កូដផលិតផល : HDM1043P
ម៉ូទ័រស្វានបុកម៉ូដែល HDM1043P គឺជាម៉ូទ័រកម្រិតកណ្តាលក្នុងចំណោមស៊េរីម៉ូទ័រ HDM។ វាមានកម្លាំងបុកល្អប្រសើរក្នុងទម្រង់ដ៏តូចនេះ ហើយត្រូវបានរចនាឡើងតាមបែប ergonomic ផ្តល់បាននូវភាពងាយស្រួលក្នុងការប្រើប្រាស់ទាំងអ្នកជំនាញនិងអ្នកប្រើប្រាស់ទូទៅ។ ម៉ូទ័រនេះមានមុខងារ ៣យ៉ាងសំខាន់ៗដូចជា ស្វានបុក ខួង និង ខួងបុកសេរី ផ្តល់បាននូវភាពបត់បែនក្នុងការប្រើប្រាស់សម្រាប់ការងារផ្សេងៗយ៉ាងល្អ។
ម៉ូទ័រស្វានបុកនេះមានទម្ងន់ត្រឹមតែ ៦.៦ គីឡូក្រាមប៉ុណ្ណោះ ហើយមានកម្លាំងប្រើប្រាស់ ១១០០ វ៉ាត់រួមជាមួយល្បឿនវិលទទេរចន្លោះពី ៣០០ ទៅ ៧៦០ ជុំក្នុងមួយនាទីនិងកម្រិតកម្លាំងបុកចន្លោះពី ១៩៥០ ទៅ ៤៨៦០ ជុំក្នុងមួយនាទី សមស្របសម្រាប់ការប្រើប្រាស់ក្នុងការដ្ឋាននិងនៅផ្ទះរបស់លោកអ្នក។ លើសពីនេះទៅទៀតម៉ូទ័រនេះមានកម្លាំងរហូតដល់ទៅ ៧ Joules សមស្របសម្រាប់ការងារគ្រប់កាលៈទេសៈ។ វាមានភ្ជាប់មកនូវដៃចាប់កាន់ទន់ដែលផ្តល់បាននូវភាពងាយស្រួលក្នុងពេលដំណើរការយូរ។ លើសពីនេះទៅទៀតអ្នកប្រើប្រាស់មិនចាំបាច់ព្រួយបារម្ភអំពីល្បឿនម៉ូទ័រលឿនឬយឺតពេកនោះទេដោយសារវាមានបំពាក់នូវឧបករណ៍បញ្ជាល្បឿនអេឡិចត្រូនិចជាមួយនឹងល្បឿនខុសៗគ្នាដើម្បីជ្រើសរើស។ ម៉ូទ័រស្វានបុកនេះមានភ្ជាប់មកនូវខ្សែភ្លើងប្រវែង ៥ ម៉ែត្រដែលផ្តល់នូវភាពងាយស្រួលនិងភាពបត់បែននៅកន្លែងធ្វើការបានល្អបំផុត។
លើសពីនេះទៀតម៉ូទ័រស្វានបុកនេះអាចប្រើជាមួយផ្លែ SDS-max បាន។
ម៉ូទ័រស្វានបុក ម៉ូដែល HDM1043P នេះមានភ្ជាប់មកជាមួយនូវការធានាសេវាកម្មរយៈពេល ២ឆ្នាំ។