កូដផលិតផល : 6740010821
Sika® Raintite® គឺជាប្រភេទទឹកថ្នាំ Acrylic ប្រើប្រាស់ជាប្រព័ន្ធការពារជម្រាបទឹក។ Advantage: វាមានលក្ខណៈ thixotropic ហើយងាយស្រួលលាបដោយមិនចាំបាច់ត្រូវការទឹកថ្នាំទ្រនាប់ជាមុន និងធន់នឹងកាំរស្មី UV និងអាកាសធាតុខាងក្រៅ។ វាមានភាពបត់បែនខ្ពស់និងស្អិតល្អលើផ្ទៃភាគច្រើន។ Sika® Raintite® ត្រូវបានវេចខ្ចប់ដាក់ក្នុងធុងជ័រចំណុះ ៤ គីឡូក្រាមនិង ២០ គីឡូក្រាម រួមជាមួយនឹងអាយុកាលស្តុក ១២ ខែចាប់ពីកាលបរិច្ឆេទផលិតដោយទុកក្នុងសំបកវេចខ្ចប់ដើមនិងគ្មានការប៉ះទង្គិចនានា។ សូមរក្សាទុកផលិតផលនេះក្នុងទីកន្លែងស្ងួតចន្លោះសីតុណ្ហភាពពី +៥ អង្សារសេទៅ +30 អង្សារសេ និងមានការការពារពីពន្លឺព្រះអាទិត្យ។
Usage: ផលិតផលការពារជម្រាបទឹក Sika® Raintite មានផ្ទុកនូវសារធាតុការពារជម្រាបទឹកពិសេសដើម្បីបង្កើតបានជាប្រព័ន្ធការពារជម្រាបទឹកដ៏ល្អ។ វាត្រូវបានគេប្រើប្រាស់ក្នុងការងារបង្ហើយ លាបលើតំណ តំណរង ដំបូលសង្ក័សីនិងក្បឿងជាដើម។ វាក៏អាចប្រើប្រាស់បានលើដំបូលជម្រាលឬទ្រេតនោង បង្កាន់ដៃបេតុង និងជញ្ជាំងក្រៅផងដែរ។
មុនពេលធ្វើការអនុវត្ត សូមធានាថាផ្ទៃត្រូវមានសភាពស្ងួត មិនជាប់នូវសារធាតុដែលអាចប៉ះពាល់ដូចជា ប្រេង ខ្លាញ់ ថ្នាំលាបនិងថ្នាំទ្រនាប់នានា។ ផ្ទៃបេតុងដែលមានសភាពខ្សោយត្រូវមានការគាស់ចេញ និងជួសជុលមុនពេលអនុវត្ត។ សូមប្រើប្រាស់ផលិតផលសមស្របសម្រាប់ការជួសជុលដូចជាផលិតផល Sikafloor® Sikadur® និង Sikagard® ជាដើម។ សូមប្រើប្រាស់អំបោសសរសៃដែកក្នុងការសម្អាតផ្ទៃចេញនូវកម្ទេចធូលីនិងសារធាតុនានា។
ផ្ទៃដែកគួរមានការលាបថ្នាំការពារច្រេះដែលសមស្របមុនពេលការអនុវត្តផលិតផល Sika® Raintite។
ក្នុងកំឡុងពេលអនុវត្ត សូមលាបថ្នាំមូលដ្ឋានរបស់ Sika® Raintite ក្នុងបរិមាណសមស្របទៅលើផ្ទៃដោយប្រើប្រាស់នូវរឡូឬច្រាស។ ក្រោយមក ដាក់ពីលើនូវបន្ទះការពារជម្រាបទឹកទៅលើថ្នាំនោះក្នុងខណៈពេលនៅសើម។ ក្រោយមក លាបថ្នាំ Sika® RainTite ជាលើកទីពីរ ខណៈដែលថ្នាំមូលដ្ឋាននៅតែសើមដើម្បីធ្វើអោយថ្នាំជ្រាបចូលបន្ទះការពារជម្រាបទឹកទាំងសងខាង។ មួយវិញទៀត សូមការពារថ្នាំទើបលាបពីទឹកភ្លៀង។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ សូមប្រើប្រាស់នូវឧបករណ៍ការពារត្រឹមត្រូវកំឡុងពេលអនុវត្តប្រើប្រាស់។ មួយវិញទៀត សូមកុំចាក់ចោលកាកសំណល់ផលិតផលនេះចូលក្នុងប្រភពទឹកស្អាត លូបង្ហូរទឹក បឹង ឬទន្លេ។