កូដផលិតផល : 6740020101
SikaLatex® គឺជាល្បាយថ្នាំដែលមានលក្ខណៈជាភ្នាក់ងារបន្ស៊ីនិងការពារជំរាបទឹក។វាជាប្រភេទល្បាយថ្នាំធន់នឹងទឹក និងមានប្រសិទ្ធភាពខ្ពស់ ដែលផ្សំឡើងពីជាតិកៅស៊ូសំយោគសម្រាប់ការលាយជាមួយស៊ីម៉ង់ត៍ដើម្បីផ្តល់នូវភាពបន្ស៊ីខ្ពស់ បង្កើននូវភាពទន់នៃស៊ីម៉ង់ត៍និងកាត់បន្ថយការរួមនិងប្រេះនៅក្នុងស៊ីម៉ង់ត៍ និងបាយអ។ មួយវិញទៀត វាជួយបង្កើននូវភាពធន់នឹងការសឹករេចរិលនិងកាត់បន្ថយនូវការជ្រៀតចូលនិងសាយភាពនៃសារធាតុរាវចូលក្នុងបេតុងឬបាយអ។ SikaLatex®មានអាយុកាលផ្ទុកក្នុងស្តុកចាប់ពី ១២ ទៅ ២៤ ខែ ប្រសិនណាបើទុកផលិតផលក្នុងសភាពដើមនិងបិទជិត។
គេណែនាំឲ្យរក្សាទុកក្នុងទីកន្លែងត្រជាក់ហើយស្ងួតនិងជៀសឆ្ងាយពីពន្លឺព្រះអាទិត្យ។ព្រោះតែលក្ខណៈបន្ស៊ីខ្ពស់និងធន់នឹងជម្រាបទឹករបស់ SikaLatex® នេះធ្វើឲ្យវាសមស្របសម្រាប់ការប្រើប្រាស់ក្នុងការសាងសង់ទូទៅដូចជា បិទចន្លោះប្រហោងឥដ្ឋ បន្ស៊ីឥដ្ឋការូជាប់គ្នាសម្រាប់ជុសជុលបាយអ ជាដើម។
មុននឹងប្រើប្រាស់ផលិតផលនេះ ត្រួតពិនិត្យមើលស្រទាប់ផ្ទៃថាស្អាត គ្មានលំអងធូលីនិងសារធាតុផ្សេងៗមានការរៀបចំរៀបរយដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៃភាពបន្ស៊ីរបស់បេតុង។ បន្ទាប់ពីនោះលាយផលិតផលជាមួយទឹកទៅតាមបរិមាណត្រឹមត្រូវដើម្បីផលិតបានរង្វាស់សូលុយស្យុងសមស្រប។ ក្រោយមកចាក់ល្បាយមួយភាគចូលក្នុងធុងលាយដ៏សមស្រប។ ខណៈពេលដែលកំពុងលាយយឺតៗលាយចូលនូវបាយអនិងលាយឲ្យបានសព្វរហូតដល់ល្បាយមានលក្ខណៈទន់ជ្រាយ និងគ្មាននូវដុំល្បាយ។ចាក់ចូលនូវល្បាយបន្ថែមទៀតរហូតដល់ទទួលបាននូវលក្ខណៈមួយដែលចង់បាន។ ក្នុងពេលអនុវត្ត សូមប្រើនូវជក់រលូថ្នាំ ឬម៉ាស៊ីនបាញ់ថ្នាំដើម្បីទទួលបាននូវការបៀកថ្នាំជាអតិបរមានៅលើផ្ទៃ។ ផ្ទុយមកវិញសូមប្រើនូវស្លាបព្រាបៀកស៊ីម៉ង់ត៍សម្រាប់ការបៀកល្បាយទៅលើបាយអឬបេតុង។សូមកុំប្រើផលិតផលនេះដោយគ្មានការលាយជាមួយស៊ីម៉ង់ត៍ឬខ្សាច់ឡើយ។ដោយផ្អែកលើហេតុផលការពារសុវត្ថិភាពការងារត្រូវចាំបាច់ប្រើឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិផលនេះ។ ជៀសវាងការប៉ះពាល់ជាមួយនឹងភ្នែក ស្បែកហើយការស្រូបចូលនៃផលិតផលនេះនឹងអាចប៉ះពាល់ដល់មនុស្សថែមទៀត។ នៅពេលមិនប្រើសូមរក្សាទុកផលិតផលនៅក្នុងកញ្ចប់ដើមរបស់វាហើយបិទវាដោយប្រុងប្រយ័ត្ន។ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរទឹកឡើយ។