ទំព័រដើមProductម៉ូទ័រស្វានបុក4តង់ ម៉ូដែលHDM1045

ម៉ូទ័រស្វានបុក4តង់ ម៉ូដែលHDM1045

កូដផលិតផល : HDM1045


Rotary Hammer

ម៉ូទ័រស្វានបុកម៉ូដែល HDM1045 មានលក្ខណៈស្រដៀងទៅនឹងម៉ូដែល HDM1038P ដែរ។ វាមានផ្ទុកនូវកម្លាំងបុកល្អប្រសើរក្នុងទម្រង់ដ៏តូចនេះ និងត្រូវបានរចនាឡើងសម្រាប់អ្នកជំនាញនិងអ្នកប្រើប្រាស់ទូទៅ។ ម៉ូទ័រនេះមានមុខងារ ៣ យ៉ាងសំខាន់ៗដូចជា ស្វានបុក ខួង និង ខួងបុកសេរី ផ្តល់បាននូវភាពបត់បែនក្នុងការប្រើប្រាស់សម្រាប់ការងារផ្សេងៗយ៉ាងល្អ។
ម៉ូទ័រស្វានបុកនេះមានទម្ងន់ប្រហែល ៣ គីឡូក្រាម ហើយមានកម្លាំងប្រើប្រាស់ ៨០០ វ៉ាត់រួមជាមួយនឹងល្បឿនវិលទទេរដល់ទៅ ៩០០ ជុំក្នុងមួយនាទី។ លើសពីនេះទៅទៀតម៉ូទ័រនេះមានកម្លាំងរហូតដល់ទៅ ២.៧ Joules សមស្របសម្រាប់ការងារគ្រប់កាលៈទេសៈ។

វាមានភ្ជាប់មកនូវដៃចាប់កាន់បែប ergonomic ដែលផ្តល់នូវភាពងាស្រួលក្នុងការប្រើប្រាស់។ លើសពីនេះទៀតវាមានភ្ជាប់នូវបចេ្ចកវិទ្យាបញ្ជាល្បឿនអេឡិចត្រូនិចជាមួយនឹងល្បឿនខុសៗគ្នាដើម្បីជ្រើសរើសក្នុងពេលដំណើរការប្រើប្រាស់។ មួយវិញទៀតម៉ូទ័រស្វានបុកនេះអាចប្រើជាមួយផ្លែ SDS-plus បាន។

ម៉ូទ័រស្វានបុក ម៉ូដែល HDM1045 នេះមានភ្ជាប់មកជាមួយនូវការធានាសេវាកម្មរយៈពេល ២ឆ្នាំ។

មិនទាន់មានសំណុំទិន្នន័យនៅទ្បើយទេ។