កូដផលិតផល : MSM1038
ម៉ូទ័រកាត់កែងម៉ូដែល MSM1038 គឺជាប្រភេទម៉ូទ័រដែលមានកម្លាំងខ្លាំងដែលត្រូវបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗសម្រាប់អ្នកជំនាញនិងអ្នកប្រើប្រាស់ទូទៅ។ ម៉ូទ័រកាត់កែងនេះមានទម្ងន់សរុបមិនដល់ ១៥ គីឡូក្រាមឡើយហើយមានស្ថេរភាពល្អនិងសមស្របសម្រាប់ការកាត់ធុនធ្ងន់។ មួយវិញទៀត វាមានកម្លាំងដល់ទៅ 1900វ៉ាត់ជាមួយល្បឿនវិលទទេរដល់ទៅ 4800 ជុំក្នុងមួយនាទី។ លក្ខណៈដែលអាចលៃតម្រូវជ្រុងនិងមុំកាត់បាន ដែលផ្តល់នូវជម្រើសមុំកាត់រហូតដល់ ៤៥ ដឺក្រេសងខាងខណៈពេលដែលជ្រុងនៃការកាត់មានកម្រិតអតិបរិមា ៤៥ ដឺក្រេនិងអាចកាច់បានទៅខាងឆ្វេងប៉ុណ្ណោះ។ ទម្រចំហៀងនិងផ្នែកគៀបសម្រាប់ដាក់លើតុក្នុងពេលដំណើរការដែលផ្តល់នូវលំនឹងនិងដំណើរការបានល្អ។
វាភ្ជាប់មកជាមួយនូវបន្ទះសម្រាប់គៀបជាប់នឹងតុ ឡាស៊ែរវាស់ប្រវែងនិងការការពារធូលី។ មួយវិញទៀតវាមានបំពាក់នូវគម្របការពារផ្លែកាត់ថ្លានិងឡាស៊ែរវាស់ប្រវែងសម្រាប់ការកាត់បានត្រឹមត្រូវនិងដំណើរការរយៈពេលយូរ។ ម៉ូទ័រកាត់កែងនេះគឺងាយស្រួលនិងមានស្ថេរភាពល្អនៅពេលប្រើប្រាស់ដាក់ជាប់លើតុក្នុងកន្លែងធ្វើការរបស់អ្នក។ ផ្លែកាត់ TCT របស់វាមានទំហំ ២៥៥ x ៣០ មីល្លីម៉ែត្រ (T60) មានសមត្ថភាពកាត់ជាអតិបរមា ៤០ x ៣១០ មីលីម៉ែត្រនៅមុំ ៤៥ ដឺក្រេ។ លើសពីនេះទៅទៀតវាភ្ជាប់មកនូវផ្លែ TCT (T60)ជាប់ជាមួយម៉ូទ័រស្រាប់ សោរចាក់ផ្លែ ថង់ដាក់ធូលីប្រដាប់គៀប ទម្រចំហៀង ២ ថ្មដាក់ឡាស៊ែរវាស់ប្រវែងនិងវែនតាការពាររួមជាមួយនិងប្រដាប់ការពារសម្លេង។ សូមប្រើប្រាស់ឧបករណ៍ការពារនៅពេលប្រើម៉ាស៊ីននេះព្រោះកម្ទេចកម្ទីអាចធ្វើឱ្យអ្នកប្រើប្រាស់របួស។ លើសពីនេះទៀតវាត្រូវបានគេណែនាំឱ្យពិនិត្យមើលផ្លែស្មានមុនពេលប្រើដើម្បីធានានូវដំណើរការប្រកបដោយសុវត្ថិភាព។
ម៉ូទ័រកាត់កែង ម៉ូដែល MSM1038 នេះមានភ្ជាប់មកជាមួយនូវការធានាសេវាកម្មរយៈពេល ២ ឆ្នាំ។