ទំព័រដើមProductANTISOL®S

ANTISOL®S

កូដផលិតផល : 6740015001


ANTISOL®S

Type :                                     Sodium Silicate

Performance:                    Curing efficiency tested in accordance with ASTM C309-81

Colour:                                 Transparence Blue

Storage Conditions:       Store at protected area from direct sunshine at tempurature between 5OC and 40OC

Shelf Life:                           2 years in well sealed containers

Packaging:                         200 ltr. drum

  • Sika® Antisol S គឺជាប្រភេទសូលុយស្យុងរាវគ្មានជាតិក្លរីននិងផ្ទុកនូវសារធាតុស៊ីលីកាត ប្រើសម្រាប់ជំនួយដល់ការចាក់ស៊ីម៉ង់ត៍។ នៅពេលប្រើប្រាស់ផលិតផលនេះ វានឹងបង្កើតនូវ microcrystal
    ជំនួយក្នុង​ការកាត់បន្ថយភាពភាយចេញនៃសំណើមក្នុងល្បាយ។
  • Sika® Antisol S មានលក្ខណៈថ្លាមិនផ្តល់ស្នាមប្រឡាក់និងជាតិពុល នាំឲ្យសមស្របសម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌធម្មតាទូទៅ។ Antisol S មានអាយុកាលផ្ទុកក្នុងស្តុកអតិបរិមាពី 12 ខែទៅ 2 ឆ្នាំ ប្រសិនបើទុកបានត្រឹមត្រូវនៅក្នុងធុងដើមដែលមិនបានបើកនៅ
    ក្នុងទីកន្លែងស្ងួតនិងមិនត្រូវពន្លឺព្រះអាទិត្យ។ ផលិតផលនេះអាចប្រើប្រាស់សម្រាប់ការព្យាបាលលើផ្ទៃផ្ទេកនិងបញ្ឈរដែលសារធាតុផ្សេងៗមិនសមស្របសម្រាប់ការព្យាបាល ហើយអាចប៉ះពាល់ផ្ទៃលើសដើម។ នៅពេលប្រើប្រាស់Antisol S ជួយកាត់បន្ថយការកើតមាននៃ ការរីករួមលក្ខណៈប្លាស្ទិច និងជាប្រព័ន្ធព្យាបាលបេតុងនៅពេលដែលមានការព្យាបាលជាបន្តបន្ទាប់ឬថ្នាំលាបត្រូវបានអនុវត្ត។វាត្រូវបានគេប្រើប្រាស់ជាចាំបាច់សម្រាប់អគារនិងឧស្សាហកម្មទាំងឡាយដែលត្រូវការការការពារប្រឆាំងនឹងការបាត់បង់ទឹកនិងបងា្ករភាពរួញនៅក្នុងបេតុង។
    លើសពីនេះទៀតវាត្រូវបានអនុវត្តទៅផ្ទៃបេតុងស្រស់ដើម្បីបង្កើតជាភ្នាសមិនជ្រាបទឹកដែលការពារបេតុងពីការរំហួតទឹកកំឡុងដំណាក់កាលព្យាបាលដំបូង។ វាត្រូវបានប្រើក្នុងការសាងសង់ផ្លូវហាយវេផ្លូវយន្តហោះ រានហាល ជញ្ជាំងទប់ ទំនប់ទឹក និងផែផងដែរ។ដើម្បីសុវត្ថិភាពសូមផ្លាស់ទីចេញពីកន្លែងដែលបានប្រើប្រាស់ផលិតផលនេះជាបន្ទាន់នទៅទីកន្លែងដែលមានខ្យល់ស្រស់ប្រសិនបើមានការហិតចូល។ ក្នុងករណីប៉ះជាមួយស្បែកដោយចៃដន្យរាល់សម្លៀកបំពាក់និងស្បែកជើងដែលប៉ះពាល់ទាំងអស់គឺតម្រូវឲ្យដោះចេញភ្លាមៗរួចហើយសម្អាតខ្លួនជាមួយសាប៊ូនិងទឹក។ នៅក្នុងករណីប៉ះពាល់ភ្នែក លាងជម្រេះភ្លាមៗជាមួយទឹកនិងស្វែងរកមន្ទីរពេទ្យនៅជិតអ្នក។ប្រសិនបើលេបសារធាតុវាដោយចៃដន្យនោះត្រូវបានគេណែនាំឱ្យសម្អាតមាត់របស់អ្នកភ្លាមៗ។ដើម្បីការពារបរិស្ថាន កុំសម្អាតឧបករណ៍និងផលិតផលនេះ ចូលទៅក្នុងប្រភពទឹកក្បែរអ្នកឬប្រព័ន្ធលូ។ក្នុងករណីកំពប់ដោយចៃដន្យ មិនត្រូវប៉ះឬដើរលើកន្លែងកំពប់នោះឡើយ ហើយជៀសវាងការហៀរឬចំហាយ។

ផលិតផលដែលអ្នកប្រហែលជាចូលចិត្ត