កូដផលិតផល : 6740010809
Sikalastic® -632 R គឺជាទឹកថ្នាំមួយប្រភេទដែលផ្សំឡើងពី Polyurethane និងផ្អែកលើបច្ចេកវិទ្យ i-Cure ដ៏ពិសេសក្នុងការប្រើប្រាស់សម្រាប់ការពារជម្រាបទឹក។ វាផ្តល់បាននូវការការពារកាំរស្មីនិងការចាក់ចូលនៃឬស។
Sikalastic® -632 R ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ផ្ទៃដែលមានលក្ខណៈបើកនិងបិទបាំងស្រទាប់ការពារជម្រាបទឹកលើដំបូលរាបស្មើនិងមានជម្រាលជាដើម។
Sikalastic® -632 R ត្រូវបានវេចខ្ចប់ដាក់ក្នុងធុងចំណុះ ២៥ គីឡូក្រាមជាមួយនឹងអាយុកាលស្តុកដល់ទៅ ៦ ខែចាប់ពីកាលបរិច្ឆេទផលិតប្រសិនបើស្តុកទុកក្នុងធុងដើម មិនមានការប៉ះពាល់នានាពីមជ្ឈដ្ឋានខាងក្រៅ។ សូមរក្សាទុកផលិតផលនេះក្នុងទីកន្លែងស្ងួតចន្លោះសីតុណ្ហភាព +10 អង្សារសេនិង +30 អង្សារសេ។
មុនពេលធ្វើការអនុវត្ត សូមធានាថាផ្ទៃបេតុងមិនមានជាប់នូវកម្ទេចកម្ទីនិងធូលីឡើយ ហើយផ្ទៃបេតុងដែលមានសភាពខ្សោយត្រូវមានការគាស់ចេញ និងជួសជុលជាមុនសិន។ រាល់ផ្ទៃបេតុងទាំងអស់ត្រូវមានការរៀបចំតាមលក្ខណៈមេកានិចដោយប្រើប្រាស់នូវឧបករណ៍បាញ់ផ្លុំឬឧបករណ៍ខាត់នានា។ ស្នាមប្រេះនិងប្រហោងនានាត្រូវមានការបិទជិតមុនធ្វើការអនុវត្ត Sikalastic® -632 R។ ផ្ទៃក្រាលកៅស៊ូត្រូវមានការពិនិត្យជាតិសំណើមនិងខ្យល់មុននឹងការលាបថ្នាំអាចធ្វើទៅបាន។
សូមកុំធ្វើការអនុវត្ត Sikalastic® -632 R លើផ្ទៃដែលមានសំណើមភាយឡើងឬត្រូវបានលាយជាមួយទឹកថ្នាំឬសារធាតុផ្សេងៗឡើយ។ សូមកុំប្រើប្រាស់ផលិតផលនេះសម្រាប់ការអនុវត្តខាងក្នុងឬនៅជិតម៉ាស៊ីនត្រជាក់និងប្រហោងខ្យល់ឡើយ។ ផ្ទុយមកវិញ នៅលើផ្ទៃដែលអាចបង្ហាញចេញនូវលក្ខណៈហៀរខ្យល់ចេញ សូមអនុវត្តនៅពេលសីតុណ្ហភាពជុំវិញធ្លាក់ចុះ។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។