ទំព័រដើមProductSikadur® -31CF Normal

Sikadur® -31CF Normal

កូដផលិតផល : 6740030401


Sikadur® -31CF Normal

Sikadur® 31CF Normalគឺជា​ប្រភេទល្បាយបន្សំសមាសធាតុ​ពីរដែលមានលក្ខណៈធន់នឹងសំណើមទឹកដោយផ្អែកលើការរួមបញ្ចូលគ្នានៃជ័រepoxy និងសារធាតុបំពេញពិសេស ហើយត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់នៅសីតុណ្ហភាពចន្លោះ +១០°C និង+៣០°C ។ ផលិតផលនេះត្រូវបានរចនាឡើងឲ្យមានភាពងាយស្រួលក្នុងការលាយបញ្ចូលគ្នានិងការលាប
ហើយវាមិនបង្កនូវការហូរថ្នាំចុះពីផ្ទៃជញ្ជាំងឬផ្ទៃបញ្ឈរឡើយ។វាមានលក្ខណៈធន់ជាមួយសំណឹកនិងគីមីយ៉ាងល្អប្រសើរដែលធ្វើឲ្យវាសមស្របសម្រាប់ការលាបផ្ទៃបេតុងស្ងួតហើយសើមនិងមិនងាយទទួលរងជម្រាបទឹកនិងសំណើម។ម៉្យាងវិញទៀតវាក៏ផ្តល់បាននូវលក្ខណៈតភ្ជាប់រចនាសម្ព័ន្ធដ៏ល្អសម្រាប់សំណង់ជាច្រើនប្រភេទដូចជាបាយអសារធាតុបេតុង ថ្មធម្មជាតិ ឥដ្ឋសេរ៉ាមិច។ Sikadur® 31CF Normal​ មានអាយុកាលផ្ទុកក្នុងស្តុករហូតដល់២ឆ្នាំពីកាលបរិច្ឆេទផលិត​ដោយផ្ទុកក្នុងសំបកដើមគ្មានការបើកនិងបិទជិតល្អហើយផ្ទុកក្នុងទីកន្លែងដែលស្ងួតនិងត្រជាក់។

មុនពេលអនុវត្តផលិតផលនេះ ត្រួតពិនិត្យមើលស្រទាប់ផ្ទៃថាស្អាត មានភាពស្ងួតគ្មានលំអងធូលីនិងសារធាតុផ្សេងៗ
និងមានការរៀបចំរៀបរយដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៃភាពបន្ស៊ីរបស់បេតុង។លាយសមាសធាតុទាំងពីរយ៉ាងហោចណាស់ ៣នាទីដោយប្រើស្លាបព្រាលាយភ្ជាប់នឹង​ម៉ូទ័រស្វានក្នុងល្បឿនយឺតរហូតទាល់តែល្បាយចេញជាលក្ខណៈរលោងនិងមានចេញនូវពណ៌ប្រផេះខណៈពេលដែលជៀសវាងខ្យល់ស្រូបចូលក្នុងពេលលាយ។បនា្ទប់មកចាក់ល្បាយទាំងមូលចូលក្នុងធុងស្អាតរួចកូរម្តងទៀតប្រហែលមួយនាទីដោយម៉ូទ័រល្បឿនយឺតដើម្បីរក្សាកំរិតខ្យល់ក្នុងល្បាយនៅអប្បបរមា។ គេបានណែនាំឱ្យលាយតែបរិមាណដែលសមស្របនឹងប្រើនៅក្នុងការលាបនៃផ្ទៃសំណង់។បរិមាណប្រើប្រាស់ជាទូទៅរបស់ Sikadur® 31CF Normal ប្រហែល ២ គីឡូក្រាមក្នុងមួយម៉ែតគូប​និងក្នុងមួយមិល្លីម៉ែត្រនៃកម្រាស់។ លើសពីនេះទៀតការអនុវត្តនៅលើផ្ទៃបញ្ឈរផ្តល់នូវសមត្ថភាពមិនហូរចុះរហូតដល់១៥ មិល្លីម៉ែត្រនៃកម្រាស់។ ម៉្យាងវិញទៀតនៅពេលប្រើច្រើនដងគេបានណែនាំមិនឲ្យចាក់បញ្ចូលបន្ថែមល្បាយនេះរហូតដល់ការប្រើប្រាស់ល្បាយមុនបានរួចរាល់ដើម្បីចៀសវាងការកាត់បន្ថយពេលវេលាប្រើប្រាស់របស់ផលិតផល។