ទំព័រដើមProductម៉ូទ័រវៀលឈើ ម៉ូដែលJSM1025P
jsm1025p-e_1 jsm1025p-d jsm1025p-c jsm1025p-b jsm1025p-a jsm1025p-sfeer_1 jsm1025p-p_1 jsm1025p-k2_1

ម៉ូទ័រវៀលឈើ ម៉ូដែលJSM1025P

កូដផលិតផល : JSM1025P


Jig Saw

ម៉ូទ័រវៀលឈើ ម៉ូដែល JSM1025P មានកម្លាំងខ្លាំង ឈានមុខនិងទាន់សម័យ​ ដែលបានរចនាឡើងតាមបែប ergonomic សម្រាប់អ្នកប្រើប្រាស់ជំនាញនិងអ្នកប្រើប្រាស់ទូទៅនៅក្នុងផ្ទះនិងការដ្ឋានតូចធំនានា។ ទំហំរបស់វាធ្វើឲ្យសមស្របខ្លាំងសម្រាប់ដាក់ទុកក្នុងកន្លែងតូចៗនៅផ្ទះនិងកន្លែងធ្វើការផងដែរ។ វាមានសមត្ថភាពកាត់ឈើ ថ្ម និង ឥដ្ឋថែមទៀតផង។ ការរចនាបែប ergonomic នេះធានាបាននូវការប្រើប្រាស់មានប្រសិទ្ធភាពខ្ពស់និងងាយស្រួលក្នុងការកាន់ក្នុងពេលដំណើរការយូរដោយភ្ជាប់មកនូវសំបកចាប់កាន់ទន់។ លើសពីនេះទៅទៀតម៉ូទ័រនេះភ្ជាប់មកជាមួយនូវប្រអប់ធន់មួយ បំពង់ភ្ជាប់ជាមួយម៉ាស៊ីនបូម បន្ទះការពារកម្ទេចខ្ទាត ដងវាស់បន្ទះការពារការកោស និងគម្របការពារធូលី។

ម៉ូទ័រវៀលឈើនេះមានភ្ជាប់មកនូវម៉ាស៊ីនដែលមានកម្លាំងដល់ទៅ៥៧០វ៉ាត់រួមជាមួយនឹងល្បឿនវិលទទេរ៣០០០ជុំក្នុងមួយនាទី អាចកាត់ដោយភាពងាយស្រួលនិងជាក់លាក់លើឈើ ដែក ផ្លាស្ទិចនិងអាលុយមីញ៉ូមក្នុងទំហំឬរូបរាងណាមួយ។
លក្ខណៈពិសេស​របស់ម៉ូទ័រវាលនេះមានដូចជាសមត្ថភាពផ្លាស់ប្តូរមុំកាត់រហូតដល់ ៤៥ដឺក្រេផ្តល់នូវជំរើសផ្សេងៗគ្នាសម្រាប់ដំណើរការកាត់នានា កុងតាក់ការពារការដាច់ចរន្តដោយចៃដន្យ។ ផ្លែកាត់របស់វាអាចផ្លាស់ប្តូរបានយ៉ាងងាយស្រួលដោយគ្រាន់តែកាច់កុងតាក់នៅចំហៀងនៃម៉ូទ័រជាការស្រេច។ លើសពីនេះទៅទៀតម៉ូទ័រវៀលនេះមានភ្ជាប់មកជាមួយនូវបន្ទះសម្រាប់វាស់ការកាត់និងជើងអាលុយមីញ៉ូមសម្រាប់ទប់លំនឹងក្នុងពេលកាត់។ មួយវិញទៀត វាត្រូវបានបំពាក់ដោយមុខងារប៉ោល 3 + 1 ក្នុងការកាត់សម្ភារៈផ្សេងៗគ្នាដែលមានកម្រាស់ខុសៗគ្នា។ ខ្សែភ្លើងរបស់វាមានប្រវែ ៤ ម៉ែត្រផ្តល់បាននូវសេរីភាពខ្ពស់ក្នុងពេលដំណើរការ។ លើសពីនេះទៀតវាក៏អាចភ្ជាប់ទៅនឹងម៉ាស៊ីនបូមឬផ្លុំធូលីដូចជាម៉ាស៊ីនផ្លុំអគ្គីសនី FERM EBM1003 បានផងដែរ។

ម៉ូទ័រវៀលឈើ ម៉ូដែល JSM1025P នេះមានភ្ជាប់មកជាមួយនូវការធានាសេវាកម្មរយៈពេល ២ ឆ្នាំ។

មិនទាន់មានសំណុំទិន្នន័យនៅទ្បើយទេ។