ទំព័រដើមProductSika® Skim Coat

Sika® Skim Coat

កូដផលិតផល : 6740071001


Sika® Skim Coat

Sika® Skim Coatជាប្រភេទម្សៅល្បាយស៊ីម៉ង់ត៍លាយ​ស្រេចគួបផ្សំជាមួយសារធាតុមួយចំនួនសម្រាប់ជំនួយដល់ការជុសជុលបេតុងពុកផុយមានស្នាមប្រេះ។ វាក៏ត្រូវបានគេប្រើប្រាស់សម្រាប់ការងារផ្ទៃខាងក្រៅឬផ្ទៃបេតុងផងដែរ។
ការប្រើប្រាស់ផលិតផលនេះមានភាពងាយស្រួល ដោយគ្រាន់តែចាក់លាយជាមួយទឹកជាការស្រេច។
Sika® SkimCoat មានអាយុកាលក្នុងស្តុករយៈពេល ៩ ខែពីកាលបរិច្ឆេទផលិត​ ប្រសិនបើផ្ទុកក្នុងកញ្ចប់ដើមរបស់វា។

Sika® Skim Coat អាចប្រើប្រាស់បានលើផ្ទៃបេតុងពង្រឹង បន្ទះបេតុងពុម្ពចាក់ស្រេច និងឥដ្ឋជាដើម។ដោយសារ​លក្ខណៈស្អិតជាប់ល្អ និងផ្តល់នូវលក្ខណៈរលោងដល់ផ្ទៃនោះផលិតផលនេះអាចប្រើប្រាស់បានសម្រាប់ការងារផ្ទៃខាងក្នុងអាគារនិងខាងក្រៅអាគារបានទៀតផង។ មួយវិញទៀតវាជួយកាត់បន្ថយនូវការកើតឡើងនៃស្នាមប្រេះនៅពេលដែលស៊ីម៉ង់ត៍បានកកហើយស្ងួត។មុននឹងប្រើប្រាស់ផលិតផលនេះ ត្រួតពិនិត្យមើលស្រទាប់ផ្ទៃថាស្អាត គ្មានលំអងធូលីនិងសារធាតុផ្សេងៗនិងមានការរៀបចំរៀបរយដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៃភាពបន្ស៊ីរបស់បេតុង។ប្រសិនបើមាននូវសារធាតុឬលំអងធូលីសូមធ្វើការសម្អាតផ្ទៃចេញដើម្បីឲ្យបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្តផលិតផល។ បន្ទាប់មកលាយSika® SkimCoat ជាមួយនឹងទឹកប្រមាណ 8 លីត្រ ដោយលាយយឺតៗនិងត្រឹមត្រូវដោយឧបករណ៍លាយដែលមានល្បឿនយឺត។​ ក្រោយមកប្រើស្លាបព្រាស៊ីម៉ង់ត៍សម្រាប់កូតល្បាយជាស្រទាប់លើផ្ទៃ។ដោយផ្អែកលើហេតុផលការពារសុវត្ថិភាពការងារត្រូវចាំបាច់ប្រើឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិផលនេះ។ ជៀសវាងការប៉ះពាល់ជាមួយនឹងភ្នែក ស្បែកហើយការស្រូបចូលនៃផលិតផលនេះនឹងអាចប៉ះពាល់ដល់មនុស្សថែមទៀត។ នៅពេលមិនប្រើ
សូមរក្សាទុកផលិតផលនៅក្នុងកញ្ចប់ដើមរបស់វាហើយបិទវាដោយប្រុងប្រយ័ត្ន។ ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរទឹកឡើយ។

ផលិតផលដែលអ្នកប្រហែលជាចូលចិត្ត