ទំព័រដើមProductSika SEPAROL®

Sika SEPAROL®

កូដផលិតផល : 6740040401


Sika SEPAROL®

Sika® Separol គឺជាប្រភេទថ្នាំ មានសភាពស្តើងហើយរាវ អាចប្រើបានភ្លាមៗចេញពីធុង។វាជួយសម្របសម្រួលក្នុងការដកចេញនិងការសម្អាតការបិទពុម្ពទ្វារដែកនិងពុម្ពឈើជាដើម។ ផលិតផលនេះគួបផ្សំរួមនូវសកម្មភាពគីមីនិងកម្លាំងផ្ទាល់ក្នុងការបកបញ្ជេញនូវក្តារពុម្ពនិងធានាបាននូវអាយុកាលនៃសំណង់បានថិតថេរយូរអង្វែង។ ថែមពីលើនេះទៀត វាធានាបេតុងចាក់ហើយមិនមានស្នាមប្រឡាក់ ហើយផ្តល់នូវភាពងាយស្រួលក្នុងការសម្អាត និងភាពងាយបកពុម្ពចេញបន្ទាប់ពីប្រើប្រាស់រួច។លើសពីនេះទៅទៀត វាបង្កើតនូវស្រទាប់ស្តើងនៅពេលវាស្ងួតដើម្បីធានាកុំឲ្យមាននិងកាត់បន្ថយភាពកខ្វក់នៅលើផ្ទៃបេតុងចាក់ហើយ។ Sika® Separol​មានអាយុកាលក្នុងស្តុករហូត​ដល់ ១២​ខែពីថ្ងៃផលិតប្រសិនរក្សាទុកផលិតផលនេះដោយការពារពីចំណាំងផ្ទាល់នៃពន្លឺព្រះអាទិត្យ។

របៀបនៃការប្រើប្រាស់ផលិតផលនេះគឺអាស្រ័យលើទម្រង់នៃផ្ទៃ និងលក្ខណៈជម្រាបរបស់ពុម្ពនោះ។ការធ្វើតេស្តបឋមត្រូវបានណែនាំដើម្បីធានាបាននូវកម្រិតនៃការលាយនិងប្រើប្រាស់នៃផលិតផលនេះឲ្យបានត្រឹមត្រូវ។ដើម្បីសុវត្ថិភាពសូមផ្លាស់ទីចេញពីកន្លែងដែលបានប្រើប្រាស់ផលិតផលនេះជាបន្ទាន់នទៅទីកន្លែងដែលមានខ្យល់ស្រស់ប្រសិនបើមានការហិតចូល។ ក្នុងករណីប៉ះជាមួយស្បែកដោយចៃដន្យរាល់សម្លៀកបំពាក់និងស្បែកជើងដែលប៉ះពាល់ទាំងអស់គឺតម្រូវឲ្យដោះចេញភ្លាមៗរួចហើយសម្អាតខ្លួនជាមួយសាប៊ូនិងទឹក។ នៅក្នុងករណីប៉ះពាល់ភ្នែក លាងជម្រេះភ្លាមៗជាមួយទឹក
និងស្វែងរកមន្ទីរពេទ្យនៅជិតអ្នក។ប្រសិនបើលេបសារធាតុវាដោយចៃដន្យនោះត្រូវបានគេណែនាំឱ្យសម្អាតមាត់របស់អ្នកភ្លាមៗ។ ដើម្បីការពារបរិស្ថាន កុំសម្អាតឧបករណ៍និងផលិតផលនេះ ចូលទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូ។ក្នុងករណីកំពប់ដោយចៃដន្យ មិនត្រូវប៉ះឬដើរលើកន្លែងកំពប់នោះឡើយ ហើយជៀសវាងការហៀរឬចំហាយ។

ផលិតផលដែលអ្នកប្រហែលជាចូលចិត្ត