កូដផលិតផល : 6740020502
SikaRep® S គឺជាល្បាយស៊ីម៉ង់ត៍មាននូវសរសៃFiberលាយជាមួយដើម្បីជំនួយក្នុងការជួសជុលបាយអដែលអាចនាំឲ្យមាននូវភាពរលោងនៃផ្ទៃបន្ទាប់ពីអនុវត្តរួច។វាផ្តល់នូវការភាពដំណើរការល្អបំផុតជាមួយនឹងការកែប្រែលក្ខណៈរបស់ល្បាយខាប់ឬរាវបាន និងផ្តល់នូវលក្ខណៈthixotropic សមស្របសម្រាប់ការប្រើប្រាស់លើផ្ទៃបញ្ឈរហើយអាចប្រើប្រាស់ជាភ្នាក់ងារគ្របដណ្តប់លើផ្ទៃផ្តល់នូវកម្រាស់រហូតដល់ ២០ មីលីម៉ែត្រ។ មួយវិញទៀតវាផ្តល់នូវភាពតភ្ជាប់ដ៏ល្អដល់ផ្ទៃបេតុង។ SikaRep® S ត្រូវបានវេចខ្ចប់ក្នុងបាវទម្ងន់ ២០ គីឡូក្រាមនិងមាននូវអាយុកាលផ្ទុកក្នុងស្តុករហូតដល់ ៦ខែចាប់ពីកាលបរិច្ឆេទផលិតដោយទុកក្នុងកញ្ចប់ដើមដែលគ្មានការប៉ះពាល់និងបិទជិត។វាត្រូវបានប្រើជាចម្បងក្នុងការបំពេញឬជួសជុលបាយអនៅក្នុងការចន្លោះប្រហោងប្រហោងចន្លោះតូចៗរដឹកជាប់គ្នានិងផ្ទៃបេតុងប្រេះស្រាំ ដែលបង្កឡើងពីច្រេះចាប់នៃដែកពង្រឹងនៅក្នុងបេតុង។សម្រាប់ការប្រើប្រាស់ គេបានណែនាំឲ្យលាយទឹកចំណុះ ១លីត្រសម្រាប់ម្សៅចំណុះ ១.៤៦ គីឡូក្រាម។ការប្រើប្រាស់បន្ថែមទៀតត្រូវពឹងផ្អែកលើផ្ទៃបេតុងនិងរបៀបនៃការអនុវត្ត។ នៅលើផ្ទៃរាបស្មើអត្រានៃប្រើប្រាស់អាចពីចន្លោះ ១៤.៥ គីឡូក្រាមទៅ ១៤.៨ គីឡូក្រាមនៃម្សៅបាយអក្នុង ១ ម៉ែត្រការេក្នុងកម្រាស់ ១០មីលីម៉ែត្រ។ មុននឹងប្រើប្រាស់ផលិតផលនេះ ត្រួតពិនិត្យមើលស្រទាប់ផ្ទៃថាស្អាត គ្មានលំអងធូលីនិងសារធាតុផ្សេងៗនិងមានការរៀបចំរៀបរយដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៃភាពបន្ស៊ីរបស់បេតុង។
ប្រសិនបើមាននូវសារធាតុឬលំអងធូលីសូមធ្វើការសម្អាតផ្ទៃចេញដើម្បីឲ្យបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្តផលិតផល។ បន្ទាប់មកសូមធ្វើការបាញ់ទឹកលើផ្ទៃឲ្យមានសំណើមសមស្រប។ ក្នុងអំឡុងពេលលាយចាក់បញ្ចូលទឹកស្អាតឱ្យបានគ្រប់គ្រាន់ទៅក្នុងធុងតូចមួយ បន្ទាប់មកបន្ថែមSikaRep® Sដោយប្រើដៃនិងស្លាបព្រាវែងលាយបញ្ចូលគ្នាយ៉ាងហ្មត់ចត់រហូតដល់ចេញនូវលក្ខណៈរលោងនិងអាចដំណើរការប្រើប្រាស់បាន។ សម្រាប់ការប្រើប្រាស់ក្នុងចំនួនច្រើនរឺការអនុវត្តធំការប្រើប្រាស់នូវឧបករណ៍ជំនួយដូចជាម៉ូទ័រត្រូវបានណែនាំ។ លើសពីនេះទៀតលាយល្បាយដោយដាក់កំរិតល្បឿនយឺតអស់ប្រហែល ៣ នាទីដោយធ្វើតាមសមាមាត្រ ៤.៧ លីត្រទៅ ៥.៣លីត្រទឹកក្នុងមួយបាវរឺកញ្ចប់។ ដរាបណាបាយអចាប់ផ្តើមព្យាបាលហើយនោះការប្រើប្រាស់នូវឈើឬវត្ថុរឹងសំយោគឬដុំស្នោអាចប្រើសម្រាប់ការធ្វើអោយផ្ទៃរលោងបាន។ដោយផ្អែកលើហេតុផលការពារសុវត្ថិភាពការងារត្រូវចាំបាច់ប្រើឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិផលនេះ។ ជៀសវាងការប៉ះពាល់ជាមួយនឹងភ្នែក ស្បែកហើយការស្រូបចូលនៃផលិតផលនេះនឹងអាចប៉ះពាល់ដល់មនុស្សថែមទៀត។ នៅពេលមិនប្រើសូមរក្សាទុកផលិតផលនៅក្នុងកញ្ចប់ដើមរបស់វាហើយបិទវាដោយប្រុងប្រយ័ត្ន។ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរទឹកឡើយ។