កូដផលិតផល : HDM1039P
ម៉ូទ័របុកបំបែកម៉ូដែល HDM1039 មានកម្លាំងខ្លាំង ស្រាលហើយធន់និងត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់នៅការដ្ឋានតូចធំដែលមានកម្លាំងអាចកម្ទេចនិងឆ្លាក់លើផ្ទៃបេតុងជញ្ជាំងនិងផ្ទៃបាត។ វាផ្តល់នូវការរចនាតូចតាមបែប ergonomic ដ៏ល្អសម្រាប់ធ្វើការក្នុងទីកន្លែងតូចហើយចង្អៀត។ ម៉ូទ័របុកបំបែកនេះមានទង្ងន់ត្រឹមតែ ៥.៩ គីឡូក្រាម និងមានកម្លាំងរហូតដល់ ១០៥០ វ៉ាត់សមស្របសម្រាប់ការកម្ទេចនិងបុកបំបែកជញ្ជាំង ផ្ទៃបេតុងយ៉ាងងាយស្រួល។ វាមាននូវការផ្លាស់ប្តូរកម្រិតនិងកម្លាំងនៃការបុកបានដល់ទៅ ១២ តង់ និងមានកម្លាំងបុករហូតដល់ ៨ joules។ មិនតែប៉ុណ្ណោះ វាភ្ជាប់មកជាមួយនូវខ្សែភ្លើងប្រវែង ៥ ម៉ែត្រនិងដងកាន់សម្រាប់ការប្រើប្រាស់មានភាពងាយស្រួលមិនបង្ករំញ័រនិងផ្តល់នូវការសេរីភាពក្នុងការប្រតិបត្តិការ។
លើសពីនេះទៅទៀត កម្រិតនៃកម្លាំងបុករបស់ម៉ូទ័រនេះគឺ ៤១០០ ជុំក្នុងមួយនាទីហើយមានទំហំផ្លែស្វានដល់ទៅ ១៧
មីលីម៉ែត្រដែលសមស្របយ៉ាងខ្លាំងក្នុងការប្រើប្រាស់ក្នុងស្ថានភាពជាច្រើនស្របនឹងការផ្តល់នូវគុណភាពខ្ពស់។ ម៉្យាងទៀតវាភ្ជាប់មកជាមួយនូវប្រអប់ដាក់ម៉ូទ័រជាមួយនឹងផ្លែបុករាងស្រួចនិងផ្លែបុកសំប៉ែតមកផងដែរ។ សូមប្រើប្រាស់ឧបករណ៍ការពារនៅពេលប្រើម៉ាស៊ីននេះព្រោះកម្ទេចកម្ទីអាចធ្វើឱ្យអ្នកប្រើប្រាស់របួស។ លើសពីនេះទៀតវាត្រូវបានគេណែនាំឱ្យពិនិត្យមើលផ្លែស្មានមុនពេលប្រើដើម្បីធានានូវដំណើរការប្រកបដោយសុវត្ថិភាព។
ម៉ូទ័រស្មានបុកបំបែកម៉ូដែល HDM1039 នេះមានភ្ជាប់មកជាមួយនូវការធានាសេវាកម្មរយៈពេល២ ឆ្នាំ។