Home  »  Concrete Repair & Protection  »   សុីកា   »   Sika® Monotop 610

Sika® Monotop 610

កូដផលិតផល : 6740030501


Sika® Monotop 610

Sika® MonoTop 610 គឺជាប្រភេទល្បាយម្សៅស៊ីម៉ង់ត៍ដែលមានលាយនូវសារធាតុ polymerនិងមានភាពសកម្មក្នុងការទប់ស្កាត់ការកកើតឡើងនៃច្រេះ។ ការប្រើប្រាស់របស់វាមានភាពងាយស្រួលហើយត្រូវបានគេប្រើប្រាស់សម្រាប់ការពារដែកក្នុងបេតុងនិងសសរពីសំណឹកនិងច្រេះ។វាមាននូវលក្ខណៈស្អិតជាប់ល្អជាមួយបេតុងនិងដែក ហើយធន់ខ្លាំងទៅនឹងជាតិទឹកឬសំណើម និងសារធាតុក្លរ។ Sika® MonoTop 610 បានវេចខ្ចប់ចូលក្នុងបាវមានទម្ងន់ ២០ គីឡូក្រាម
និងមាននូវអាយុកាលផ្ទុកក្នុងស្តុករហូតដល់ ១២​ខែចាប់ពីកាលបរិច្ឆេទផលិតប្រសិនណាបើត្រូវបានរក្សាទុកបានត្រឹមត្រូវនៅក្នុងការសំបកវេចខ្ចប់ដើមបិទជិតនិងគ្មានការខូចខាតហើយនៅក្នុងកន្លែងផ្ទុកស្ងួតនិងត្រជាក់។
វាអាចប្រើប្រាស់សម្រាប់ភ្ជាប់ប្រភេទស៊ីម៉ង់ត៍ជុសជុសបាយអ MonoTop ជាមួយនឹងបេតុងឬសំណង់ដែកផ្សេងៗ
ដោយផ្តល់នូវការការពារពីសំណឹកនិងច្រេះបន្ថែមទៀតផងជាពិសេសនៅទីកន្លែងដែលមាននូវបរិមាណបេតុងតិចនិងមានវត្តមានសារធាតុក្លរច្រើន។មុននឹងប្រើប្រាស់ផលិតផលនេះ ត្រួតពិនិត្យមើលស្រទាប់ផ្ទៃថាស្អាត គ្មានលំអងធូលីនិងសារធាតុផ្សេងៗនិងមានការរៀបចំរៀបរយដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៃភាពបន្ស៊ីរបស់បេតុង។
ប្រសិនបើមាននូវសារធាតុឬលំអងធូលីសូមធ្វើការសម្អាតផ្ទៃចេញដើម្បីឲ្យបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្តផលិតផល។មួយវិញទៀតស្រទាប់បាតដែលបានរៀបចំតម្រូវត្រាំជាមួយទឹកស្អាតរហូតដល់ឆ្អែតដោយឯកសណ្ឋានដោយមិនទុកឱ្យមានទឹកដក់។លើសពីនេះទៀតសំណង់មានដែកថែបពង្រឹងត្រូវបានគេណែនាំឱ្យត្រូវបានគេបាញ់គ្រាប់ដើម្បីលុបស្នាមប្រេះនិងច្រេះមុនពេលអនុវត្ត។ លាយនូវSika® Monotop 610 ជាមួយទឹកស្អាតដោយប្រើនូវម៉ូទ័រកំណត់ដាក់ល្បឿនយឺតភ្ជាប់ជាមួយនឹងស្លាបព្រាលាយ ដោយលាយបញ្ចូលគ្នាក្នុងអត្រា ៤០០ ទៅ៦០០ វដ្ដរបស់ម៉ូទ័រក្នុងមួយនាទី ឬឧបករណ៍លាយបាយអស្តង់ដារដើម្បីធានាបាននូវខ្យល់តិចតួចបំផុតនៅក្នុងល្បាយ។

បន្ថែមចូល Sika® Monotop 610 យឺត ៗខណៈពេលដែលលាយជាបន្តបន្ទាប់សម្រាប់ការចែកចាយល្អនិងភាពស្ថិតស្ថេរនៃល្បាយ។បន្ថែមម្សៅផលិតផលបន្តិចម្តងៗតាមផ្នែក រហូតទទួលបានបរិមាណសមស្របសម្រាប់ការអនុវត្ត។ដើម្បីប្រើប្រាស់ជាល្បាយជំនួយ លាបថ្នាំSika® Monotop 610 ចំនួន ២កូតដែលមានកម្រាស់ប្រមាណជា ១ មីលីម៉ែត្រដោយប្រើជក់រឹងឬឧបករណ៍បាញ់ដែលសមរម្យ។គេបានណែនាំឱ្យការលាបនោះឈានដល់ដំណាក់ដំបូងរបស់វា ប្រហែល 5ម៉ោងរវាងការលាបកូតដំបូងអាស្រ័យលើលក្ខខណ្ឌ។ លើសពីនេះទៀតអនុញ្ញាតឱ្យយ៉ាងហោចណាស់ការព្យាបាល ២៤ម៉ោងបន្ទាប់ពីថ្នាំកូតទី ២ ប្រសិនបើត្រូវបាញ់ថ្នាំជុសជុលបាយអ។ផ្ទុយមកវិញ សម្រាប់ការប្រើប្រាស់វាជាល្បាយភ្ជាប់បេតុង លាបថ្នាំSika® Monotop 610ទៅលើស្រទាប់បាតបេតុងមុន ដោយការលាបនោះត្រូវមានកម្រាស់មិនតិចជាង ០.៥
មីលីម៉ែត្រដោយប្រើជក់រឡូរឺឧបករណ៍បាញ់ថ្នាំសមរម្យ។គេបានណែនាំឱ្យធ្វើការរំកិលភ្ជាប់ឲ្យបានល្អចូលទៅក្នុងស្រទាប់បាតនៃបេតុងដែលត្រូវភ្ជាប់ដើម្បីធានានូវការភ្ជាប់ល្អជាមួយស្រទាប់បាទនឹងផ្ទៃដីទាំងមូលដែលត្រូវបានស្រោប។
លើសពីនេះទៀតបាយអជួសជុលត្រូវតែអនុវត្តតាមរបៀបសើមទៅនឹងល្បាយភ្ជាប់។ដោយផ្អែកលើហេតុផលការពារសុវត្ថិភាពការងារត្រូវចាំបាច់ប្រើឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិផលនេះ។ ជៀសវាងការប៉ះពាល់ជាមួយនឹងភ្នែក ស្បែកហើយការស្រូបចូលនៃផលិតផលនេះនឹងអាចប៉ះពាល់ដល់មនុស្សថែមទៀត។ នៅពេលមិនប្រើ
សូមរក្សាទុកផលិតផលនៅក្នុងកញ្ចប់ដើមរបស់វាហើយបិទវាដោយប្រុងប្រយ័ត្ន។ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរទឹកឡើយ។

ផលិតផលដែលអ្នកប្រហែលជាចូលចិត្ត