កូដផលិតផល : 4067060200201
Sikabit® W-15 គឺជាប្រភេទbitumenដែលមាននូវភ្នាសការពារជម្រាបទឹកសម្រាប់ការអនុវត្តតាមលក្ខណៈសើម។ វាផ្សំឡើងពីសារធាតុHDPE
ផ្តល់លក្ខណៈជាស្រទាប់ស្តើងម៉្យាងជាមួយនឹងប្រភេទថ្នាំភ្ជាប់ដែលមានលក្ខណៈជាbitumenនៅសងខាងនៃបន្ទះផលិតផល។ វាផ្តល់នូវការតំឡើងភ្នាសការពារទឹកជ្រាបដែលមានសុវត្ថិភាពមានភាពងាយស្រួលនិងឆាប់រហ័សដោយមិនចាំបាច់ប្រើនូវឧបករណ៍នានាឡើយ។ វាអាចផ្តល់នូវលក្ខណៈធន់ជាមួយនឹងការហែកនិងការទម្លុះរួមជាមួយនឹងសមត្ថភាពភ្ជាប់ស្នាមប្រេះផងដែរ។ ផលិតផលនេះត្រូវបានវេចខ្ចប់ជាដុំរមូរប្រវែង ១ ម៉ែត្រគុណ ២០ ម៉ែត្រ ជាកេសរុំដោយថង់ប្លាស្ទិចហើយមានរហូតដល់ ២៥ ដុំក្នុងមួយដុំ។ លើសពីនេះទៀតវាមានអាយុកាលផ្ទុកក្នុងស្តុករហូតដល់ ១២ ខែគិតចាប់ពីថ្ងៃផលិតក្នុងសំបកវេចខ្ចប់ដើមដែលមិនទាន់បានបើក។ គេបានណែនាំឱ្យទុក Sikabit® W-15បញ្ឈរក្រោមលក្ខខណ្ឌត្រជាក់និងស្ងួតហើយការពារពីពន្លឺព្រះអាទិត្យ ភ្លៀង ព្រិលនិងទឹកកក។
Sikabit® W-15 ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ជាចាំបាច់ការពារជម្រាបទឹកនៃបេតុងពង្រឹងរួចបេតុងគ្រឹះ ជញ្ជាំងនិងប្លង់សេបន្ទប់ក្រោមដីជាដើម។ មុននឹងធ្វើការអនុវត្តនូវផលិតផល Sikabit® W-15 តម្រូវឲ្យមាននូវស្រទាប់បេតុងមាំហើយស្តើងសម្រាប់ការអនុវត្តការពារជម្រាបទឹកក្រោមបេតុងគ្រឹះ។ ផលិតផលនេះត្រូវបានណែនាំមិនឲ្យប្រើប្រាស់នៅចំកន្លែងដែលមានទឹកដក់ឡើយ។ វាស់ផ្ទៃស្រទាប់ខាងក្រោមមុនពេលរំកិលភ្នាសនិងតម្រឹមវា។ គែមវែងនៃភ្នាសតម្រូវឲ្យត្រួតពីលើគ្នាដោយប្រវែងអប្បបរមា៨០ មីល្លីម៉ែត្រដោយសង្កត់យ៉ាងរឹងមាំជាមួយគ្នាដោយប្រើឧបករណ៍រំកិល។ គែមខ្លីនៃភ្នាសតម្រូវឲ្យត្រួតលើគ្នាតាមរបៀបដូចគ្នា។ បន្ទាប់ពីការដកស្រទាប់ការពារចេញស្រទាប់ស៊ីម៉ងត៍ដែលត្រូវបានកែប្រែត្រូវបានអនុវត្តទៅលើតំបន់ផ្ដេកទាំងអស់។
មុននឹងការអនុវត្តនូវផលិតផល Sikabit® W-15 សម្រាប់ការការពារជម្រាបទឹកលើជញ្ជាំងនិងផ្ទាំងចំណោតនោះគឺតម្រូវឲ្យផ្ទៃបេតុងវាមានសំណើមខ្លះ។
ប្រសិនបើមាននូវស្នាមឬកំទេចលើបេតុង សូមធ្វើការសម្អាតវាជាមុនសិន។ កាកសំណល់ភ្ជាប់ប្រហែល ២ ទៅ ៣ គីឡូក្រាមក្នុងមួយម៉ែតការ៉េនៃស៊ីកាប៊ីធី 1 ១ ត្រូវបានណែនាំអោយលាបលើស្រទាប់ខាងក្រោម។ ថ្នាំ SikaBit®-1 ប្រហែល ២ ទៅ ៣ គីឡូក្រាមក្នុងមួយម៉ែតការ៉េនៃ ១ ត្រូវបានណែនាំអោយលាបលើស្រទាប់បាត។ បនា្ទប់មកហែកចេញសំបកផ្លាស្ទិកនិងក្រាលភ្នាស SikaBit® W-15 ទៅលើផ្ទៃដែលបានរៀបចំនោះ។ គែមវែងនៃភ្នាសតម្រូវឲ្យត្រួតពីលើគ្នាដោយប្រវែងអប្បបរមា ៨០មីល្លីម៉ែត្រដោយសង្កត់យ៉ាងរឹងមាំជាមួយគ្នាដោយប្រើឧបករណ៍រំកិល។ គែមខ្លីនៃភ្នាសតម្រូវឲ្យត្រួតលើគ្នាតាមរបៀបដូចគ្នា។ដោយផ្អែកលើហេតុផលការពារសុវត្ថិភាពការងារត្រូវចាំបាច់ប្រើឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិផលនេះ។ នៅពេលមិនប្រើសូមរក្សាទុកផលិតផលក្នុងកញ្ចប់ដើមរបស់វាហើយបិទជិតដោយមានភាពប្រុងប្រយ័ត្ន។ ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរទឹកឡើយ។