ការលាបតាមកែងបន្ទប់ទឹក
Sika TopSeal 107 ជាល្បាយស៊ីម៉ង់តិ៍សម្រាប់ការពារជម្រាបទឹក និងអាចបត់បែនបាន។ផលិតផលមួយនេះត្រូវបានគេប្រើសម្រាប់ការពារជម្រាបទឹកទាំងខាងក្នុង និងក្រៅ និងជួយការពារសំំណើមបេតុង, ការពារបេតុងក្នុងទឹកអំបិល, សម្រាប់ការពារជម្រាបទឹកក្នុងបន្ទប់ទឹក អាងហែលទឹក អាងស្តុកទឹក អគារ ជញ្ជាំងក្រោមដី និងភ្ជិតស្នាមប្រេះផ្សេងៗ។
វាមានគុណសម្បត្តិជាច្រើនដូចជា៖
- ងាយស្រួលប្រើប្រាស់, មិនត្រូវការទឹកបន្ថែម, ជាប់ស្អិតបានល្អ
- ការពារមិនអោយជ្រាបទឹកចូល
- មិនមានភាពច្រែះទៅលើដែក
- អាចលាបថ្នាំពីលើបាន
- គ្មានជាតិពុល អាចប្រើបានជាមួយទឹកដែលបរិភោគ
* Sika Lastic -590 ជាផលិតផលការពារជម្រាបទឹកជាមួយនិងសមត្ថភាពដែលធន់នឹងទឹកដក់បានយូរ ហើយវាត្រូវបានគេប្រើសម្រាប់ការពារជម្រាបទឹកទាំងដំបូលចាស់ និងថ្មី, ប្រើសម្រាប់ដំបូលដែលមានផ្ទៃតូចចង្អៀត និងកាត់បន្ថយកំដៅ។
វាមានគុណសម្បត្តិជាច្រើនដូចជា៖
- ធន់នឹងពន្លឺថ្ងៃ
- មានភាពបត់បែនខ្ពស់ និងទប់ទល់ស្នាមប្រេះ
- បន្ទះកៅស៊ូការពារជម្រាបទឹក អត់មានតំណរ
- ការពារសំណើម
- ទឹកដក់រយៈពេលខ្លីដោយមិនប្រែប្រួលរូបរាង។
Learn More Services of PBLCNT
We create experiences that transform services, grow businesses.