ទំព័រដើមProductIgolflex® R

Igolflex® R

កូដផលិតផល : 6740010901


Igolflex® R

Igolflex® R គឺជាផលិតផលប្រភេទជាថ្នាំលាបប្រភេទជាជ័រកៅស៊ូដែលមានលក្ខណៈស្វិតរួញបត់បែនបានគ្រប់កាលៈទេសៈ។ នៅពេលអនុវត្តទៅលើផ្ទៃបេតុង Igolflex® R ផ្តល់នូវការការពារប្រឆាំងនឹងការជ្រាបចូលនៃទឹកប្រៃនិងអាស៊ីតក្នុងដី។វាមានលក្ខណៈងាយស្រួលក្នុងការប្រើនិងអនុវត្តខណៈពេលដែលអាចបត់បែនបានខ្ពស់សូម្បីតែនៅសីតុណ្ហភាពទាប មិនតម្រូវឱ្យមានការលាយឬកំដៅនិងអាចប្រើចេញពីកញ្ចប់របស់វាបាន។ មួយវិញទៀត
វាមានលក្ខណៈពិសេសធន់នឹងអាកាសធាតុដ៏ល្អនិងមានសមត្ថភាពមិនស្រកនៅលើផ្ទៃបញ្ឈរ។ លើសពីនេះទៀតវាផ្តល់បាននូវភាពធន់ដ៏ល្អប្រឆាំងនឹងអាស៊ីដដីនិងអំបិល។ផលិតផលនេះត្រូវបានវេចខ្ចប់ដាក់ក្នុងធុងចំណុះ ២០ គីឡូក្រាម ហើយមានអាយុកាលផ្ទុកក្នុងស្តុករហូតដល់ ៩ខែគិតចាប់ពីកាលបរិច្ឆេទផលិត
ដោយរក្សាទុកយ៉ាងត្រឹមត្រូវនៅក្នុងកញ្ចប់ដើមបិទជិតនិងវេចខ្ចប់ដែលមិនមានការខូចខាត។
ម៉្យាងទៀតគេណែនាំបានឱ្យរក្សាទុកIgolflex® R នៅក្នុងកន្លែងត្រជាក់ហើយស្ងួតឆ្ងាយពីពន្លឺព្រះអាទិត្យនិងនៅសីតុណ្ហភាពចន្លោះពី 5 អង្សាសេនិង 30 អង្សាសេ។

Igolflexolf R ត្រូវបានគេប្រើប្រាស់ជាថ្នាំលាបការពារខាងក្រៅលើជញ្ជាំង ដំបូលគ្របលើដី បន្ទប់ក្រោមដីអាងហែលទឹក អាងស្តុកទឹកជាដើម។ វាសមស្របសម្រាប់ការប្រើប្រាស់ទាំងលើផ្ទៃស្ងួតនិងផ្ទៃសើម។ មុនពេលអនុវត្ត សូមពិនិត្យមើលស្រទាប់ផ្ទៃឲ្យមានភាពស្អាតស្ងួតនិងគ្មានផលប៉ះពាល់អ្វីទាំងអស់ដូចជាភាពកខ្វក់ ប្រេង ខាញ់ ថ្នាំលាបនានាដែលអាចរារាំងដល់ការប្រសិទ្ធភាពរបស់ផលិតផល។ រាល់ភាពមិនប្រក្រតីលើផ្ទៃតម្រូវឲ្យមានការជួសជុលដោយវិធីសាស្រ្តត្រឹមត្រូវ ហើយភាពលយចេញមានទំហំធំជាង 3មិល្លីម៉ែត្រត្រូវតែដកចេញ។ លើសពីនេះទៅទៀតផ្ទៃបេតុងស្រាប់តម្រូវឲ្យមានការរៀបចំយ៉ាងល្អដើម្បីផ្តល់នូវស្រទាប់ផ្ទៃដ៏ល្អប្រសើរ។ផ្ទៃបេតុងគួរតែមានសំណើមតិចៗនិងគ្មានទឹកដក់នោះទេ។ ក្នុងពេលអនុវត្តផលិតផល សូមប្រើប្រាស់នូវជក់សសៃនីឡុង ជក់រុញទន់ៗនានា ឬស្ព្រាយបាញ់ថ្នាំ។ គេបានណែនាំឱ្យលាបថ្នាំនេះក្នុង ២ ឬ ៣ ដងស្មើៗគ្នាប្រមាណជា ០,៦ ទៅ ០,៨ គីឡូក្រាមក្នុងមួយម៉ែតការេអាស្រ័យតាមតំរូវការនៃការអនុវត្តហើយអនុញ្ញាតអោយស្រទាប់ថ្នាំកូតនីមួយៗឲ្យស្ងួតសិនមុនពេលអនុវត្តលាបថ្នាំម្តងទៀត។ ការលាបថ្នាំជាបន្តបន្ទាប់គួរតែអនុវត្តនៅមុំម្ខាងទៀតទៅនឹងការលាបថ្នាំមុន។
គេបានណែនាំមិនឱ្យអនុវត្តក្នុងស្ថានភាពសើមខ្លាំងឬប៉ះពាល់នឹងទឹករហូតដល់ស្ងួតឡើយ។ ពេលវេលារងចាំរវាងការលាបថ្នាំនីមួយៗគឺចន្លោះពី ៦ ទៅ ១២ ម៉ោងអាស្រ័យលើលក្ខខណ្ឌនៃភាពស្ងួតរបស់ថ្នាំ។លើសពីនេះទៀតប្រព័ន្ធការពារជម្រាបទឹកអនុញ្ញាតិឱ្យវាព្យាបាលយ៉ាងហោចណាស់ ៧២ម៉ោងមុនពេលលាបម្តងទៀត។ សម្រាប់តំបន់ធំៗ ស្រទាប់ប៉ូលីស្ទីនគួរតែត្រូវបានណែនាំឲ្យប្រើប្រាស់។ ដោយផ្អែកលើហេតុផលការពារសុវត្ថិភាពការងារត្រូវចាំបាច់ប្រើឧបករណ៍ការពារផ្ទាល់ខ្លួននៅពេលប្រើផលិផលនេះ។
នៅពេលមិនប្រើសូមរក្សាទុកផលិតផលក្នុងកញ្ចប់ដើមរបស់វាហើយបិទជិតដោយមានភាពប្រុងប្រយ័ត្ន។ ម៉្យាងទៀតមិនត្រូវបញ្ចេញចោលឬចាក់ចោលផលិតផលនេះនិងមាតិការបស់វាទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូបង្ហូរទឹកឡើយ។