កូដផលិតផល : PDM1047P
ម៉ូទ័រស្មានម៉ូដែល PDM1047P មានលក្ខណៈតូច ស្រាលនិងមានកម្លាំងខ្លាំងដែលត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ទូទៅនិងអ្នកជំនាញ។ វាមានការរចនាតាមបែបស្ដង់ដា និង ergonomic សម្រាប់ការគ្រប់គ្រងបានល្អប្រសើរនិងបង្កើនប្រសិទ្ធិភាពក្នុងពេលដំណើរការ។ ដោយត្រូវបានផលិតពីវត្ថុធាតុដើមរឹងធន់នឹងផលប៉ះពាល់និងមិនច្រេះហើយធន់នឹងសំណឹកសមស្របសម្រាប់ការធ្វើការក្នុងទីកន្លែងនានា។ ម៉ូទ័រស្មាននេះមានទម្ងន់សរុបជាង ១ គីឡូក្រាមស្រាលនិងមានកម្លាំងខ្លាំងក្នុងចំណោមម៉ូទ័រម៉ាកល្បីៗនៅលើទីផ្សារ។ វាផ្តល់បាននូវកម្លាំងដល់ទៅ ២៣០វ៉ាត់ជាមួយនឹងល្បឿនថេរ ៤៥០០ ជុំក្នុងមួយនាទី។
កម្លាំងច្រើននេះគឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ធម្មតានៅជុំវិញផ្ទះនិងកន្លែងធ្វើការខណៈពេលរក្សារូបរាងតូចនិងបង្កើនសមត្ថភាពការងារដល់អ្នកប្រើប្រាស់។ លទ្ធភាពក្នុងការកែតម្រួលល្បឿនអនុញ្ញាតឱ្យអ្នកប្រើជ្រើសរើសល្បឿននិងកម្លាំងត្រឹមត្រូវសម្រាប់ភារកិច្ចនៅនឹងដៃដោយភាពងាយស្រួល។ លើសពីនេះអ្នកប្រើអាចផ្លាស់ប្តូរទិសដៅបង្វិលនៃស្មាន
ដោយគ្រាន់តែប្រើទិសដៅរំកិលខាងលើប៊ូតុងថាមពល។ ទំហំផ្លែដែលអាចប្រើប្រាស់បានជាមួយម៉ូទ័រស្មាននេះគឺ ៦.៥មីលីម៉ែត្រ ហើយនៅពេលដែលរួមបញ្ចូលគ្នាជាមួយផ្លែ ខួងពិសេសវាអាចខួងេចូលវត្ថុធាតុដើមជាច្រើនប្រភេទដូចជាបេតុង ឈើនិងដែកថែប។ ការរចនាបែប ergonomic គួបផ្សំជាមួយនឹងដងចាប់កាន់ទន់ផ្តល់បាននូវការស្មានបានល្អនិងមិនធ្វើឲ្យមានការឈឺចាប់ដល់ដៃនៅពេលដំណើរការយូរ។ មួយវិញទៀត ខ្សែភ្លែងរបស់ម៉ូទ័រនេះមានប្រវែង ៣ ម៉ែត្រដែលផ្តល់បាននូវសេរីភាពក្នុងការដំណើរការជុំវិញកន្លែងធ្វើការ។ សូមប្រើប្រាស់ឧបករណ៍ការពារនៅពេលប្រើម៉ាស៊ីននេះព្រោះកម្ទេចកម្ទីអាចធ្វើឱ្យអ្នកប្រើប្រាស់របួស។ លើសពីនេះទៀតវាត្រូវបានគេណែនាំឱ្យពិនិត្យមើលផ្លែស្មានមុនពេលប្រើដើម្បីធានានូវដំណើរការប្រកបដោយសុវត្ថិភាព។
ម៉ូទ័រស្មានម៉ូដែល PDM1047P នេះមានភ្ជាប់មកជាមួយនូវការធានាសេវាកម្មរយៈពេល ២ ឆ្នាំ។