កូដផលិតផល : No Barcode
SikaFix® 101 ជាប្រភេទផលិតផលផ្សំពីសារធាតុប៉ូលីយូរីតានបង្កើតបានជារបាំងការពារការជ្រាបទឹកយ៉ាងណែនតាមស្នាមប្រេះនៃផ្ទៃបេតុង។ផលិតផលនេះមានលក្ខណៈមិនរួញនិងមិនផ្ទុកនូវធាតុពុលគ្រោះថ្នាក់ដល់មនុស្សឡើយ។
វាត្រូវបានច្រកចូលក្នុងធុងចំណុះ ២០ គីឡូក្រាម និងមានអាយុកាលក្នុងស្តុករហូតដល់ ១២ ខែពីកាលបរិច្ឆេទផលិត
ប្រសិនណាបើទុកបានត្រឹមត្រូវដោយមិនរងការប៉ះទង្គិចឬត្រូវបានរបកបើកនោះឡើយ។ SikaFix® 101អាចប្រើប្រាស់អមជាមួយផលិតផលSikaFix® HH ដើម្បីធានាបាននូវការបិទបាំងបានថិតថេរយូរអង្វែង។
SikaFix® 101 ត្រូវបានប្រើជាចាំបាច់ក្នុងការបិទបាំងស្នាមប្រេះនិងតំណនៃសំណង់បេតុងនានាដូចជា
រូងក្រោមដី បន្ទប់ក្រោមដី ផ្លូវរូងភ្នំ និងផ្លូវក្រោមដីជាដើម។ មួយវិញទៀតវាអាចប្រើក្នុងការបិទបាំងនូវផ្ទៃបេតុងដែលមានលក្ខណៈប្រេះដោយសារសភាពចាស់របស់វាឬប្រហោងក្នុងបេតុង។ចំពោះការប្រើប្រាស់ សូមចាក់បញ្ចូល SikaFix® 101 ដោយផ្ទាល់ចូលក្នុងស្នាមប្រេះឬតំណភ្ជាប់បេតុង។ក្រោយចាក់រួច វានឹងប្រតិកម្មរីកមាឌបំពេញចន្លោះទំនេរ ហើយទប់ស្កាត់នូវការជ្រៀតចូលពេលប៉ះជាមួយសំណើមទឹក។ម៉្យាងវិញទៀត គេបានណែនាំឲ្យប្រើនូវឧបករណ៍បាញ់បញ្ចូលថ្នាំដោយដាក់កម្លាំងសម្ពាឌខ្ពស់បំផុត។នៅពេលលាយជាមួយទឹកក្នុងសមាមាត្រ១នឹង១នឹងបង្កើតបានជាហ្វូមដែលមានទ្រង់ទ្រាយនិងដង់ស៊ីតេខុសៗគ្នាសម្របទៅតាមប្រភេទនៃការចាក់ផងដែរ។រន្ធដែលត្រូវស្វានតម្រូវឲ្យមានទំហំចន្លោះពី ១៥ ទៅ ២២ មីលីម៉ែត្រ នៃផ្នែកម្ខាងនៃស្នាមប្រេះនៅមុំ ៤៥ ដឺក្រេហើយប្រសព្វនឹងស្នាមប្រេះ។ បន្ទាប់មកដំឡើងនូវinjection packers ចូលក្នុងរន្ធហើយរិតបន្តឹងជាការស្រេច។ប្រសិនបើរន្ធក្នុងបេតុងដែលគ្រោងនឹងចាក់នោះមាននូវជាតិសំណើមមិនគ្រប់គ្រាន់សម្រាប់ប្រតិកម្មគីមីនោះទឹកអាចត្រូវបានចាក់បញ្ចូលក្នុងបរិមាណតិចតួចមុននឹងចាក់ល្បាយចូល។ក្រោយពីរៀបចំរួច ចាក់បញ្ចូលល្បាយផលិតផល នៅសម្ពាឌ ២០ បារ ឬអាចលើសនឹង ចូលទៅក្នុងរន្ធចាក់។
បន្ទាប់មកបូមបញ្ចូលល្បាយចូលរន្ធចំនួន ៤៥ វិនាទីដើម្បីឲ្យល្បាយហូរចូលគ្រប់ទីកន្លែងក្នុងស្នាមប្រេះក្នុងសំណង់បេតុង។
សូមសង្កេតមើលការបូមបញ្ចូលរន្ធរហូតដល់ឃើញល្បាយបានហៀរចេញពីស្នាមប្រេះឬចេញពីរន្ធស្វានជិតគ្នាបានអាច
ធ្វើការបូមបញ្ចូលរន្ធផ្សេងៗទៀតបាន។ ធ្វើតាមរបៀបនេះរហូតដល់បញ្ចូលបានគ្រប់រន្ធឬគ្របដណ្តប់គ្រប់ស្នាមប្រេះ។
មួយវិញទៀត សូមធ្វើការបូមចាក់បញ្ចូលពីខាងក្រោមឡើងទៅលើ។ដោយផ្អែកលើហេតុផលសុវត្ថិភាពសូមប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើប្រាស់ផលិតផលនេះ។នៅពេលមិនប្រើសូមរក្សាទុកផលិតផលនៅក្នុងធុងដើមរបស់វាក្នុងស្ថានភាពត្រជាក់ហើយស្ងួតដោយឲ្យនៅឆ្ងាយពីប្រភពកំដៅនិងពន្លឺ។ ក្នុងករណីមានការប៉ះភ្នែកសូមលាងជម្រេះភា្លមៗជាមួយទឹករួចធ្វើការស្វែងរកដំបូន្មានពីអ្នកជំនាញរឺពេទ្យឯកទេសនៅជិតអ្នកបំផុត។បើសិនជាមានការប៉ះពាល់ជាមួយស្បែកដោយចៃដន្យនោះតម្រូវឲ្យមានការលាងសមា្អតឱ្យស្អាតជាមួយសាប៊ូនិងទឹកឲ្យបានច្រើន។
លើសពីនេះទៀតជៀសវាងការស្រូបចូលក្នុងកំឡុងពេលប្រើ។ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរនោះឬប្រព័ន្ធលូបង្ហូរទឹកឡើយ។