ទំព័រដើមProductSika® Hydrotite CJ Type

Sika® Hydrotite CJ Type

កូដផលិតផល : 4067060300501


Sika® Hydrotite CJ Type

Sika® Hydrot​ite CJ type គឺជាប្រភេទជ័រកៅស៊ូរីកមាឌដែលធ្វើឡើងពីសារធាតុធន់នឹងទឹកនិងប្រើប្រាស់បានយូរ។ ផលិតផលនេះបានត្រូវបានបង្កើតឡើងជាមួយនឹងទម្រង់រូបរាងពិសេសដែលផ្តល់នូវការរីកមាឌដ៏ល្អប្រសើរបន្ទាប់ពីដាក់លើស្រទាប់ផ្ទៃ។ ផលិតផលនេះផ្តល់បាននូវការសន្សំសំចៃខ្ពស់និងអាចសម្របទៅតាមការងារលំអិតផ្សេងៗនៅការដ្ឋានសំណង់។ Sika® Hydrot​ite CJ type មានលក្ខណៈអាចស្រូបទឹកបាននាំឲ្យវាអាចរីមាឌរហូតបិទជិតចន្លោះជ្រាបទឹកបង្កើតបានជារបាំងការពារដ៏មានប្រសិទ្ធភាព។ ស្របពេលដែលវាស្រូបទឹកនោះវារីកមាឌបំពេញចន្លោះប្រហោងនៅខាងក្រោមបេតុងដែលស្របតាមការប្រែប្រួលនៃគម្លាតដែលធានាបាននូវការបិទជិតដ៏ប្រសើរ។ លើសពីនេះទៀតវាអាចព្យាបាលបានដោយប្រើប្រាស់ថ្នាំពន្យាពេលពង្រីកដើម្បីការពារវាពីឥទ្ធិពលទឹក
លើបេតុងដែលទើបចាក់ថ្មីៗនិងការពង្រីកមុនពេលបេតុងកកឬព្យាបាលហើយ។ Sika® Hydrotite CJ-Type ត្រូវបានវេចខ្ចប់ជាដុំរមូរប្រវែង ១០
ម៉ែត្រជាមួយនឹងអាយុកាលផ្ទុកក្នុងស្តុករហូតដល់ ២ ឆ្នាំចាប់ពីកាលបរិច្ឆេទនៃការផលិតដោយរក្សាទុកនៅកន្លែងស្ងួតនិងត្រជាក់ ឆ្ងាយពីពន្លឺព្រះអាទិត្យ។

Sika® Hydrotite CJ-Type ត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មសំណង់សម្រាប់បិទជិតតំណសំណង់រវាងសំណង់បេតុងចាក់ស្រេច និងបំពង់ទម្លោះចូលក្នុងស្រទាប់ផ្ទៃបេតុងជាដើម។ មុនពេលអនុវត្តផលិតផលនេះ សូមធ្វើការសម្អាតស្រទាប់ផ្ទៃដោយមិនត្រូវឲ្យមាននូវភក់ ខ្លាញ់ កំណកធូលី ដោយប្រើនូវច្រាស់ដែកដុសខាត់មុននឹងធ្វើការភ្ជាប់រវាង Sika® Hydrotite CJ-Type ជាមួយនឹងផលិតផល Sikaflex®។ មួយវិញទៀតកាវគួរអនុវត្តជាលក្ខណៈរាបស្មើលើស្រទាប់ផ្ទៃបេតុងខាងលើ។ ​ដើម្បីទទួលបានលទ្ធផលល្អបំផុតសូមធ្វើការអនុវត្ត Sika® Hydrotite CJ-Type លើផ្ទៃរាបស្មើដើម្បីទទួលបាននូវការផ្សាភ្ជាប់ល្អ។ ម៉្យាងវិញទៀត គេបានតម្រូវឲ្យប្រើប្រាស់នូវ SC-hydrostatic C សម្រាប់ជគម្រប​ដែលមានកម្រាស់មិនតិចជាង ៨០ មីលីម៉ែត្រនោះទេ។

ការអនុវត្តនូវ Sika® Hydrotite CJ-Type អាចមានការប្រែប្រួលទៅតាមប្រភេទនៃបេតុងដែលនឹងត្រូវអនុវត្តពីលើ។ សម្រាប់បេតុងភាគច្រើន វាអាចអនុវត្តទៅលើស្រទាប់ផ្ទៃបេតុងរាបស្មើគ្មានភាពគ្រើមប៉ុន្តែចាំបាច់ត្រូវមានការថែទាំដើម្បីធានាបាននូវទីតាំងសមស្របនៅលើផ្ទៃ។ សម្រាប់តំណភ្ចាប់វិញ
ប្រវែងនៃ Sika® Hydrotite CJ Type តម្រូវឲ្យមានការតភ្ជាប់ដោយដាក់ចុងសងខាងជាប់គ្នា។ ដោយសារមានប្រហោងតិចតួចនៅខាងផ្នែក Sika® Hydrotite CJ Type តំណភ្ជាប់ត្រូវមានការផ្សារភ្ជាប់យ៉ាងប្រុងប្រយ័ត្នដើម្បីការពារការជ្រាបទឹក។ សម្រាប់ការផ្សារភ្ជាប់គេបានណែនាំឱ្យប្រើផលិតផល Sikaflex® ដែលជាកាវបិទនិងចាក់បញ្ចូល Sikaflex® Construction ដែលមិនទាន់បកនោះចូលទៅក្នុងកាំភ្លើងបាញ់កាវទើបកាត់ដុំរបស់ Sikaflex® ។
បន្ទាប់មកដាក់ក្បាលកាំភ្លើងបាញ់កាវចូលវិញ ហើយអនុវត្តទៅលើកន្លែងដែល Sika® Hydrotite CJ Type នឹងបានដាក់។ ក្រោយមក ដាក់ Sika® Hydrotite CJ Type ទៅលើផ្ទៃដែលទើបនឹងដាក់Sikaflex® Construction។ ដោយផ្អែកលើហេតុផលសុវត្ថិភាពក្នុងពេលអនុវត្តសូមប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិតផលនេះ។ នៅពេលមិនប្រើសូមរក្សាទុកផលិតផលក្នុងកញ្ចប់ដើមរបស់វាហើយបិទជិតដោយមានភាពប្រុងប្រយ័ត្ន។
ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរទឹកឡើយ។