការគ្របដណ្តប់លើផ្ទៃនៃផលិតផលនេះប្រែប្រួលអាស្រ័យលើទម្រង់នៃជម្រាបសារធាតុស្រទាប់បាតនៃផ្ទៃ។ជាទូទៅល្បាយផលិតផលនេះអាចគ្របដណ្ដប់បានជាអតិបរិមា ០,៨ គីឡូក្រាមក្នុងមួយម៉ែត្រគូប។