Home  »  ម៉ូទ័រស្វាន  »   ហ្វឺម   »   ម៉ូទ័រស្វានប្រើថ្មរ ម៉ូដែលCDM1122P

cdm1122p-p cdm1122p-k2_1 cdm1122p-k_2e_accu_ cdm1122p-k_1 cdm1122p-j cdm1122p-i_1 cdm1122p-h_1 cdm1122p-g_1 cdm1122p-f cdm1122p-e cdm1122p-d cdm1122p-c_1 cdm1122p-b_1 cdm1122p-a cdm1122p-2e_sfeerfoto cdm1122p-sfeer

ម៉ូទ័រស្វានប្រើថ្មរ ម៉ូដែលCDM1122P

កូដផលិតផល : CDM1122P


Cordless Drill

  ម៉ូទ័រស្វានឥតខ្សែម៉ូដែល CDM1122P គឺជាម៉ាស៊ីនដ៏ល្អបំផុតដែលគួបផ្សំនូវគុណភាព កម្លាំងនិងភាពសម្របទៅតាមការប្រើប្រាស់ខ្ពស់។ ម៉ាស៊ីនស្មានមួយនេះមានលក្ខណៈតូច និងរចនាតាមបែប ergonomic​ ដោយផ្តោតទៅលើជាចំបង។ ដោយសារតែការកំណត់ល្បឿនពីរនិងកម្លាំងបង្វិលដែលអាចលៃតម្រូវបានវាសមស្របបំផុតសម្រាប់ការខួងភាពវត្ថុរឹងនានា។ ម៉ាស៊ីនស្មាននេះភ្ជាប់មកជាមួយនូវទ្រនាប់កាន់ទន់សម្រាប់ការប្រើប្រាស់ អំពូល LED សម្រាប់ដំណើរការការងារក្នុងទីងងឹត ថ្ម ២ ក្បាលវីសមួល ២ គ្រាប់ ឆ្នាំងសាកថ្ម ប្រអប់ដាក់សម្ភារៈនិងក្បាលដាក់ផ្លែស្វានប្រវែង ១៣ មីលីម៉ែត្រ។ លើសពីនេះទៀតថ្ម Li-Ion មានថាមពលខ្លាំង ២ គ្រាប់ភ្ជាប់មកជាមួយនោះមានភ្លើងចង្អុលបង្ហាញពីកម្រិតថ្មនិងឆ្នាំងសាកលឿនដោយប្រើពេលសាកត្រឹមតែ ៧០នាទីប៉ុណ្ណោះ។

   

ម៉ូទ័រស្វានឬខួងនេះមានកម្លាំង ១៨ វ៉ុលដែលមានកម្លាំងបង្វិលអតិបរមា ៥០ Nm មានសមត្ថភាពផ្តល់ថាមពលគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់អនុវត្តនានា។ វាក៏មានកម្លាំងបង្វិលដែលអាចកែតម្រូវបានរហូត ២៣ ជំហ៊ាននិងការកំណត់ល្បឿនមេកានិចចំនួន ២ ដែលមានល្បឿនថេរអតិបរិមា ៤០០ ជុំក្នុងមួយនាទីនិង ១៤០០ ជុំក្នុងមួយនាទីរៀងៗខ្លួន។
លើសពីនេះទៀតវាភ្ជាប់មកជាមួយថាមពលថ្ម ២ អំពែរអាគុយ ១៨ វ៉េនិងឆ្នាំងសាកលឿនផងដែរ។​ ម៉ូទ័រស្វានឬខួងនេះមានសមត្ថភាពស្មានជំរៅ ១០ មម។ ជម្រៅខួងអតិបរិមារបស់ម៉ូទ័រនេះ គឺ ៦ មីលីម៉ែត្រសម្រាប់ដែកថែប និង ១៩ មីលីម៉ែត្រលើឈើ។ វីសអាចស្មានចូលក្នុងជម្រៅដែលបានកំណត់ទុកជាមុនបានដោយមួលនូវកងលៃតម្រូវកម្លាំងបង្វិលដែលល្អសម្រាប់ការងារច្រំដែល។ កម្រិតលេខកាន់តែខ្ពស់កម្លាំងបង្វិលកាន់តែខ្ពស់ក្នុងការអនុវត្ត។ សូមជ្រើសរើសកម្រិតទាបសម្រាប់វីសតូចឬវត្ថុធាតុទន់និងកម្រិតខ្ពស់សម្រាប់វីសធំៗវត្ថុធាតុរឹងនិងនៅពេលយកវីសចេញ។ សូមជ្រើសរើសកម្រិតទាបបំផុតសម្រាប់ការស្មានវីសលើកលែងករណីមិនគ្រប់គ្រាន់ដើម្បីស្មានវីសចូលទៅក្នុងរន្ធដែលការកំណត់ខ្ពស់គួរតែត្រូវបានជ្រើសរើស។ សូមប្រើប្រាស់ឧបករណ៍ការពារនៅពេលប្រើម៉ាស៊ីននេះព្រោះកម្ទេចកម្ទីអាចធ្វើឱ្យអ្នកប្រើប្រាស់របួស។ លើសពីនេះទៀតវាត្រូវបានគេណែនាំឱ្យពិនិត្យមើលផ្លែស្មានមុនពេលប្រើដើម្បីធានានូវដំណើរការប្រកបដោយសុវត្ថិភាព។

ម៉ាស៊ីនស្មានម៉ូដែល CDM1122P នេះមានភ្ជាប់មកជាមួយនូវការធានាសេវាកម្មរយៈពេល ២ឆ្នាំ។

មិនទាន់មានសំណុំទិន្នន័យនៅទ្បើយទេ។

ផលិតផលដែលអ្នកប្រហែលជាចូលចិត្ត