Home  »  ម៉ូទ័រស្វានអគ្គិសនី  »   ហ្វឺម   »   ម៉ូទ័រស្វាន១០លី ម៉ូដែលPDM1048P

pdm1048p-c pdm1048p-b pdm1048p-a pdm1048-p pdm1048p-v

ម៉ូទ័រស្វាន១០លី ម៉ូដែលPDM1048P

កូដផលិតផល : PDM1048P


Electric Drill

  ម៉ូទ័រស្វាន ១០លី ម៉ូដែល PDM1048P មានលក្ខណៈតូច ស្រាល ធន់និងមានកម្លាំងខ្លាំងនិងត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ទូទៅនិងអ្នកជំនាញ។ វាត្រូវបានរចនាឡើងតាមបែប ergonomic សម្រាប់ការគ្រប់គ្រងម៉ូទ័របានល្អប្រសើរ។ ផលិតពីវត្ថុធាតុដើមរឹងហើយធន់នឹងការប៉ះទង្គិចនិងមិនចាប់ច្រែះវាអាចប្រើប្រាស់បានក្នុងស្ថានភាពការងារជាច្រើន។ លើសពីនេះទៅទៀត ការរចនាបែប ergonomic អមជាមួយនឹងស្រទាប់ទន់ជួយដល់ការកាន់ប្រើប្រាស់បានល្អនិងស្រួលដោយមិនផ្តល់ការឈឺចាប់ដល់ដៃនៅពេលដំណើរការរយៈពេលយូរ។

ម៉ូទ័រស្មាននេះមានទង្ងន់ត្រឹមតែជាង ១ គីឡូក្រាមប៉ុណ្ណោះស្រាលនិងមានកម្លាំងខ្លាំងក្នុងចំណោមម៉ូទ័រម៉ាកល្បីៗនៅលើទីផ្សារ។ ម៉ូទ័រនេះមានកម្លាំងដល់ទៅ ៤៥០ វ៉ាត់ជាមួយនឹងល្បឿនថេរ ៣៣០០ ជុំក្នុងមួយនាទីផ្តល់នូវការខួងរហ័សនិងមានប្រសិទ្ធិភាពលើផ្ទៃរឹងនិងវត្ថុធាតុផ្សេងៗដូចជាឈើ ដែកឬបេតុង។ មួយវិញទៀតការផ្លាស់ប្តូរល្បឿនមានភាពងាយស្រួលដល់អ្នកប្រើប្រាស់សម្រាប់ការងារនៅនឹងដៃ។ មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់អាចផ្លាស់ប្តូរទិសដៅបង្វិលនៃក្បាលខួងដោយគ្រាន់តែចុចប៊ូតុងតូចនៅពីលើប៊ូតុងភ្លើង។ វាក៏មានភ្ជាប់មកជាមួយនូវសោរគុណភាពខ្ពស់សម្រាប់ដូរផ្លែស្មានយ៉ាងងាយស្រួល និងខ្សែភ្លើងប្រវែង 3 ម៉ែត្រងាយស្រួលធ្វើចលនានៅជុំវិញការដ្ឋាននិងកន្លែងធ្វើការ។ លើសពីនេះទៀតវាក៏ភ្ជាប់មកជាមួយនូវដៃចាប់កាន់និងដែកកំណត់ជម្រៅរួមបញ្ចូលក្នុងប្រអប់ផ្ទុកម៉ូទ័រដ៏រឹងមាំ។ សូមប្រើប្រាស់ឧបករណ៍ការពារនៅពេលប្រើម៉ាស៊ីននេះព្រោះកម្ទេចកម្ទីអាចធ្វើឱ្យអ្នកប្រើប្រាស់របួស។លើសពីនេះទៀតវាត្រូវបានគេណែនាំឱ្យពិនិត្យមើលផ្លែស្មានមុនពេលប្រើដើម្បីធានានូវដំណើរការប្រកបដោយសុវត្ថិភាព។

ម៉ូទ័រស្មានម៉ូដែល PDM1048P នេះមានភ្ជាប់មកជាមួយនូវការធានាសេវាកម្មរយៈពេល ២ ឆ្នាំ។

មិនទាន់មានសំណុំទិន្នន័យនៅទ្បើយទេ។