ទំព័រដើមProductម៉ូទ័រឈូសឈើ ម៉ូដែលPPM1015P
ppm1015p_sfeerfoto ppm1015p-v ppm1015p-p_1 ppm1015p-k ppm1015p-b_1 ppm1015p-a_1

ម៉ូទ័រឈូសឈើ ម៉ូដែលPPM1015P

កូដផលិតផល : PPM1015P


Planer

ម៉ូទ័រឈូសឈើ ម៉ូដែល PPM1015P គឺជាម៉ូទ័រដែលសមស្របបំផុតសម្រាប់ការឈូសផ្ទៃឈើទាំងឡាយដែលមានលក្ខណៈមិនប្រក្រតីឬមានកម្រាស់ច្រើនជាងការវាស់ប៉ុន្តែអាចឈូសបាន។ ម៉ូទ័រនេះមានស្រោបនូវអ៊ីសូឡង់ពីរជាន់ហើយត្រូវបានរចនាឡើងសម្រាប់ដំណើរការដោយដៃ។ វាមានសុវត្ថិភាពនិងអាចទុកចិត្តបាននៅពេលដំណើរការ។ ម៉ូទ័រឈូសឈើនេះអាចប្រើសម្រាប់ការឈូសឈើឲ្យរាបស្មើឬឈូសទ្វារ។ ម៉ូទ័រឈូសឈើនេះមានទំងន់មិនដល់៣គីឡូក្រាមទេនិងមានកម្លាំងថាមពលដល់ទៅ ៦២០Wរួមជាមួយល្បឿនវិលទទេររហូតដល់១៩,០០០ជុំក្នុងមួយនាទីហើយអាចឈានដល់១៧,០០០ជុំក្នុងមួយនាទីក្នុងកំឡុងពេលដំណើរការ។ វាមានទទឹងនៃការឈូសជាអតិបរមាដល់ទៅ ៨២មីលីម៉ែត្រនិងជម្រៅរហូតដល់ទៅ ៩មីលីម៉ែត្រ។

ម៉ូទ័រឈូសឈើនេះមានភ្ជាប់មកនូវបច្ចេកវិទ្យាការពារមួយចំនួនសម្រាប់សុវត្ថិភាពក្នុងការប្រើប្រាស់។ ដៃចាប់កាន់មានលក្ខណៈទន់របស់វាជួយដល់ការប្រើប្រាស់មានភាពងាយស្រួលនិងដំណើរការបានល្អ។ ខ្សែភ្លើងប្រវែង៣ម៉ែត្ររបស់ម៉ូទ័រនេះផ្តល់នូវសេរីភាពនៃការដំណើការក្នុងនិងជុំវិញកន្លែងធ្វើការយ៉ាងល្អ។ ផ្លែដែលភ្ជាប់មកជាមួយម៉ូទ័រអាចសំលៀនិងកែតម្រូវទៅតាមស្ថានភាពនៃការប្រប្រាស់។ ម៉ូទ័រឈូសឈើម៉ូដែល PPM1015P មានភ្ជាប់មកនូវផ្លែឈាប ដុំកែតម្រូវផ្លែ និងការជំនួយការឈាបផ្លែ។ ការបន្ថែមនូវជើងអាលុយមីញ៉ូមរាបស្មើផ្តល់នូវស្ថេរភាពខ្ពស់និងដំណើរការកាន់តែងាយស្រួលនិងលឿនជាងមុន។
ម៉ូទ័រឈូសឈើ ម៉ូដែល PP1051P នេះមានភ្ជាប់មកជាមួយនូវការធានាសេវាកម្មរយៈពេល ២ឆ្នាំ។

មិនទាន់មានសំណុំទិន្នន័យនៅទ្បើយទេ។