កូដផលិតផល : 4067080100501
Sikalastic® -590 គឺជាទឹកថ្នាំការពារជម្រាបទឹកមួយប្រភេទដែលមានលក្ខណៈធន់នឹងទឹកដក់និងកាំរស្មី UV ។ វាផ្តល់ឲ្យនូវភាពបត់បែនខ្ពស់និងសមត្ថភាពការពារស្នាមប្រេះ។ លើសពីនេះទៅទៀត វាក៏មានភាពស្អិតជាប់ល្អនឹងផ្ទៃជាច្រើនផងដែរ។
Sikalastic® -590 ត្រូវបានវេចខ្ចប់ដាក់ក្នុងធុងចំណុះ ២០ គីឡូក្រាមជាមួយនឹងអាយុកាលស្តុករហូតដល់ទៅ ១២ ខែចាប់ពីកាលបរិច្ឆេទផលិតប្រសិនបើមានការរក្សាទុកយ៉ាងត្រឹមត្រូវ។ស ផលិតផលនេះត្រូវបានណែនាំឲ្យរក្សាទុកក្នុងទីកន្លែងស្ងួតដែលមានសីតុណ្ហភាពចន្លោះពី +៥ អង្សារសេទៅ +៣០ អង្សារសេ។
ផលិតផល Sikalastic® -590 មានលក្ខណៈសន្សំសំចៃថវិកាខ្ពស់នោះធ្វើឲ្យវាសមស្របសម្រាបការប្រើប្រាស់ក្នុងការការពារជម្រាបទឹកក្នុងសំណង់ថ្មីនិងចាស់នានា និងសម្រាប់ការពារជម្រាបទឹកលើដំបូលដែលមានក្បាច់ច្រើនផងដែរ។
មុនពេលធ្វើការអនុវត្ត សូមធានាថាផ្ទៃបេតុងមិនមានជាប់នូវកម្ទេចកម្ទីនិងធូលីឡើយ ហើយផ្ទៃបេតុងដែលមានសភាពខ្សោយត្រូវមានការគាស់ចេញ និងជួសជុលជាមុនសិន។ ការជួសជុលអាចអនុវត្តទៅបានដោយប្រើប្រាស់ផលិតផលសមស្របដូចជាប្រភេទ Sikafloor® SikaDur® និង SikaGard®។ ផ្ទៃបេតុងត្រូវមានការរៀបចំដោយប្រើប្រាស់ឧបករណ៍ផ្លុំឬឧបករណ៍នានាដែលសមស្រប។ សូមធ្វើការលាបទឹកថ្នាំទ្រនាប់បេតុងនិងប្រើប្រាស់នូវប្រព័ន្ធពង្រឹងលើផ្ទៃបេតុងជានិច្ច។
សម្រាប់ការការពារជម្រាបទឹកដោយមិនមានការប្រើប្រាស់ផលិតផល Sika® -120 Reemat នោះ សូមធ្វើការអនុវត្ត Sikalastic® -590 លាបជាបីស្រទាប់ដោយស្រទាប់ដំបូងជាស្រទាប់ទឹកថ្នាំទ្រនាប់បេតុង និង ស្រទាប់ពីរក្រោយមកទៀតគឺ Sikalastic-590 ដោយត្រូវផ្តល់ពេលវេលារងចាំសមស្របមុនពេលអនុវត្តស្រទាប់ទីពីរ។ សូមកុំលាប Sikalastic® -590 លើផ្ទៃបេតុងដែលមានសំណើមភាយឡើង។ សូមអនុវត្តក្នុងអំឡុងពេលនៃការធ្លាក់ចុះសីតុណ្ហភាពជុំវិញនិងផ្ទៃបេតុង។ លើសពីនេះ សូមធានាបានថាសីតុណ្ហភាពមិនធ្លាក់ចុះក្រោម ១៥ អង្សាសេហើយសំណើមបរិយកាសជុំវិញមិនលើសពី ៨០% រហូតដល់ភ្នាសថ្នាំកកស្ងួត។ សូមកុំលាបSikalastic® -590 ទៅលើបន្ទះអ៊ីសូឡង់ដោយផ្ទាល់។ ផ្ទុយទៅវិញសូមធ្វើការបំបែកជាស្រទាប់រវាងបន្ទះក្តារអ៊ីសូឡង់និងថ្នាំ Sikalastic® -590 ។ Sika® -120 Reemat អាចប្រើសម្រាប់ការពង្រឹងសរុបឬជាផ្នែកលើស្នាមប្រេះនិងតំណ។ លើសពីនេះទៅទៀត សូមកុំធ្វើការដាក់លើថ្នាំ Sikalastic® -590 នូវឥដ្ឋការ៉ូឬវត្ថុផ្សេងៗទៀត។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។