កូដផលិតផល : 6740030601
Sika® Monotop 412 TH គឺជាប្រភេទម្សៅស៊ីម៉ង់ត៍បូកដែលមានផ្ទុកនូវសរសៃ Fiberជំនួយសម្រាប់សំណង់ដែលមានការរីករួមទាប។វាផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ដោយផ្តល់នូវលក្ខណៈបង្រួមទាបហើយវាមិនទាមទារនូវថ្នាំបន្ស៊ីបេតុងឡើយ។ វាផ្តល់នូវកម្លាំងបង្ហាប់រហូតដល់ ៥០ MPaនិងកម្លាំងបន្ទុកនៅពេលត្រូវបានទាញនិងបត់បែនរហូតដល់ ៨ MPa ២៨ថ្ងៃក្រោយពីវាបានព្យាបាល។ Sika®Monotop 412 TH អាចប្រើប្រាស់បានសម្រាប់ការការជុសជុលលើបេតុងនានាពង្រឹងនូវរចនាសម្ព័ន្ធរបស់សំណង់អាគារ ស្ពាន និងសំណង់តូចធំនានា។ Sika® Monotop 412 THត្រូវបានវេចខ្ចប់ដាក់ក្នុងបាវមានទម្ងន់ ២០ គីឡូក្រាម ហើយអាចស្តុកទុករហូតដល់ ១២ ខែបន្ទាប់ពីកាលបរិច្ឆេទផលិតនិងផ្ទុកក្នុសំបកដើមបិទជិតនិងគ្មានការប៉ះពាល់នានា។ មួយវិញទៀត Sika® Monotop 412 THត្រូវបានណែនាំឲ្យស្តុកក្នុងទីកន្លែងស្ងួតហើយត្រជាក់ និងការពារពីពន្លឺព្រះអាទិត្យ។សូមធ្វើការលាយ Sika® Monotop 412 TH ដោយប្រើនូវម៉ូទ័រដោយកម្រិតល្បឿនរង្វិលយឺតយ៉ាងតិច៥០០ ជុំក្នុងមួយនាទី ជាមួយសមាមាត្រលាយពី ២,៩ លីត្រទៅ ៣,១ លីត្រក្នុងមួយបាវ។លើសពីនេះទៀតចាក់ទឹកក្នុងសមាមាត្រត្រឹមត្រូវទៅក្នុងធុងលាយកម្រិតសមរម្យ។បនាប់មកបន្ថែមម្សៅផលិតផលដាក់ក្នុងទឹកហើយកូរយឺតៗ យ៉ាងតិច ៣ នាទីដើម្បីទទួលបាននូវកម្រិតនៃការលាយដែលចង់បាន។អត្រានៃការប្រើប្រាស់អាចនឹងប្រែប្រួលអាស្រ័យទៅលើកម្រិតនិងកម្រាស់នៃស្រទាប់ផ្ទៃដែលបានអនុវត្តតាមស្តង់ដារបរិមាណ ប្រហែល ១៨គីឡូក្រាមក្នុងមួយម៉ែតការ៉េជាមួយនឹងមានកំរាស់ ១០ មីលីម៉ែត្រ។មុននឹងប្រើប្រាស់ផលិតផលនេះ ត្រួតពិនិត្យមើលស្រទាប់ផ្ទៃថាស្អាត គ្មានលំអងធូលីនិងសារធាតុផ្សេងៗនិងមានការរៀបចំរៀបរយដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៃភាពបន្ស៊ីរបស់បេតុង។ប្រសិនបើមាននូវសារធាតុឬលំអងធូលីសូមធ្វើការសម្អាតផ្ទៃចេញដើម្បីឲ្យបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្តផលិតផល។ប្រសិនបើប្រើប្រាស់ជា primer ភ្ជាប់នោះគឺចាំបាច់ត្រូវលាយវាសើមជាងតម្រូវការស្តង់ដាហើយលាបឲ្យបានល្អទៅលើស្រទាប់បានដោយប្រើជក់រឹង។ការអនុវត្តបាយអជួសជុលជាបន្តបន្ទាប់ត្រូវបានធ្វើតាមរបៀបសើមនៅលើសើម។ម៉្យាងទៀតវាត្រូវបានគេណែនាំឱ្យបន្សើម ផ្ទៃជាមុននៅពេលដែលមិនមានតម្រូវការ primer ភ្ជាប់។ផ្ទៃដែលត្រូវបានអនុវត្តនោះមិនត្រូវបានអនុញ្ញាតឱ្យស្ងួតមុនពេលការអនុវត្តលាបបាយអជួសជុលបេតុងឡើយ។
ក្នុងករណីប្រើប្រាស់វាសម្រាប់ជាថ្នាំកូតពង្រឹងគេបានណែនាំឲ្យអនុវត្តដោយប្រើប្រាស់បច្ចេកទេសទូទៅឬប្រើប្រាស់ឧបករណ៍មេកានិចដូចជាឧបករណ៍បាញ់សើមជាដើម។ នៅពេលអនុវត្តដោយដៃ សូមចុចបាយអជួសជុលឲ្យបានល្អទៅលើស្រទាប់ផ្ទៃជាមួយស្លាបព្រាស៊ីម៉ង់ត៍។
ដោយផ្អែកលើហេតុផលការពារសុវត្ថិភាពការងារត្រូវចាំបាច់ប្រើឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិផលនេះ។
នៅពេលមិនប្រើសូមរក្សាទុកផលិតផលក្នុងកញ្ចប់ដើមរបស់វាហើយបិទជិតដោយមានភាពប្រុងប្រយ័ត្ន។
ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរទឹកឡើយ។ ជៀសវាងការប៉ះពាល់ជាមួយនឹងភ្នែក ស្បែកហើយការស្រូបចូលនៃផលិតផលនេះនឹងអាចប៉ះពាល់ដល់មនុស្សថែមទៀត។ ក្នុងករណីស្រូបចូលដោយចៃដន្យគេបានណែនាំឱ្យផ្លាស់ទីចេញទៅទីកន្លែងដែលមានខ្យល់និងពិគ្រោះជាមួយគ្រូពេទ្យបន្ទាប់ពីមានការប៉ះពាល់។ម៉្យាងទៀតគេបានណែនាំឱ្យដោះសម្លៀកបំពាក់និងស្បែកជើងដែលមានមានការប៉ះពាល់ចេញជាបន្ទាន់ហើយលាងសំអាតជាមួយសាប៊ូនិងទឹកឱ្យបានច្រើនប្រសិនបើមានការប៉ះពាល់ជាមួយស្បែក។
លើសពីនេះទៀតផលិតផលនេះមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះភ្នែកនិងភ្នាសរំអិលដែលអាចនាំឱ្យខូចខាតជាលិកានិង
អាចឈានទៅរកការពិការភ្នែកទៀតផង។វាត្រូវបានគេណែនាំឱ្យលាងភ្នែកភ្លាមៗដោយទឹកឱ្យបានច្រើនហើយពិគ្រោះជាមួយគ្រូពេទ្យបន្ទាប់ពីមានការប៉ះពាល់ជាបន្ទាន់។