Home  »  ម៉ូទ័រឆាប  »   ហ្វឺម   »   ម៉ូទ័រឆាប ម៉ូដែលAGM1093P

ម៉ូទ័រឆាប ម៉ូដែលAGM1093P

កូដផលិតផល : AGM1093P


Angle Grinder

ម៉ូទ័រឆាប AGM1093P ត្រូវបានរចនាឡើងដោយផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ដល់អ្នកជំនាញនិងអ្នកប្រើប្រាស់ទូទៅ។ ម៉ូទ័រនេះសមស្របខ្លាំងសម្រាប់ការឆាបនៅទីកន្លែងចង្អៀតនិងតូច។ តួរបស់ម៉ូទ័រត្រូវបានរចនាឡើងដោយប្រើប្រាស់នូវអាលុយមីញ៉ូមនិងប្លាស្ទិកដែលមានគុណភាពខ្ពស់។ វាផ្តល់នូវការរចនាដ៏តូចច្រឡឹងជាមួយនឹងល្បឿនឆាបលឿននិងត្រឹមត្រូវ មិនធ្វើឱ្យខូចដល់សម្ភារៈដែលវាឆាបឡើយ។ លើសពីនេះទៀតវាមានភាពធន់នឹងការប៉ះទង្គិចនិងកំដៅនៅពេលប្រើក្នុងស្ថានភាពការងារលំបាកនិងមិនធ្វើឲ្យរអិលងាយៗនោះទេ។

ម៉ូទ័រឆាបនេះមានភ្ជាប់មកជាមួយនូវការការពារម៉ូទ័រដំណើរការជាយថាហេតុក្នុងករណីដែលមានការផ្តាច់ចរន្តភ្លាមៗ
សោរចាក់ផ្លែ និងគម្របការពារផ្លែឆាបក្នុងពេលដំណើរការ។ លើសពីនេះទៀតម៉ូទ័រឆាបនេះមានខ្សែភ្លើងប្រវែងរហូតដល់
៣ ម៉ែត្រដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងទីកន្លែងចង្អៀត។

សូមប្រើប្រាស់នូវឧបករណ៍ការពារខ្លួនក្នុងពេលប្រើប្រាស់ម៉ាស៊ីនឆាបនេះព្រោះផ្លែកាត់ដែលខូចនិងកម្ទេចកម្ទីអាចផ្តល់
គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ លើសពីនេះទៀត សូមពិនិត្យមើលផ្លែម៉ាស៊ីនឆាបមុនពេលប្រើដើម្បីធានានូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាព។
ម៉ូទ័រឆាប AGM1093P នេះភ្ជាប់មកជាមួយនូវការធានាសេវាកម្មរយៈពេល ២ ឆ្នាំ។

មិនទាន់មានសំណុំទិន្នន័យនៅទ្បើយទេ។

ផលិតផលដែលអ្នកប្រហែលជាចូលចិត្ត