Home  »  Concrete Repair & Protection  »   សុីកា   »   Sikagard -700S

Sikagard -700S

កូដផលិតផល : 6740013001


Sikagard -700S

Sikagard® 700Sគឺជាល្បាយថ្នាំរាវថ្លាមិនជ្រាបទឹកសម្រាប់ការចាក់បញ្ចូលទៅក្នុងផ្ទៃខាងក្រោមឬខាងក្នុងរបស់ស៊ីម៉ង់ត៍និងបេតុង។វាត្រូវបានគេប្រើប្រាស់សម្រាប់ការពារជម្រាបទឹកនិងការពារផ្ទៃខាងលើនៃបេតុងពីសារធាតុប៉ះពាល់នានា។
ថ្នាំរបស់វាអាចជ្រាបចូលយ៉ាងងាយស្រួលទៅបំពេញរន្ធតូចៗនៃស្រទាប់ផ្ទៃខាងក្នុងដែលផ្តល់បាននូវការការពារជម្រាបទឹកយ៉ាងសកម្មនិងអនុញ្ញាតឲ្យមានការសាយភាយជាតិទឹកចេញពីក្នុងបេតុងផងដែរ។ Sikagard® 700S មានអាយុកាលផ្ទុកក្នុងស្តុករហូតដល់ ១២ ខែចាប់ពីកាលបរិច្ឆេទផលិតផ្ទុកក្នុងធុងដើមដែលគ្មានការប៉ះទង្គិចនិងបិទជិតល្អ និងផ្ទុកក្នុងទីកន្លែងស្ងួតហើយត្រជាក់នៅសីតុណ្ហភាពក្រោម20°c។វាអាចប្រើប្រាស់ជា hydrophobic primer បន្ទាប់ពីថ្នាំកូតការពារផងដែរ។មួយវិញទៀតវាអាចលាបពីលើជាមួយប្រភេទថ្នាំកូតបន្សាយជាតិទឹកផ្តល់បាននូវភាពធន់ជាប់បានល្អនិងយូរជាងថ្នាំព្យាបាលប្រភេទស៊ីលីកូនទូទៅ។ លើសពីនេះទៀតវាអាចជួយកាត់បន្ថយការរីករាលដាលនិងការជ្រៀតចូលនូវធូលី ដែលអាចបង្កអន្តរាយដល់ស្រទាប់ខាងក្នុងហើយក៏ជួយកាត់បន្ថយការស្រូបយកទឹកតាមរន្ធតូចៗផងដែរ។​មុនពេលអនុវត្តផលិតផលនេះ ត្រួតពិនិត្យមើលស្រទាប់ផ្ទៃថាស្អាត គ្មានលំអងធូលីនិងសារធាតុផ្សេងៗ
និងមានការរៀបចំរៀបរយដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៃភាពបន្ស៊ីរបស់បេតុង។ ស្នាមប្រេះដែលមានទំហំធំជាង
200 មីលត្រូវបានគេណែនាំឱ្យជួសជុលមុនពេលអនុវត្ត។ ប្រសិនបើមាននូវសារធាតុឬលំអងធូលីសូមធ្វើការសម្អាតផ្ទៃចេញដើម្បីឲ្យបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្តផលិតផល។ការលាងសំអាតត្រូវបានសម្រេចបានល្អបំផុតដោយដុសធ្មែញជាមួយសាប៊ូម្សៅឬដោយការផ្លុំចំហាយជាដើម។លទ្ឋផលទទួលបានល្អបំផុតនៅពេលដែលស្រទាប់បាតស្ងួត និងងាយជ្រាបសារធាតុ។

Sikagard® 700Sអាចប្រើបានភ្លាមៗចេញពីធុងរបស់វាដោយមិនចាំបាច់មានការបន្ថែមសារធាតុអ្វីទៀតឡើយ។ ការលាប Sikagard®700S អាចធ្វើទៅបានដោយប្រើប្រាស់នូវម៉ាស៊ីនបាញ់ថ្នាំដែលមានកម្រិតសម្ពាធទាប ជក់ជ័រឬជក់រំអិលហើយធ្វើការអនុវត្តពីក្រោមឡើងលើដោយប្រុងប្រយ័ត្នមិនឲ្យថ្នាំវាហៀរចុះមក្រោម។ផលិតផលនេះមិនអាចប្រើប្រាស់សម្រាប់ការបិទជិតនូវរន្ធធំៗពីជម្រាបនៃជាតិទឹកនោះទេ។ម៉្យាងទៀតវាមិនអាចប្រើប្រាស់សម្រាប់ការលាបពីលើថ្នាំស៊ីម៉ង់ត៍នោះទេហើយសមាសធាតុសំណង់នានាត្រូវមានការការពារពីសារធាតុនៃផលិតផលនេះនិងមិនតម្រូវឲ្យមានការលាបពីលើនោះទេ។ដោយផ្អែកលើហេតុផលការពារសុវត្ថិភាពការងារត្រូវចាំបាច់ប្រើឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិផលនេះ។
នៅពេលមិនប្រើសូមរក្សាទុកផលិតផលក្នុងកញ្ចប់ដើមរបស់វាហើយបិទជិតដោយមានភាពប្រុងប្រយ័ត្ន។ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរទឹកឡើយ។ ជៀសវាងការប៉ះពាល់ជាមួយនឹងភ្នែក ស្បែកហើយការស្រូបចូលនៃផលិតផលនេះនឹងអាចប៉ះពាល់ដល់មនុស្សថែមទៀត។

ផលិតផលដែលអ្នកប្រហែលជាចូលចិត្ត