Home  »  ហ្វឺម  »   ម៉ូទ័រស្វានបុក   »   ម៉ូទ័រស្វានបុក4តង់ ម៉ូដែលHDM1038P

hdm1038p-sfeer hdm1038p-p hdm1038p-k hdm1038p-c_1 hdm1038p-b hdm1038p-a_1 hdm1038p-2e_sfeerfoto

ម៉ូទ័រស្វានបុក4តង់ ម៉ូដែលHDM1038P

កូដផលិតផល : HDM1038P


Rotary Hammer

ម៉ូទ័រស្វានបុកម៉ូដែល HDM1038P គឺជាម៉ាស៊ីនស្វានបុកកម្រិតដំបូងក្នុងចំណោមពពួកស៊េរី HDM ផ្សេងទៀត។ វាមានកម្លាំងបុកសមស្របនិងត្រូវបានរចនាឡើងតាមបែប ergonomic ធ្វើឲ្យការប្រើប្រាស់មានភាពងាយស្រួលដល់អ្នកប្រើប្រាស់ជំនាញនិងអ្នកប្រើប្រាស់ទូទៅ។ ម៉ូទ័រនេះមានមុខងារច្រើនប្រភេទដូចជា ស្វាន ស្វានបុក ខួង និង ខួងបុក ផ្តល់បាននូវភាពបត់បែនក្នុងការប្រើប្រាស់សម្រាប់ការងារផ្សេងៗយ៉ាងល្អ។

ម៉ូទ័រស្វានបុកនេះមានទម្ងន់ប្រហែល ៣ គីឡូក្រាមជាមួយនឹងកម្លាំងប្រើប្រាស់ដល់ទៅ ៨០០ វ៉ាត់រួមជាមួយនឹងល្បឿនវិលទទេរដល់ទៅ​ ១២៥០ ជុំក្នុងមួយនាទីនិងកម្រិតកម្លាំងបុកដល់ទៅ ៥០០ ជុំក្នុងមួយនាទីសមស្របសម្រាប់ការប្រើប្រាស់ទូទៅក្នុងការដ្ឋាននិងនៅផ្ទះ។ លើសពីនេះទៅទៀត ម៉ូទ័រនេះមានកម្លាំងរហូតដល់ទៅ ២.៧ Joules ធ្វើឲ្យមានភាពងាយស្រួលក្នុងការខួងនិងស្វានថ្ម និងបេតុង។ វាមានភ្ជាប់មកនូវដៃចាប់កាន់ទន់ដែលផ្តល់បាននូវភាពងាយស្រួលក្នុងពេលដំណើរការយូរ។ លើសពីនេះទៅទៀតអ្នកប្រើប្រាស់មិនចាំបាច់ព្រួយបារម្ភអំពីល្បឿនម៉ូទ័រលឿនឬយឺតពេកនោះទេដោយសារវាមានបំពាក់នូវឧបករណ៍បញ្ជាល្បឿនអេឡិចត្រូនិចជាមួយនឹងល្បឿនខុសៗគ្នាដើម្បីជ្រើសរើស។ ម៉ូទ័រស្វានបុកនេះមានភ្ជាប់មកនូវខ្សែភ្លើងប្រវែង ៣ម៉ែត្រដែលផ្តល់នូវភាពងាយស្រួលនិងភាពបត់បែននៅកន្លែងធ្វើការបានល្អ។ លើសពីនេះទៀតម៉ូទ័រស្វានបុកនេះអាចប្រើជាមួយផ្លែ SDS-plus បាន។

ម៉ូទ័រស្វានបុក ម៉ូដែល HDM1038P នេះមានភ្ជាប់មកជាមួយនូវការធានាសេវាកម្មរយៈពេល ២ឆ្នាំ។

មិនទាន់មានសំណុំទិន្នន័យនៅទ្បើយទេ។